តើការអភិវឌ្ឍដីក្រោមទម្រង់ណាខ្លះ ត្រូវមានលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន?

ដី ជាអចលនទ្រព្យមួយប្រភេទ ដែលកំពុងមានសក្តានុពលខ្លាំងក្នុងអាជីវកម្មទិញ-លក់ និងបម្រើបម្រាស់នានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅតំបន់ទីក្រុងធំៗ និងតំបន់អភិវឌ្ឍ ដែលកំពុងមានសន្ទុះខ្លាំងនាពេលបច្ចុប្បន្ននេះ។

ការអភិវឌ្ឍដី គឺជាសកម្មភាពនៃការរៀបចំដី តាមរយៈការប្តូរប្រភេទនៃការប្រើប្រាស់ដី ការប្តូរមុខងារតំបន់ប្រើប្រាស់ដី ការធ្វើសមាហរណកម្មក្បាលដី ការបង្រួមក្បាលដី ការបំបែកក្បាលដី ការកែប្រែរចនាសម្ព័ន្ធនៃដី និង/ឬ ការបង្កើនដង់ស៊ីតេនៃការប្រើប្រាស់ដី ដើម្បីសាងសង់លំនៅឋាន អគារពាណិជ្ជកម្ម សេវាកម្ម ឬឧស្សាហកម្ម ឱ្យត្រឹមត្រូវទៅតាមបទដ្ឋានច្បាប់។

ដើម្បីអភិវឌ្ឍដី ឬធ្វើអាជីវកម្មលើដីនោះបាន បុគ្គល ឬក្រុមហ៊ុន ដែលធ្វើអាជីវកម្មលើអចលនទ្រព្យមួយ ត្រូវតែមាន «លិខិតអនុញ្ញាតអភិវឌ្ឍន៍ដី» ពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន បើទោះបីជា គម្រោងនោះស្ថិតនៅតំបន់ជនបទដាច់ស្រយាល ឬតំបន់ឆ្ងាយពីផ្លូវជាតិ ផ្លូវដែក តំបន់រមណីយដ្ឋានទេសចរណ៍ ឬតំបន់បេតិកភណ្ឌជាតិក៏ដោយ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ទម្រង់នៃការអភិវឌ្ឍដី ដែលទាមទារឱ្យមានលិខិតអនុញ្ញាត ដូចខាងក្រោមនេះ៖

– ការប្តូរប្រភេទនៃការប្រើប្រាស់ដី ដើម្បីគម្រោងសាងសង់
– ការអភិវឌ្ឍដី ដើម្បីគម្រោងកែសម្រួលក្បាលដី
– ការអភិវឌ្ឍដី ដើម្បីរៀបចំគម្រោងបែងចែកជាដីឡូតិ៍
– ការអភិវឌ្ឍដី ដើម្បីកែប្រែរចនាសម្ព័ន្ធដី
– ការអភិវឌ្ឍដី ដើម្បីគម្រោងអភិវឌ្ឍទីក្រុង
– ការអភិវឌ្ឍដី ដើម្បីរៀបចំគម្រោងអភិវឌ្ឍតំបន់លំហដ្ឋាន ឬបុរី និងអគារស្នាក់នៅ
– ការអភិវឌ្ឍដី ដើម្បីរៀបចំគម្រោងអភិវឌ្ឍតំបន់ពាណិជ្ជកម្ម និង/ឬ សេវាកម្ម និងតំបន់ចម្រុះ
– ការអភិវឌ្ឍដី ដើម្បីរៀបចំគម្រោងអភិវឌ្ឍតំបន់ឧស្សាហកម្ម សួនឧស្សាហកម្ម និងរោងចក្រ
– ការអភិវឌ្ឍដី ដើម្បីរៀបចំគម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស
– ការអភិវឌ្ឍដី ដើម្បីរៀបចំគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង
– ការអភិវឌ្ឍដី ដើម្បីរៀបចំគម្រោងអភិវឌ្ឍតំបន់ទេសចរណ៍
– ការអភិវឌ្ឍដី ដើម្បីរៀបចំគម្រោងអភិវឌ្ឍនានា។

ចំពោះ ការអភិវឌ្ឍដីក្នុងតំបន់កសិកម្មសម្រាប់សាងសង់លំនៅឋានជាលក្ខណៈគ្រួសារ សាងសង់រោងចក្រ ក្នុងទីតាំងដីសម្បទានសេដ្ឋកិច្ច និងសាងសង់រោងសិប្បកម្ម ឬរោងចក្រសម្រាប់គោលដៅកសិកម្ម គឺមិនចំាបាច់មានលិខិតអនុញ្ញាតនោះទេ តែលើកលែងតែតំបន់ណា ដែលច្បាប់ចែងកំណត់ដោយឡែក។ ការកំណត់ទាំងអស់នេះ ធ្វើឡើងទៅតាមប្រកាសលេខ ០៨៧ ដ.ន.ស.ប្រក/ នីក. ចុះថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ២០១៨ ស្តីពីការអភិវឌ្ឍដី។

បុគ្គល ឬក្រុមហ៊ុនធ្វើអាជីវកម្មលើអចលនទ្រព្យ ត្រូវស្នើសុំលិខិតអនុញ្ញាតអភិវឌ្ឍដី ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំពោះគម្រោងអភិវឌ្ឍដីណា ដែលមានទំហំផ្ទៃដីធំជាង ៣០ ០០០ ម៉ែត្រក្រឡា និងស្នើសុំពីអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ចំពោះគម្រោងអភិវឌ្ឍដីណា ដែលមានទំហំផ្ទៃដីតូចជាង ឬស្មើនឹង៣០ ០០០ ម៉ែត្រក្រឡា។ ក្រៅពីនេះ ចំពោះគម្រោងអភិវឌ្ឍដីណា ដែលមានទំហំផ្ទៃដីតូចជាង ឬស្មើ ៥ ០០០ ម៉ែត្រក្រឡា អ្នកស្នើសុំត្រូវដាក់ពាក្យសុំលិខិតអនុញ្ញាតអភិវឌ្ឍដី នៅអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ក្នុងករណីដែ​លរដ្ឋបាលទាំងអស់នេះ មានប្លង់គោលប្រើប្រាស់ដី ត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួចហើយ។

គួរបញ្ជាក់ថា ក្រោយពេលដែលទទួលលិខិតអនុញ្ញាតអភិវឌ្ឍដី បុគ្គល ឬក្រុមហ៊ុននោះ ត្រូវទៅស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ពីក្រសួង ឬមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តទៀត ដើម្បីអាចធ្វើអាជីវកម្មលើការគម្រោងអភិវឌ្ឍដីទាំងនោះ ដោយស្របច្បាប់បាន៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]