តម្លៃអចលនទ្រព្យនៅហ្វីលីពីននៅទ្រឹង

តម្លៃផ្ទះនៅហ្វីលីពីនបានកើនត្រឹមតែ ០,៤% ប៉ុណ្ណោះពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះតំណាងឱ្យតម្លៃមិនឡើងខ្ពស់ដូចការព្យាករថានឹងកើនឡើង ៣,៧% ឡើយ។ នេះបើតាមសន្ទស្សន៍តម្លៃអចលនទ្រព្យសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៩ របស់ធនាគារកណ្ដាលហ្វីលីពីន។

បើទោះជាតម្លៃលំនៅឋានស្ទើរគ្រប់ប្រភេទធ្លាក់ចុះ ក្នុងនោះរួមទាំងផ្ទះក្នុងអាគារសហកម្មសិទ្ធិផងដែលបានធ្លាក់តម្លៃ ៧,៩% ប៉ុន្តែយូនីតក្នុងខុនដូតម្លៃនៅតែកើនឡើងរវាង ៤,៥% ចន្លោះត្រីមាសទី១ និង ទី២ ក្នុងឆ្នាំ២០១៩នេះ។

បើនិយាយពីទីតាំង តម្លៃផ្ទះនៅតែកើនឡើងនៅក្នុងរដ្ឋធានី។ ត្បិតតែ៣ខែដំបូងដល់ត្រីមាសទី២ឆ្នាំ២០១៩ វារាងធ្លាក់ថ្លៃបន្តិចគឺ ០,២% ក៏ប៉ុន្តែជាទូទៅតម្លៃវានៅតែបន្តកើនឡើងរហូតដល់ ៥,២% ពីមួយឆ្នាំទៅមួយឆ្នាំ។

រីឯតម្លៃនៅតាមបណ្តាខេត្ត ឬ តំបន់នៅក្រៅក្រុងរបស់ប្រទេសហ្វីលីពីន បានធ្លាក់ចុះពី ១,១% ដល់ ២% គិតត្រឹមត្រីមាសទី២ក្នុងឆ្នាំ ២០១៩៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]