តើ ក្លឹប Lighthouse គឺជាអ្វី?

Lighthouse Club ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់មិត្តភាពល្អក្នុងចំណោមសមាជិករបស់ខ្លួន ដែលធ្វើការនៅក្នុង ឬទាក់ទងជាមួយនិងឧស្សាហកម្មសំណង់។ ក្លឹបនេះក៏ផ្តល់ជំនួយសប្បុរសធម៌ដល់អ្នកនៅក្នុងឧស្សាហកម្ម និងអ្នកនៅក្នុងបន្ទុករបស់ពួកគេ នៅពេលមានការស្លាប់ ឬរបួសធ្ងន់ធ្ងរកើតឡើងចំពោះពួកគេ។

ក្លឹបនេះមានដើមកំណើតនៅចក្រភពអង់គ្លេសក្នុងឆ្នាំ 1956 ហើយបច្ចុប្បន្នក្លឹប Lighthouse មានសាខានៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងទីក្រុងបាងកក គួឡាឡំពួរ និងភ្នំពេញ។ សាខាទាំងនេះអនុញ្ញាតឲ្យសមាជិកក្លឹប Lighthouse ទាំងអស់ជួបជុំគ្នាក្នុងតំបន់របស់ពួកគេ ដើម្បីរៀបចំកម្មវិធីសង្គម សកម្មភាពរៃអង្គាសប្រាក់ និងការចែកចាយមូលនិធិពីក្លិប Lighthouse ដល់អ្នកដែលត្រូវការ។

ហេតុអ្វីគួរក្លាយជាសមាជិកក្លឹប Lighthouse?

សមាជិកភាពក្នុងក្លឹប Lighthouse ផ្តល់នូវឱកាសសម្រាប់ក្រុមហ៊ុន និងបុគ្គលឲ្យទទួលបានការការទទួលស្គាល់ថាជាអ្នកគាំទ្របុរេសកម្មចំពោះសុវត្ថិភាពនៅក្នុងឧស្សាហកម្មសំណង់ និងផ្តល់ជំនួយហិរញ្ញវត្ថុដល់អ្នកដែលក្រខ្សត់ ដែលធ្វើការពាក់ព័ន្ធនឹងឧស្សាហកម្មសំណង់ហើយទទួលរងការប៉ះពាល់ដោយផ្ទាល់នូវគ្រោះថ្នាក់ និងជំងឺ។ ក្លឹប Lighthouse បានបង្កើតសកម្មភាពសប្បុរសធម៌ដើម្បីជួយដល់អ្នកដែលត្រូវការជំនួយ ដោយផ្តល់ជំនួយហិរញ្ញវត្ថុដល់គ្រួសារដែលមានគ្រោះថ្នាក់នៅក្នុងឧស្សាហកម្មសំណង់ និងជំនួយដល់ការអប់រំកូនៗរបស់ពួកគេ។ ក្លឹបនេះក៏ជំរុញយ៉ាងសកម្មនូវសុវត្ថិភាពនៅការដ្ឋានសាងសង់តាមរយៈការផ្តល់ជូននូវពានរង្វាន់សុវត្ថិភាពដល់បុគ្គល និងអង្គភាព ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពលើគម្រោងសាងសង់របស់ពួកគេ។

សមាជិកភាពក្លឹបក៏ផ្តល់ឱកាសសម្រាប់ការបង្កើតបណ្តាញសង្គម ឬអាជីវកម្ម តាមរយៈការចូលរួមនៅក្នុងមុខងារជាច្រើន មានសិក្ខាសាលា និងវេទិកាដែលត្រូវបានធ្វើឡើងពេញមួយឆ្នាំទាំងក្នុងស្រុក និងក្នុងតំបន់។

ក្លឹប Lighthouse កម្ពុជា

ក្លឹបនេះមានការជួបជុំគ្នាម្តងក្នុងមួយខែនៅកន្លែងដែលបានជ្រើសរើសនៅរាជធានីភ្នំពេញ ដែលចំណូលប្រមូលបានពីការចូលរួមនេះ ត្រូវបានប្រើសម្រាប់ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលសិក្សានៅតាមសាកលវិទ្យាល័យបច្ចេកទេសជាច្រើន ដោយរួមគ្នាជាមួយនិងជំនួយពីមូលនិធិ John Battersby Education Trust។ យើងសូមលើកទឹកចិត្តអ្នកដែលមិនមែនជាសមាជិកឲ្យចូលរួមជាមួយយើង ហើយជាថ្មីម្តងទៀត ប្រសិនបើមានក្រុមហ៊ុនណាមួយចង់ឧបត្ថម្ភដល់ការជួបជុំនាពេលខាងមុន សូមទាក់ទងតាមអ៊ីម៉ែល lighthouseclubcambodia@gmail.com ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ប្រកាសរៀបចំកម្មវិធី Technology Summit 2027 នៅទីក្រុងតូរ៉ុនតូ

ខណៈដែលការអភិវឌ្ឍទីក្រុងរីកចម្រើនយ៉ាងឆាប់រហ័ស និងតម្រូវក […]

ផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងព័ស្តុភារកម្មកម្ពុជា ត្រូវការទុនវិនិយោគ ៣៦,៦ប៊ីលានដុល្លារ

ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យ […]

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]