តើមានអ្វីខ្វះខាតនៅក្នុង CBD ក្នុងរាជធានីភ្នំពេញ?
រាជធានីភ្នំពេញផ្តល់ជូននូវជម្រើសភោជនីយដ្ឋានជាច្រើន ប៉ុន្តែនៅពេលគេនិយាយពីភោជនីយដ្ឋានដែលមានអាហារប្រកបដោយគុណភាពពិតប្រាកដ នៅក្នុង Central Business District (CBD) មានភោជនីយដ្ឋានតិចតួចណាស់ដែលបំពេញបាននូវលក្ខខណ្ឌបរិយាកាសល្អ ការតុបតែងសមរម្យ សេវាកម្មលំដាប់ផ្កាយប្រាំ និងកន្លែងចតរថយន្តល្អ។ ភោជនីយដ្ឋានដែលធ្វើបានហើយមិនមានតម្លៃថ្លៃដោយមិនហេតុផល នឹងទាក់ទាញធុរកិច្ចសំខាន់ៗ។
ក្នុងពេលថ្ងៃតំបន់នៅជុំវិញវត្តភ្នំ គឺជាមជ្ឈមណ្ឌលនៃសកម្មភាពអាជីវកម្មក្នុងរាជធានីភ្នំពេញ ប៉ុន្តែនៅពេលយប់ហាក់ដូចជាខ្វះជម្រើសសម្រាប់មនុស្សស្នាក់នៅ និងធ្វើការនៅជុំវិញតំបន់នេះ។ តាមលោកChhayleang Ngoun មកពី Ratanaka Realty “ការអភិវឌ្ឍន៍ដែលមានគោលដៅលើក្មេងជំនាន់ក្រោយគឺនៅខ្វះខាត។ វាគួរតែមានកន្លែងដែលមនុស្សជំនាន់ថ្មីអាចរស់នៅ លេងកម្សាន្ត និងបង្កើតអ្វីមួយ នៅក្នុងតម្លៃសមរម្យ”។ នៅក្រៅតំបន់ CBD វិញ រាជធានីភ្នំពេញមានការផ្តល់ជូនច្រើន ជាពិសេសនៅតាមមាត់ទន្លេ ប៉ុន្តែការធ្វើដំណើរទៅកាន់តំបន់មាត់ទន្លេពេលខ្លះចំណាយពេលវេលាច្រើនជាមួយនឹងការកកស្ទះចរាចរណ៍។
ទីកន្លែងលក់រាយនៅក្នុង CBD នៅតែស្ថិតនៅក្រោមការអភិវឌ្ឍន៍ និងស្ថិតនៅលើផ្លូវវែងឆ្ងាយទៀត បើនិយាយពីម៉ាកអន្តរជាតិ និងទ្រង់ទ្រាយលក់រាយដែលផ្តល់ជូន។ តំបន់នេះពិតជានៅខ្វះជម្រើសសម្រាប់ការដើរទិញទំនិញនៅពេលថ្ងៃក្រៅពីផ្សារថ្មី។
ចំពោះការដើរទិញទំនិញនៅផ្សាររាត្រីក្នុងតំបន់ CBD ឬតំបន់ក្បែរជុំវិញនោះវិញ មិនមែនមានជម្រើសតែមួយគត់នោះទេ ហើយផ្សារដែលនៅក្បែរទាំងនោះមានទំនោរជួយបំពេញបន្ថែមដល់ផ្សារក្នុងតំបន់នោះ។ នៅមានឱកាសដែលមិនទាន់ប្រើសម្រាប់ការលក់រាយ F&B ប្រកបដោយគុណភាព ការកម្សាន្តនៅពេលរាត្រីនៅក្នុងតំបន់ CBD។ ម្យ៉ាងទៀត យើងពិតជាអាចមើលឃើញសក្តានុពលនៅក្នុងតំបន់ CBD ក្នុងការអភិវឌ្ឍន៍មជ្ឈមណ្ឌលទិញទំនិញសម្រាប់ភ្ញៀវទេសចរណ៍ដែលចេះតែកើនឡើង ព្រមទាំងអ្វីផ្សេងទៀតដែលជួយបំពេញបន្ថែមឲ្យទីផ្សារក្នុងតំបន់ និងបំពេញបំណងជនបរទេស និងក្រុមមនុស្សវ័យក្មេង។
គម្រោងសំខាន់ជាច្រើនកំពុងដំណើរការ ហើយ Vattanac Capital Lifestyle Park គឺជាការអភិវឌ្ឍន៍មួយដែលគួរសម្លឹងមើលផងដែរ។ នៅពេលគម្រោងនេះត្រូវបានបញ្ចប់យ៉ាងពេញលេញ រួមគ្នាជាមួយនឹងអគារការិយាល័យនៅជុំវិញ – វិមានកាណាឌីយ៉ា Exchange Square និងអគារវឌ្ឍនៈ តំបន់នេះអាចក្លាយជាតំបន់ F&B ថ្មី សម្រាប់តំបន់ក្បែរនោះក្នុងចម្ងាយ ២ គីឡូម៉ែត្រ ដែលបច្ចុប្បន្ននៅខ្វះទីតាំង F&B និងបារ។
ចុះពីតំបន់ CBD គឺតំបន់បឹងកេងកង១ ជាតំបន់មួយផ្សេងទៀតដែលអាចចូលទៅបានយ៉ាងងាយស្រួលនិងមានសក្តានុពលក្នុងការអភិវឌ្ឍន៍យ៉ាងសំខាន់។ ទោះជាយ៉ាងណា ចំណុចអវិជ្ជមាននៃតំបន់បឹងកេងកង១ គឺកង្វះកន្លែងចតរថយន្ត។ រហូតមកដល់ឥឡូវនេះ មិនមានកន្លែងណាមួយដែលមានហាងលក់រាយ F&B និងកន្លែងចតរថយន្តធំទូលាយនៅក្រោមដំបូលតែមួយនោះទេ។
ទីផ្សារលក់រាយ F&B នៅរាជធានីភ្នំពេញ នៅចន្លោះទំនេរសម្រាប់ការអភិវឌ្ឍន៍បន្ថែមទៀត និងមិនទាន់បំពេញតម្រូវការគ្រប់គ្រាន់នៅឡើយ។ ខ្ញុំជឿថា តំបន់ CBD នឹងនៅតែជាតំបន់ដែលមានការចំណាយខ្ពស់ ហើយអ្នកអភិវឌ្ឍន៍គួរសំឡឹងមើលដើម្បីចូលទៅបំពេញផ្នែកដែលនៅមានគម្លាតទីផ្សារ។
- Video Advertisement -