ឌូបៃគ្រោងបង្កើតទីក្រុងបៃតង១០០% គ្មានឡាន ប្រើថាមពលស្អាត និងគ្មានផ្សែងពុល

ក្រុមហ៊ុនអភិវឌ្ឍន៍ URB ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ គ្រោងនឹងសាងសង់ទីក្រុងគ្មានកាបូន ១០០%  ពោលគឺគ្មានផ្សែងពុល គ្មានឡាន និងគ្មានថាមពលកខ្វក់ នៅក្នុងប្រទេសគុយវ៉ែត នេះបើយោងតាម ​​GCR កាលពីថ្មីៗនេះ។

មានទីតាំងនៅលើផ្ទៃដី ១៦ គីឡូម៉ែត្រការ៉េ ភាគខាងត្បូងនៃប្រទេសគុយវ៉ែត ទីក្រុងនេះមានឈ្មោះថា XZero។

ទីក្រុងនេះ នឹងកែច្នៃទឹក និងកាកសំណល់ទាំងអស់មកប្រើឡើងវិញ ខណៈលំនៅឋានជាង ៣ម៉ឺនខ្នង នឹងប្រើថាមពលកកើតឡើងវិញសុទ្ធ ១០០%។

XZero ក៏នឹងមានមជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យ ផ្សារទំនើប មជ្ឈមណ្ឌលថែទាំសុខភាព សាលាមត្តេយ្យ សាលារៀន និងវិទ្យាស្ថានផងដែរ។

អាហារក្នុងទីក្រុងនេះ នឹងត្រូវបានផ្តល់ដោយសួនសហគមន៍ អាងចិញ្ចឹមត្រី កសិដ្ឋានទឹកដោះគោ និងកសិដ្ឋានបៃតង។

អ្នករស់នៅទីនោះនឹងប្រើប្រាស់រថយន្តអគ្គិសនី និងរថយន្តស្វ័យប្រវត្តិ ទាំងអស់ផងដែរ ខណៈទីក្រុងក៏មានផ្លូវរត់ និងជិះកង់ចម្ងាយ ៣៥ គីឡូម៉ែត្រ និងផ្លូវជិះសេះ ៩ គីឡូម៉ែត្រ។

ទីក្រុងនេះ ក៏រោងចក្រថាមពលព្រះអាទិត្យដ៏ធំ និងស្ថានីយសាកថាមពលរថយន្តអគ្គិសនីជាច្រើន។

 

 

 

- Video Advertisement -