ឌូបៃ បំបែកឯតទគ្គកម្មសាងសង់ទីក្រុងក្រោមទឹកជ្រៅជាងគេលើពិភពលោក

ក្រៅពីជាម្ចាស់ផ្ទះនៃអគារខ្ពស់ជាងគេ និងផ្សារទំនើបធំជាងលើពិភពលោក ទីក្រុងឌូបៃ កាលពីថ្មីៗនេះ បានបំបែកឯតទគ្គកម្មថ្មីមួយទៀត ដោយបើកឱ្យដំណើរការទីក្រុងក្រោមទឹកជ្រៅបំផុតលើពិភពលោក។

ទីក្រុងក្រោមទឹក នេះមានជម្រៅ ៦០ ម៉ែត្រ ដែលបំបែកកំណត់ត្រាពីអាងទឹល Deepspot របស់ប្រទេសប៉ូឡូញដែលមានជម្រៅជាង ៤៥ ម៉ែត្រ។ ហ្គីនណេសបានប្រគល់ពានឯតទគ្គកម្ម “អាងហែលទឹកជ្រៅបំផុត” ឱ្យគម្រោងនេះ កាលពី ២៧ ខែមិថុនា កន្លងទៅ។

គម្រោងនេះបច្ចុប្បន្នបើកឱ្យចូលសម្រាប់អ្នកមានលិខិតអញ្ជើញតែប៉ុណ្ណោះ ដោយគ្រោងនឹងបើកជាសាធារណៈនៅចុងឆ្នាំនេះ។

អាងទឹក The Deep Dive Dubai Pool នេះមានចំណុះទឹកសរុបចំនួន ១៤ លានលីត្រ ឬស្មើរទំហំអាងហែលទឹកអូឡាំពិកចំនួន ៦។ សីតុណ្ហភាពទឹកត្រូវបានរក្សានៅ ៣០ ដឺក្រេ ដែលជាសីតុណ្ហភាពសមល្មមសម្រាប់អ្នកជ្រមុជទឹកដែលចុះទៅកម្សាន្ត។

ផ្នែកដែលលេចធ្លោជាងគេនៃគម្រោងនេះ គឺទីក្រុងក្រោមទឹកដែលស្ថិតនៅក្នុងអាងនេះ។ អ្នកជ្រមុជទឹក ធ្វើសម្មកភាពជាច្រើនដូចជា មើលកុន លេងហ្គេម និងធ្វើដំណើរផ្សងព្រេងមើលទីក្រុងក្រោមសមុទ្រ។ លើសពីនេះ គម្រោងនេះក៏មានស្ទូឌីយោសម្រាប់ថតខ្សែភាពយន្តក្រោមទឹកផងដែរ ដែលធំជាងគេនៅក្នុងតំបន់។

គម្រោងនេះក៏បើកនឹងអប់រំពីរបៀបជ្រមុជទឹកល់អ្នកដែលចង់ចូលទៅទស្សនាផងដែរ។ ក្រោយរៀនចេះ អ្នកជ្រមុជទឹកអាចដើរលេងនៅក្នុងទីក្រុងក្រោមទឹកបានដោយខ្លួនឯង ជាមួយនឹងមគ្គុទេស៍ម្នាក់។

កាមេរ៉ាចំនួន ៥៦ ត្រូវបានដំឡើងនៅជុំវិញអាងទឹកដើម្បីធានាសុវត្ថិភាពដល់អ្នកជ្រមុជទឹក ហើយគម្រោងក៏មានទីតាំងសុវត្ថិភាពដែលអាចផ្ទុកមនុស្សបាន ១២នាក់ ក្នុងករណីមានអាសន្នផងដែរ។

គួរបញ្ជាក់ផងដែរ អ្នកដែលជ្រមុជទឹក មិនអាចឡើងទៅទស្សនាលើអគារខ្ពស់ជាងគេលើលោកបានភ្លាមៗទេ ពោលគឺត្រូវរង់ចាំ ១៨ ទៅ ២៤ ម៉ោងសិន ព្រោះវាជាការផ្លាស់ប្ដូរកំពស់ឆាប់រហ័សពេកពីជម្រៅជ្រៅបំផុត ទៅខ្ពស់បំផុត។

រូបភាព៖ CNN

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]