ជីប ម៉ុង លែន ប្រារព្ធពិធីបើកការដ្ឋានកែប្រែមុខមាត់ថ្មីគម្រោង ហ្រ្គេន ភ្នំពេញ ស៊ីធី ថ្ងៃនេះ

ភ្នំពេញ៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេ ជីប ម៉ុង លែន ប្រារព្ធពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ការកែប្រែមុខមាត់ថ្មីរបស់គម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ។

គម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី ដែលមានទំហំផ្ទៃដីធំសម្បើមរហូតដល់ ២៦០ ហិកតា ផ្តោតសំខាន់លើការកែលម្អសោភណភាព ដែលនឹងធ្វើឲ្យការរស់នៅរបស់អតិថិជនសព្វថ្ងៃ កាន់តែទទួលបានវិសាលភាពបន្ថែមទៀត។ គម្រោងនេះ កំពុងស្ថាបនាផ្លូវភ្លោះធំទូលាយជាច្រើនខ្វាត់ខ្វែង ដែលផ្តល់ភាពងាយស្រួលក្នុងការបើកបរ និងថ្មើរជើង អមដោយរុក្ខជាតិបៃតងធំៗសងខាងផ្លូវ ចាប់ពីខ្លោងទ្វារចូលរហូតដល់គេហដ្ឋាន។ បន្ថែមពីលើនេះ គម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី នឹងអភិវឌ្ឍសួនច្បារ Central Park ដំបូងបំផុតនៅប្រទេសកម្ពុជា ដើម្បីធានាផ្តល់ជូននូវទិដ្ឋភាពស្រស់បំព្រង និងបទពិសោធន៍រស់នៅថ្មីយ៉ាងរស់រវើកដល់អតិថិជនរបស់ ជីប ម៉ុង លែន។

អ្វីដែលកាន់តែពិសេស គម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី នឹងសាងសង់លំនៅឋានម៉ូតថ្មីសន្លាង ដែលមិនធ្លាប់មានពីមុនមកនៅតាមបណ្តាគម្រោងផ្សេងៗរបស់ ជីប ម៉ុង លែន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងប្រណីតភាពរបស់គម្រោងនេះផ្ទាល់។ លើសពីនេះ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលកីឡាដ៏ធំសម្បើម អមជាមួយនឹងទីលានវាយកូនហ្គោល ហ្គ្រេន ភ្នំពេញ ស៊ីធី ក៏នឹងមានវត្តមានក្នុងគម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី ដើម្បីផ្តល់នូវភាពស៊ីវិល័យ ផាសុកភាព និងភាពជឿជាក់ក្នុងការរស់នៅ។

គម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី នេះ ស្ថិតនៅតាមបណ្តោយមហាវិថី មិត្តភាពភ្នំពេញ-ហាណូយ (ផ្លូវហាណូយ) នៅកណ្តាលទីប្រជុំជនស្រាប់ មានចង្ងាយត្រឹមតែ ១០ នាទី ប៉ុណ្ណោះពីមណ្ឌលផ្សារទំនើប ជីប ម៉ុង ៥៩៨, ផ្សារទំនើប អ៊ីអន សែនសុខ, ផ្សារ គ្លូប៊លហោស៍ និងផ្សារម៉ាក្រូ, សាលារៀន, មន្ទីរពេទ្យ, ស្ថាប័នរដ្ឋ និងឯកជននានា ក៏ដូចជាផ្លូវសំខាន់ៗជាច្រើន រួមមាន៖ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦A និងបណ្តាផ្លូវផ្សេងៗទៀតនៅជុំវិញគម្រោង សមប្រកបក្នុងការធ្វើដំណើរទៅមក ដោយងាយស្រួល និងឆាប់រហ័ស។

គម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី នេះត្រូវបានទិញយកទ្រព្យសម្បត្តិសកម្ម និងអាជីវកម្មទាំងស្រុងដោយ ជីប ម៉ុង លែន នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ថ្មីៗនេះ។

កំពុងរង់ចាំការបើកលក់មែនទេ? គម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី ដ៏អស្ចារ្យនេះ នឹងធ្វើការបើកលក់ជាផ្លូវការទៅកាន់អតិថិជនរបស់ខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ។ សម្រាប់ព័ត៌មានបន្ថែម ០៦១ ៩៩៧ ៨៨៨ | https://www.facebook.com/chipmongland/ | www.chipmongland.com

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានច […]

កូរ៉េសិក្សាសក្តានុពលវិនិយោគអភិវឌ្ឍឧស្សាហកម្មផលិតឧបករណ៍ហោះហើរគ្មានមនុស្សបើកនៅកម្ពុជា

វិនិយោគិនកូរ៉េ ដែលមកពីក្រុមហ៊ុន NEO Battery Materials K […]

កម្ពុជា បារាំង សិក្សាគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ក្នុងតម្លៃ ៩០ម៉ឺនយូរ៉ូ

កម្ពុជា-បារាំង បានរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនូវលទ្ធ […]

កម្ពុជា-ចិន  ផ្លាស់ប្តូរបទពិសោធន៍លើវិស័យដឹកជញ្ជូនឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលថ្ងៃទី២៦ ខែតុលា […]