ដីធ្លីសហគមន៍ជនជាតិភាគតិច មិនអាចទិញលក់ទេ បើទោះដឹងលឺដោយអាជ្ញាធរឃុំសង្កាត់ក្ដី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាឱ្យបញ្ឈប់ការទិញលក់ ឬផ្ទេរកម្មសិទ្ធិដីសហគមន៍ជនជាតិដើមភាគតិចដែលបានចុះបញ្ជីរួច ជាបន្ទាន់ ព្រោះជាអំពើខុសច្បាប់ ខណៈឯកសារផ្ទេរកម្មសិទ្ធពាក់ព័ន្ធនានា ចាត់ទុកថាមោឃៈ ទោះមានការដឹងលឺពីអាជ្ញាធរឃុំសង្កាតក្ដី។

បើយោងតាមលិខិត ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ការហាមឃាត់នេះ ធ្វើឡើងក្រោយក្រសួងរកឃើញថា មានការទិញលក់ដីដែលបានចុះបញ្ជីជាកម្មសិទ្ធិសមូហភាពរួច ជាច្រើនករណី ហើយក្នុងនោះឃើញថាមានការរព្រមព្រៀង និងមានការដឹងលឺពីសំណាក់អាជ្ញាធរមូលដ្ឋានផងដែរ។

លិខិតដដែល ក៏បានបញ្ជាក់ពីដី ៣ ប្រភេទ ដែលហាមលក់ដូរជាដាច់ខាត រួមមាន៖

១) ដីបម្រុងចាំបាច់ក្នុងការដូរវេនដំណាំដែលទទួលស្គាល់ដោយអាជ្ញាធររដ្ឋបាល និងមានការព្រមព្រៀងពីអ្នកជិតខាង

២) ដីព្រៃអារក្សដែលអាចមានមួយកន្លែង ឬច្រើនកន្លែងសម្រាប់សហគមន៍នីមួយៗ ដោយមានទំហំសរុបមិនលើសពី ៧ ហិកតា

៣) ដីកប់សពដែលអាចមានមួយកន្លែង ឬច្រើនកន្លែងសម្រាប់សហគមន៍នីមួយៗ ដោយមានទំហំសរុបមិនលើសពី ៧ ហិកតា។

ក្រៅពីនេះ ក្រសួងក៏បានក្រើនដល់សធារណជនឱ្យប្រយ័ត្នលើដី ៣ ប្រភេទខាង ព្រោះថា ទោះមានការដឹងលឺពីអាជ្ញាធរមូលដ្ឋានក្ដី ការទិញលក់ដីប្រភេទនេះគឺខុសច្បាប់ទាំងស្រុង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]