តើអចលនទ្រព្យប្រភេទអ្វី ដែលវិនិយោគហើយចំណេញជាងខុនដូ?

អ្នកជំនាញផ្នែកអចលនទ្រព្យ បានបង្ហើបឱ្យដឹងថា ការវិនិយោគលើអគារការិយាល័យសហកម្មសិទ្ធិ ឬ Strata-Title Office ចាត់ទុកថាជាឱកាសវិនិយោគថ្មីមួយប្រភេទទៀត ដែលអាចទទួលបានផលចំណេញច្រើនជាងវិនិយោគលើខុនដូ។

អគារការិយាល័យសហកម្មសិទ្ធិ គឺជាប្រភេទអចលនទ្រព្យថ្មីមួយប្រភេទដែលបុគ្គល ឬក្រុមហ៊ុនអាចទិញយូនីតការិយាល័យនៅក្នុងអគារខ្ពស់ៗផ្ដាច់ជាកម្មសិទ្ធិផ្ទាល់ខ្លួនបាន ពោលគឺដូចទិញខុនដូអញ្ចឹង។

នាយកប្រតិបត្តិក្រុមហ៊ុន Pointer លោក ងួន ឆាយលាង បានឱ្យដឹងថា ទីផ្សារខុនដូនៅកម្ពុជា គឺចាប់ផ្ដើមចង្អៀត ដូច្នេះបើយើងអាចវិនិយោគលើអ្វីផ្សេងបាន គឺយើងអាចចំណេញច្រើន។

លោកបានបន្ថែមថា៖ «បើមើលតាមទីផ្សារ Office ជួលបានថ្លៃជាង ដូចនៅកន្លែងខ្លះយើងអាចទិញ ១ ម៉ែត្រការ៉េ ៣០០០ដុល្លារ តែជួលទៅវិញបាន ១ ម៉ែត្រការ៉េ ២៥ ដុល្លារ អញ្ចឹងបើយើងគុណទៅវាអាចក្នុងរង្វង់ ១០% ក្នុងមួយឆ្នាំ។ ផ្ទុយពីខុនដូ បើខុនដូយើងអាចជួលបានក្នុងរង្វង់ខ្ពស់បំផុត ៨%។

«លើសពីនេះ ផលចំណេញពីការជួល Office គឺបានរយៈពេលវែង ព្រោះអ្នកជួល Office គាត់អត់ដែលជួល ៦ ខែ ឬ ១ ឆ្នាំ ដូចខុនដូទេ ព្រោះគាត់ចង់មាន Office នៅយូរអង្វែង យ៉ាងតិចណាស់ក៏ ២ ឆ្នាំដែរ»។

លោកបានឱ្យដឹងទៀតថា ក្រៅពីទិញសម្រាប់វិនិយោគ អគារការិយាល័យសហកម្មសិទ្ធិ ក៏ល្អសម្រាប់អ្នកដែលចង់មានការិយាល័យផ្ទាល់ខ្លួន ដែលចំណេញជាងជួលគេជារៀងរាល់ខែ។

គួរបញ្ជាក់ផងដែរថា ទីផ្សារអគារការិយាល័យសហកម្មសិទ្ធិ បានជ្រាតមកទីផ្សារកម្ពុជាចាប់តាំងពីឆ្នាំ ២០១៥ ហើយយោងតាមរបាយការណ៍ពី CBRE Cambodia ផ្ទៃក្រឡាផ្គត់ផ្គង់អគារការិយាល័យសហកម្មសិទ្ធិនៅទីក្រុងភ្នំពេញកើនឡើងជាបន្តបន្ទាប់ចាប់ពីឆ្នាំ ២០១៨ មក ហើយព្យាករណ៍ថានឹងកើនដល់ទៅជិត ៤០ ម៉ឺនម៉ែត្រការ៉េ ក្នុងឆ្នាំ ២០២១។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]