តួកគី បំបែកកំណាត់ត្រាពិភពលោក មានស្ពានយោងវែងជាងគេលើលោក

ស្ពានយោងវែងជាងគេលើពិភពលោក ត្រូវបានបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅប្រទេសតួកគី កាលពីដើមខែមីនានេះ ដែលជាការដណ្តើមកំណត់ត្រាស្ពានយោងវែងជាងពិភពលោកពីប្រទេសជប៉ុន។

យោងតាមការចុះផ្សាយរបស់គេហទំព័រ Time Out ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមីនា ស្ពាននេះមានឈ្មោះថា 1915 Çanakkale Bridge ដែលសាងសង់កាត់ផ្លូវទឹក Dardanelles មានប្រវែង ២ ០២៣ ម៉ែត្រ។

ប្រើរយៈពេលសាងសង់ដល់ទៅ៥ឆ្នាំ ស្ពាន1915 Çanakkale Bridge ប្រើថវិកាសាងសង់ ប្រមាណ ២,៨ប៊ីលានដុល្លារ។

បង្គោលខ្សែយោងព័ណក្រហមនៃស្ពាននេះ ក៏មានកំពស់ខ្ពស់ជាងគេដែរ បើកធៀបនឹងស្ពានយោងដទៃទៀត។

- Video Advertisement -