តុលាការយោធាវៀតណាម កាត់ទោសអតីតអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ឱ្យជាប់គុក ៤ ឆ្នាំ ជុំវិញរឿងអាស្រូវដីធ្លី

តុលាការយោធាវៀតណាម កាលពីថ្ងៃព្រហស្បតិ៍នេះ បានកាត់ទោសអតីតអនុរដ្ឋមន្រ្តីក្រសួងការពារជាតិម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ ពីបទអនុញ្ញាតឱ្យមានការផ្ទេរដីចំនួន ៣ កន្លែងនៅក្នុងទីក្រុងហូជីមិញ ពីកងទ័ពជើងទឹក ទៅឱ្យវិនិយោគិនឯកជន ដោយខុសច្បាប់។ យោងតាមការចុះផ្សាយរបស់បណ្តាញព័ត៌មានវៀតណាមអ៊ីចប្រែស៍​( e.vnexpress.net) ចេញផ្សាយកាលពីថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២០ នេះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់វៀតណាម បាននិយាយថា ឧត្តមនាវីកងទ័ពជើងទឹកឈ្មោះ ង្វៀន វ៉ាន់ ហៀន អាយុ ៦៥ ឆ្នាំ ត្រូវបានតុលាការរកឃើញថា មានកំហុសពីការខ្វះការទទួលខុសត្រូវ ដែលបានបណ្តាលឱ្យមានការផ្ទេរដីទំហំ ៧.៣០០ ម៉ែត្រក្រឡា ក្នុងរយៈពេល ៤៥-៤៩ ឆ្នាំ សម្រាប់ការសាងសង់អគារការិយាល័យ នៅក្នុងទីក្រុងហូជីមិញ។

“សកម្មភាពរបស់លោក ហៀន បែបនេះ មានន័យថា កងទ័ពជើងទឹកបានបាត់បង់ ការប្រើប្រាស់ដីឡូត៍អស់រយៈពេល ៤៩ ឆ្នាំ។ ការណ៍នេះ បណ្តាលឱ្យរដ្ឋការវៀតណាម ខាតបង់ទឹកប្រាក់ជិត ៩៤០ ពាន់លានដុង (៤០ លានដុល្លារ)” នេះ បើយោងតាម ក្រសួងសន្តិសុខសាធារណៈវៀតណាម។

តុលាការយោធា ក៏បានផ្តន្ទាទោសមន្រ្តីយោធា ៤ នាក់ផ្សេងទៀត ឱ្យជាប់ពន្ធនាគារពី ៤ ទៅ ៩ ឆ្នាំពីបទពាក់ព័ន្ធនឹងករណីនេះ។

យោងតាមក្រសួងសន្តិសុខសាធារណៈបានឱ្យដឹងថា លោក ហៀន បានធ្វើជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៦។ លោក ត្រូវបានគេដកហូតលិខិតសម្គាល់គណបក្សរបស់លោកកាលពីខែ មេសា កន្លងទៅ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានច […]

កូរ៉េសិក្សាសក្តានុពលវិនិយោគអភិវឌ្ឍឧស្សាហកម្មផលិតឧបករណ៍ហោះហើរគ្មានមនុស្សបើកនៅកម្ពុជា

វិនិយោគិនកូរ៉េ ដែលមកពីក្រុមហ៊ុន NEO Battery Materials K […]

កម្ពុជា បារាំង សិក្សាគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ក្នុងតម្លៃ ៩០ម៉ឺនយូរ៉ូ

កម្ពុជា-បារាំង បានរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនូវលទ្ធ […]

កម្ពុជា-ចិន  ផ្លាស់ប្តូរបទពិសោធន៍លើវិស័យដឹកជញ្ជូនឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលថ្ងៃទី២៦ ខែតុលា […]

Bentley ប្រកាសរៀបចំកម្មវិធី Technology Summit 2027 នៅទីក្រុងតូរ៉ុនតូ

ខណៈដែលការអភិវឌ្ឍទីក្រុងរីកចម្រើនយ៉ាងឆាប់រហ័ស និងតម្រូវក […]

ផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងព័ស្តុភារកម្មកម្ពុជា ត្រូវការទុនវិនិយោគ ៣៦,៦ប៊ីលានដុល្លារ

ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យ […]