តើឆ្នាំ ២០២១ នៅតែជាឱកាសទិញអចលនទ្រព្យក្នុងតម្លៃទាបទៀតដែរឬទេ?

កន្លងមក អ្នកជំនាញជាច្រើនតែងលើកឡើងថា ក្នុងបរិបទកូវីដ ១៩ នេះ គឺជាពេលវេលាល្អក្នុងការវិនិយោគលើអចលនទ្រព្យ ព្រោះអ្នកអាចទិញអចលនទ្រព្យបានក្នុងតម្លៃក្រោមទីផ្សារនិងមានឱកាសលក់ចំណេញច្រើន ក្រោយចប់វិបត្តិកូវីដ ១៩។ នេះជាទស្សនៈទូទៅកាលពីឆ្នាំ ២០២០។

យ៉ាងណាមិញ វិបត្តិកូវីដ ១៩ មិនបានចប់នៅឆ្នាំ ២០២០ ទេ ហើយបន្តយាយីរហូតដល់ឆ្នាំ ២០២១ ដោយថ្មីៗនេះ អ្នកជំនាញបានព្យាករថា ការឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ទីផ្សារអចលនទ្រព្យនៅកម្ពុជារហូតដល់ត្រីមាសទី ៣ ឆ្នាំ ២០២១ ហើយបញ្ហានេះនឹងនៅតែបន្តធ្ងន់ធ្ងរជាងមុន បើស្ថានភាពឆ្លងក្នុងសហគមន៍មិនអាចគ្រប់គ្រងបាន។ (អានបន្ថែម)

អញ្ចឹង ឆ្នាំ ២០២១ នៅតែជាឱកាសទិញអចលនទ្រព្យក្នុងតម្លៃទាបទៀតដែរឬទេ? ឬក៏ស្ថានភាពផ្លាស់ប្ដូរហើយ?

អ្នកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia យល់ថា ការទិញអចលនទ្រព្យតម្លៃទាបក្នុងឆ្នាំ ២០២១ នៅតែជាឱកាស «តែត្រូវមានលុយសុទ្ធច្រើន យកទៅទិញមិនអាចខ្ចីធនាគារទិញបានទេប្រសិនបើចង់បានការបញ្ចុះតម្លៃ ៣០% ទៅ ៥០%»។

អ្នកស្រី បន្តថា លុយសុទ្ធ គឺជាអ្វីៗគ្រប់យ៉ាងក្នុងកាលៈទេសៈ ព្រោះធនគារនឹងមិនបញ្ចេញកម្ចីងាយស្រួលឡើយ។ លើសពីនេះ អចលនទ្រព្យលក់បញ្ចុះតម្លៃ ៣០% ទៅ ៥០% គឺមិនតែអ្នកចាំទិញ បើចាំកម្ចីពីធនគារមកទិញគឺពិបាកក្នុងការចាប់យកឱកាសនេះ។

ដោយឡែកនាយិកាគ្រប់គ្រងរូបនេះ បានណែនាំថា ទោះការទិញអចលនទ្រព្យតម្លៃទាប ជាឱកាសក្ដី អ្នកទិញគួរគិតពិចារណាឱ្យបានច្បាស់លាស់ពីលំហូរសាច់ប្រាក់របស់ខ្លួន មុននឹងសម្រេចចិត្ត ព្រោះវិបត្តិកូវីដនៅតែបន្ត ហើយមិនដឹងថានឹងបញ្ចប់នៅពេលណាដូច្នេះអ្នកនឹងអាចកប់លុយយូរជាមួយអចលនទ្រព្យនោះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]