តើកំណើនភ្ញៀវទេសចរក្នុងស្រុកអាចទ្រទ្រង់វិស័យសណ្ឋាគារបានយូរកម្រិតណា បើកូវីដនៅតែបន្ត?

ដោយ Eric Wong Chon Lap

ការដែលប្រទេសកម្ពុជាមានថ្ងៃឈប់សម្រាកច្រើន អាចជាចលករសំខាន់មួយក្នុងការជួយស្ដារឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចពីវិបត្តិកូវីដបានមួយចំណែកធំ តាមរយៈចរន្តភ្ញៀវទេសចរក្នុងស្រុក។ នេះចាត់ទុកថាជាសញ្ញាវិជ្ជមានដំបូងនៃការងើបឡើងវិញសម្រាប់ឧស្សាហកម្មទាំង ២ នេះ។ ប៉ុន្តែតើកំណើនភ្ញៀវទេសចរក្នុងស្រុក អាចទ្រទ្រង់អាជីវកម្មសណ្ឋាគារបានយូរកម្រិតណា បើកូវីដនៅតែបន្ត?

វិស័យទាំង២ ស្ទើរតែផ្អាកទាំងស្រុង ក្នុងឆមាសទី ១ ប៉ុន្តែក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ ឃើញថាចរន្តភ្ញៀវទេសចរក្នុងស្រុកចាប់ផ្ដើមមានសកម្មភាពជាងមុន ជាក់ស្ដែងដូចជា ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូកកាលពីថ្មីៗនេះ។ ឧទាហរណ៍សម្រាប់ខេត្តសៀមរាប ក្នុងអំឡុងពិធីបុណ្យអុំទូកនេះ ទទួលបានភ្ញៀវទេសចរជិត ១៥ម៉ឺននាក់ ដែលភាគច្រើនជាភ្ញៀវទេសចរក្នុងស្រុក។

ទិសដៅផ្សេងទៀតដូចជា កំពត កែប និងព្រះសីហនុ ក៏កំពុងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនដែរ ព្រោះភ្ញៀវទេសចរតំបន់ទាំងនេះគឺមិនសូវឆ្ងាយពីទីក្រុងពេកទេ។ ដូច្នេះដើម្បីក្ដាប់យកឱកាសនេះ ម្ចាស់សណ្ឋាគារជាច្រើនបានបន្តផ្តល់ជូននូវតម្លៃ និងកញ្ចប់ពិសេស ដើម្បីទាក់ទាញភ្ញៀវ។ ក្រៅពីការបញ្ចុះតម្លៃ ម្ចាស់សណ្ឋាគារនីមួយៗ ក៏ផ្ដោតខ្លាំងលើការផ្សព្វផ្សាយតាមបណ្តាញសង្គម ដើម្បីទាក់ទាញតម្រូវការក្នុងស្រុកផងដែរ។

ទោះបីនេះគឺជាសញ្ញាណវិជ្ជមានក្ដី ក៏វានៅតែមានឧបសគ្គ ពោលគឺតើវិស័យនេះនឹងពឹងផ្អែកលើភ្ញៀវទេសចរណ៍ក្នុងស្រុកបានយូរប៉ុណ្ណា? តើការកើនឡើងនៃភ្ញៀវទេសចរក្នុងស្រុកនេះនឹងបន្ត ឬគ្រាន់តែជាការកើនបណ្ដោះអាសន្នហើយនឹងធ្លាក់ចុះពេលក្រោយ? និងពិសេសតើពេលណាភ្ញៀវទេសចរណ៍នឹងត្រលប់មកវិញ?

ចម្លើយអាចបានប៉ាន់ស្មានបានថា បើសេដ្ឋកិច្ចមិនងើបឡើងវិញទេ ស្ថានភាពហិរញ្ញវត្ថុរបស់ភ្ញៀវទេសចរណ៍ក្នុងស្រុកក៏នឹងធ្លាក់ចុះ ហើយការដើរសម្សាន្តក៏នឹងធ្លាក់ចុះផងដែរ ដែលធ្វើឱ្យវិស័យទាំង២ បាត់បង់លំនឹងម្ដងទៀត។

លើសពីនេះ បរិមាណនៃការផ្គត់ផ្គង់បន្ទប់សណ្ឋាគារនៅកម្ពុជា គឺច្រើនលើសពីតម្រូវការរបស់ភ្ញៀវទេសចរក្នុងស្រុក ជាលទ្ធផលបើស្ថានភាពកូវីដមិនប្រសើរឡើង ហើយគ្មានភ្ញៀវទេសចរបរទេសនោះទេ ឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចនឹងបន្តរងសម្ពាធកាន់តែខ្លាំង។


លោក Eric Wong Chon Lap មានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យពិគ្រោះយោបល់និងអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសនានាជុំវិញពិភពលោក ជាពិសេសនៅក្នុងទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍។ លើសពីនេះ លោកក៏មានបទពិសោធន៍ជាច្រើនទៀតទាក់ទងនឹងការគ្រប់គ្រងថវិកាអភិវឌ្ឍគម្រោង យុទ្ធសាស្ត្រទីផ្សារ ការស្រាវជ្រាវ ក៏ដូចជាការវិភាគទីផ្សារអចលនទ្រព្យផ្សេងៗ រួមមានការិយាល័យ លំនៅដ្ឋាន សណ្ឋាគារ និង ផ្នែកលក់រាយឬ Retail ជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]