តើអ្នកអភិវឌ្ឍន៍ដោះស្រាយបញ្ហាការផ្គត់ផ្គង់លំនៅឋានដែលជាប់គាំងយ៉ាងដូចម្ដេចក្នុងគ្រាលំបាកនេះ?

វិបត្តិកូវីដ១៩ នៅតែបន្តជះឥទ្ធិពលអវិជ្ជមានលើទីផ្សារលំនៅឋាន ជាក់ស្ដែងនៅត្រីមាសដំបូងនៃឆ្នាំ ២០២១ ទីផ្សារគឺគ្មានការកើនឡើងគួរឱ្យកត់សម្គាល់នោះទេ។ ស្ទើរតែគ្មានគម្រោងខុនដូថ្មីដែលបើកលក់ ក្នុងរយៈពេល៣ ខែដំបូងនៃឆ្នាំនេះ ព្រោះក្រុមហ៊ុនអភិវឌ្ឍន៍ធំៗជាច្រើន បែរទៅផ្តោតលើយុទ្ធសាស្ត្រដើម្បីដោះស្រាយស្ដុកដែលជាប់គាំង ពោលគឺដើម្បីរកចំណូលសាច់ប្រាក់មកទប់នឹងស្ថានភាពក្នុងគ្រាលំបាកនេះ។ ចំពោះលំនៅឋានដែលសាងសង់រួច ឃើញថា អ្នកអភិវឌ្ឍន៍គម្រោងខ្លះមានប្រូម៉ូសិនបញ្ចុះតម្លៃដល់ទៅ២០% ទៅ ៣៥% ឯណោះ។

ទន្ទឹមនឹងនេះ ហានិភ័យមួយដែលទីផ្សារកំពុងប្រឈម គឺអ្នកទិញបរទេសជាច្រើន អាចខកខាន ឬផ្ដូរចិត្តមិនចង់បង់លុយផ្ដាច់ដើម្បីផ្ទេរកម្មសិទ្ធិ ដោយសារតែការបិទការចេញចូលពីប្រទេសមួយទៅប្រទេស។ នេះជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់អ្នកអភិវឌ្ឍន៍ជាច្រើន លើកលែកតែក្រុមហ៊ុនណាដែលមានការិយាល័យលក់នៅក្រៅប្រទេស ហើយអាចធ្វើការផ្ទេរកម្មសិទ្ធិនៅក្រៅស្រុកបាន។

លើសពីនេះ មានអ្នកទិញខ្លះទៀតដែលមានលុយត្រៀមសម្រាប់បង់ផ្ដាច់ហើយ ប៉ុន្តែមិនអាចធ្វើដំណើរមកបាន ទោះបីពួកគេចង់មកក្ដី។ ជាលទ្ធផល ពួកគាត់អាចនឹងមិនបង់ផ្ដាច់ទិញផ្ទះទាំងនោះទៀតទេ ដែលនឹងធ្វើឱ្យផ្ទះទាំងនោះវិលចូលមកក្នុងស្ដុកទីផ្សារបន្ថែមទៀត។

ដូច្នេះ កត្តាមួយដែលនឹងជួយឱ្យទីផ្សារងើបឡើងវិញ គឺរង់ចាំឱ្យមានការបើកឱ្យមានការដំណើរពីបរទេសចូលស្រុកវិញ។ ការបើកប្រទេសឡើងវិញនេះ មិនត្រឹមតែជួយដល់ការលក់ទីផ្សារលំនៅឋានប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយសេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យទាំងមូលផងដែរ។

ទោះស្ថិតក្នុងគ្រាលំបាកបែបនេះក្ដី ទីផ្សារអចលនទ្រព្យក៏នៅមានសង្ឃឹម។ បច្ចុប្បន្ន មានអចលនទ្រព្យជាច្រើន ដែលដាក់លក់តម្លៃសមរម្យសម្រាប់អ្នកទិញទាំងនៅភ្នំពេញ និងគោលដៅទេសចរណ៍សំខាន់ៗ ដូចជាក្រុងព្រះសីហនុ កំពត និងកែបជាដើម។ ចំណុចនេះ បង្ហាញថាអ្នកអភិវឌ្ឍមិនគួរផ្ដោតលើទីផ្សារក្រៅស្រុកតែមួយមុខទេ តែគួរផ្ដោតលើទីផ្សារក្នុងស្រុកពិសេសអ្នកមានចំណូលកណ្ដាល និងខ្ពស់ ដែលចង់មានផ្ទះនៅតំបន់ទាំងនោះ។ និយាយឱ្យខ្លី អ្នកអភិវឌ្ឍអាចយកផ្ទះដែលបរទេសទិញហើយ តែមិនអាចបង់ផ្ដាច់ យកមកកែកុន ហើយលក់សាជាថ្មីក្នុងតំបន់គោលដៅទាំងនោះ។

ជាចុងក្រោយ យើងអាចនិយាយបាន តម្រូវការគឺនៅតែមាន ក្រោយការបិទខ្ទប់ត្រូវបាបបញ្ចប់។ យុទ្ធនាការចាក់វ៉ាក់សាំង គឺជំរុញទំនុកចិត្តមួយដ៏សំខាន់ដល់ទីផ្សារអចលនទ្រព្យ។ នៅពេលការចាក់វ៉ាក់សាំងធ្វើបានទូទាំងពិភពលោកហើយ សកម្មភាពទីផ្សារនឹងត្រឡប់មកវិញ។ ដូចគ្នានេះ ទីផ្សារលំនៅឋាន ក៏នឹងងើបឡើងវិញដែរ តែមិនស្មើនឹងកម្រិតមុនកូវីដនោះទេ។

សម្រាប់ប្រទេសកម្ពុជាផ្ទាល់ សួរថាពេលណានឹងប្រសើរឡើងគឺស្ថិតលើ ស្ថានភាពសេដ្ឋកិច្ច រំហូរនៃការវិនិយោគបរទេស ហើយក៏មិនទាន់មាននរណាដឹងដែលថា តើតម្រូវការលំនៅឋាននឹងអាចហក់មកស្មើនឹងកម្រិតមុនកូវីដបានឬយ៉ាងណា?


លោក Eric Wong Chon Lap មានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យពិគ្រោះយោបល់និងអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសនានាជុំវិញពិភពលោក ជាពិសេសនៅក្នុងទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍។ លើសពីនេះ លោកក៏មានបទពិសោធន៍ជាច្រើនទៀតទាក់ទងនឹងការគ្រប់គ្រងថវិកាអភិវឌ្ឍគម្រោង យុទ្ធសាស្ត្រទីផ្សារ ការស្រាវជ្រាវ ក៏ដូចជាការវិភាគទីផ្សារអចលនទ្រព្យផ្សេងៗ រួមមានការិយាល័យ លំនៅដ្ឋាន សណ្ឋាគារ និង ផ្នែកលក់រាយឬ Retail ជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]