តើ Digital Twins មានសារៈសំខាន់យ៉ាងណា ចំពោះព្រលានយន្តហោះថ្ងៃអនាគត?
ដោយ Steve Cockerell នាយកទីផ្សារឧស្សាហកម្មស្តីទី ទីក្រុង និងសាខា Bentley Systems
គាំទ្រជាង 87 លានការងារ នៅទូទាំងពិភពលោក ឧស្សាហកម្មអាកាសចរណ៍បានរួមចំណែកជាង 4% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងធ្វើការ 24/7 365 ថ្ងៃក្នុងមួយឆ្នាំ អាកាសយានដ្ឋានគឺជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងប្រព័ន្ធដឹកជញ្ជូនសកលដែលតភ្ជាប់ប្រទេស សហគមន៍ និងអាជីវកម្មពីប្រទេសមួយទៅប្រទេសមួយ។
ឆ្លើយតបនឹងការផ្លាស់ប្តូរតម្រូវការ លក្ខខណ្ឌប្រតិបត្តិការផ្សេងៗគ្នា និងការចំណាយកើនឡើង គុណភាពនៃសេវាកម្មដែលម្ចាស់ព្រលានយន្តហោះ និងបណ្តាញផ្គត់ផ្គង់របស់ពួកគេផ្តល់គឺជាកត្តាសំខាន់សម្រាប់បទពិសោធន៍អ្នកដំណើរ។ ដោយសារការរឹតបន្តឹងការធ្វើដំណើរត្រូវបានដកចេញ ហើយការព្រួយបារម្ភរបស់ប្រជាជនអំពីការហោះហើរយឺតៗ អាកាសយានដ្ឋានជាច្រើនមានការកកស្ទះ ខណៈពេលដែលមានអាកាសយានដ្ឋានតិចតួចប៉ុណ្ណោះដែលបានសាងសង់ធំលើសពីតម្រូវការ ឬមានកន្លែងទំនេរបម្រុងទុកសម្រាប់កំណើននាថ្ងៃខាងមុខ។
បើយើងប្រៀបធៀបម្ចាស់-ប្រតិបត្តិករដឹកជញ្ជូនផ្សេងទៀត អាកាសយានដ្ឋានកំពុងឆ្ពោះទៅរកគ្រប់គ្រងមួយដែល “ត្រួសត្រាយដោយទិន្នន័យ” ដែលជាកន្លែងទទួលបានព័ត៌មានដែលអាចទុកចិត្តបាន ហើយការយល់ដឹងច្បាស់លាស់អំពីទិន្នន័យដែលគ្រប់គ្រងបាន និងផលប៉ះពាល់នៃការផ្លាស់ប្តូរចំពោះវាគឺមានសារៈសំខាន់ណាស់ចំពោះការសម្រេចចិត្តត្រឹមត្រូវនៅពេលអនាគត់ នៅពេលធ្វើការដើម្បីផ្តល់ប្រតិបត្តិការឬសេវាកម្មប្រកបដោយប្រសិទ្ធភាព ការពង្រីកទាន់ពេលវេលានៃកន្លែងដែលមានស្រាប់ ឬព្រលានយន្តហោះថ្មី។
ជាមួយនឹងការប្រកួតប្រជែងដ៏ស្មុគស្មាញនេះ ម្ចាស់ និងខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេត្រូវតែមានភាពរហ័សរហួន និងឆ្លើយតបទាន់ពេលវេលា។ នៅក្នុងបរិយាកាសដ៏ស្វាហាប់នេះ បច្ចេកវិទ្យាដែលត្រៀមនាពេលអនាគត រួមទាំងដំណោះស្រាយឌីជីថលភ្លោះ ដែលគាំទ្រដល់ដំណើរការសហការកម្រិតខ្ពស់ គឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះម្ចាស់ប្រតិបត្តិករក្នុងការរក្សាតុល្យភាពរបស់គេ ដើម្បីបំពេញតម្រូវការអ្នកដំណើរ ការប្រែប្រួលសមត្ថភាពដែលប៉ះពាល់ដល់ការសម្រេចចិត្ត និងប្រាក់ចំណេញទៅថ្ងៃអនាគត – វាគឺជាគន្លឹះដ៏សំខាន់សម្រាប់ស្ថាប័នគេ។
តើយើងទុកទិន្នន័យជាបញ្ហា ឬជាការព្យាបាល ?
