ដំណើរការសាងសង់រោងចក្រចម្រាញ់ប្រេងដំបូងបង្អស់នៅកម្ពុជា ផ្អាកជាបណ្តោះអាសន្ន

ការសាងសង់រោងចក្រចម្រាញ់ប្រេងលើកដំបូងនៅប្រទេសកម្ពុជានៅខេត្តព្រះសីហនុ ដែលគ្រោងបញ្ចប់នៅឆ្នាំ២០២២ បានផ្អាកជាបណ្តោះអាសន្នទៀតហើយ ដោយសារដៃគូជួបបញ្ហាហិរញ្ញវត្ថុ។

តាមផែនការដំបូង គម្រោងនេះរំពឹងថានឹងដំណើរការនៅតាំងពីចុងឆ្នាំ ២០១៨ ឬដើមឆ្នាំ ២០១៩ មកម៉្លេះ តែត្រូវបានពន្យារទៅឆ្នាំ ២០២២ ហើយពេលនេះការសាងសង់គឺត្រូវផ្អាកតែម្ដង។

ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល បានឱ្យនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២០ នេះថា ក្រុមហ៊ុនកំពុងស្វែងរកដៃគូ ដើម្បីកិច្ចសហការលើការបន្តគម្រោងរោងចក្រចំរាញ់ប្រេងនេះបន្តទៀត។

ឯកឧត្តម ជៀប សួរ ថ្លែងថា៖ «រោងចក្រហ្នឹងដៃគូគាត់មានបញ្ហាថវិកា ឥឡូវហ្នឹង គឺគាំងហើយ អត់មានដំណើរការទៅមុខទេ អត់មានដំណើរការសាងសង់អីទេ…គាត់កំពុងមើលដៃគូទៀត តែមិនទាន់មានការរាយការមកខាងក្រសួងវិញទេ»។

រោងចក្រចម្រាញ់ប្រេងកាតនេះ ស្ថិតនៅខេត្តព្រះសីហនុ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ កន្លងមកនេះ ដោយដំណាក់កាលទី១ ប្រើទុនវិនិយោគក្នុងរង្វង់ ៦២០ លានដុល្លារ។ (អានបន្ថែម)

រោងចក្រនេះគឺជាការវិនិយោគ រវាងក្រុមហ៊ុនវិនិយោគក្នុងស្រុកCambodian Petrochemical Co., Ltd ជាមួយនឹងក្រុមហ៊ុនចិន CNPC Northeast Refining and Chemical Engineering Co., Ltd។

គួរបញ្ជាក់ផងដែរថា គម្រោងនេះជាគម្រោងផ្សេងគ្នាពីគម្រោងបូមប្រេងដំណក់ដំបូងក្នុងដែនសមុទ្រកម្ពុជានៅអណ្ដូងអប្សរារបស់ក្រុមហ៊ុន KrisEnergy ដែលកាលពីថ្មីៗនេះ ក៏បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជាពន្យារពេលសម្រេចទៅ ខែមេសាឆ្នាំ២០២១ដែរ បន្ទាប់ពីយឺតយ៉ាវម្ដងហើយម្ដងទៀត៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]