បរិមាណដ៏ធំ ភាពសម្បូរបែប និងភាពចាស់ទុំនៃទិន្នន័យដែលមានស្រាប់ — គឺសំខាន់ណាស់សម្រាប់គ្រប់គ្រងដល់វដ្តជីវិតនៃទ្រព្យសកម្ម (រួមមានអគារ គ្រឿងម៉ាស៊ីន ឧបករណ៍បំពាក់…) ប្រតិបត្តិការ និងប្រព័ន្ធទាំងឡាយនៅក្នុងបរិវេណអាកាសយានដ្ឋាន — គឺជាសូចនាករបង្ហាញឱ្យឃើញពីឱកាសក្នុងការប្រើប្រាស់វា និងបច្ចេកវិទ្យា Digital Twin ផ្តល់ឱ្យ ប្រសិនបើយើងចាប់យកបច្ចេកវិទ្យាមួយនេះបាន។
ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងទិន្នន័យជាច្រើនដែលរក្សាទុកនៅក្នុងប្រព័ន្ធបិទបាំង សមត្ថភាពក្នុងការគ្រប់គ្រង ការចូលប្រើ និងសុពលភាពនៃប្រភេទទិន្នន័យផ្សេងគ្នា ជាមួយប្រភពផ្សេងគ្នា ដែលពាក់ព័ន្ធគ្នា គឺជាការប្រកួតប្រជែងដ៏សំខាន់។ ភារកិច្ចនេះជារឿយៗតម្រូវឱ្យមានឧបករណ៍ជាច្រើន ដែលអាចបង្ហាញដល់អង្គភាព និងក្រុមដែលពាក់ព័ន្ធ ជាមួយកិច្ចការព័ត៌មានវិទ្យាដ៏សាំញុំា និងការចំណាយជាបន្តបន្ទាប់លើសពីអ្វីដែលបានភ្ជាប់ដោយផ្ទាល់ទៅនឹងតួនាទីចម្បងរបស់ពួកគេក្នុងការដឹកជញ្ជូនអ្នកដំណើរ និង/ឬការដឹកជញ្ជូនទំនិញជុំវិញពិភពលោក។
រូបថត៖ ទម្រង់ខុសៗគ្នានៃអ្នកប្រើប្រាស់នៅក្នុងស្ថាប័នមួយ (កម្មសិទ្ធរូប អាកាសយានដ្ឋានស៊ីដនី)
បណ្តុំនៃស្ថានភាពទាំងនេះ គឺជាការពិតដែលក្រុមឬអង្គភាពនីមួយៗធ្វើការនៅទូទាំងអាកាសយានដ្ឋាន មិនថាធំ ឬតូច ត្រូវបានបង្កើតឡើងដោយចម្រុះនៃជំនាញបច្ចេកទេស និងពាណិជ្ជកម្ម។ វិស្វករ និងអ្នកសិក្សាប្រមូលទិន្នន័យ គឺទទួលខុសត្រូវក្នុងការផ្តល់នូវសំណង់ហេដ្ឋារចនាសម្ព័ន្ធថ្មី ឬការថែរក្សាដែលមានស្រាប់ ដែលវាមានទម្រង់ដូចជា BIM ឬ សំណង់សប្បនិមិ្មត ដែលវាត្រូវបានប្រើដើម្បីគ្រប់គ្រងទិន្នន័យ GIS និងការធ្វើគំរូ 3D ផងដែរ ប៉ុន្តែសម្រាប់អ្នកលក់រាយ ឬអ្នកគ្រប់គ្រងអចលនទ្រព្យ ក៏ដូចជាអ្នកនៅក្នុងចង្កោមក្រុមអ្នកដឹកនាំ C-suite វាប្រៀបដូចជាការរៀនភាសាបរទេស គឺគេអានមិនយល់ពីភាសាបច្ចេកទេសនោះទេ។ ដូច្នេះហើយ វាជារឿងសំខាន់ដែលអ្នកប្រើប្រាស់គ្រប់រូប ដោយមិនគិតពីតួនាទី ឬមុខងារណាមួយ អាចទាញយកទិន្នន័យដែលពួកគេអាចទុកចិត្តបាន និងក្តាប់បានសម្រាប់សម្រេចចិត្តណាមួយ។
នៅពេលដែលពិភពលោកកាន់តែមានទំនាក់ទំនងជិតស្និទ្ធជាមួយឌីជីថល មិនថាតាមរយៈឧបករណ៍ IoT ដែលឥឡូវនេះអាចផ្តល់ព័ត៌មានថ្មីៗចំពោះព្រឹត្តិការណ៍ជិតកើតមានឡើង ឬទាន់ពេលវេលាទៅតាមស្ថានភាពគម្រោង ការកំណត់ស្ថានភាព និងលក្ខខណ្ឌនៃទ្រព្យសកម្ម និងការអនុវត្ត—ទាំងទំហំនៃបញ្ហាប្រឈម និងឱកាសក្នុងការធ្វើឱ្យប្រសើរឡើងនូវលទ្ធផលប្រតិបត្តិការដែលនឹងកើនឡើងជាលំដាប់។ ដូច្នេះ តើទិន្នន័យជាបញ្ហា ឬជាការព្យាបាល ?
ឧបករណ៍ និងបច្ចេកវិទ្យាឌីជីថលគ្រប់ប្រភេទ និងការយកឈ្នះលើប្រភេទនៃទិន្នន័យដែលខ្ញុំបានគូសបញ្ជាក់ គឺគ្រាន់តែជាមធ្យោបាយចុងក្រោយប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលគេភ្ជាប់ជាមួយនឹងការវិភាគទិន្នន័យចុងក្រោយបំផុត និងការបំលែងតាមរយៈកុំព្យូទ័រជា ឌីជីថលភ្លោះ អ្នកប្រើប្រាស់នឹងទទួលបាននូវការមើលឃើញ និងការយល់ដឹងនូវអ្វីដែលគេត្រូវការដើម្បីកែលម្អការសម្រេចចិត្តលើគ្រប់ទិដ្ឋភាពទាំងអស់នៃវដ្តជីវិតអាកាសយានដ្ឋានរបស់គេ ក៏ដូចជាម្ចាស់ហ៊ុន រួមទាំងសាធារណៈជនដែលពាក់ព័ន្ធ។
តើ Digital Twin ជាអ្វី ?
ដើម្បីស្វែងយល់ពីសក្ដានុពលនៃ Digital Twin ដែលមានសម្រាប់អាកាសយានដ្ឋាន វាជារឿងសំខាន់ដែលត្រូវយល់ជាមុនថា តើ Digital Twin ជាអ្វី។ សម្រាប់មនុស្សជាច្រើន និយមន័យលំនាំដើមនៃ Digital Twin គឺជាគំរូ 3D នៃទ្រព្យសម្បត្តិជាក់ស្តែង ឧទាហរណ៍ដូចជា ផ្លូវរត់ អគារ ស្ថានីយ ស្ពាន ឬផ្លូវរូងក្រោមដី…។ល។ ទោះជាយ៉ាងណាក៏ដោយ ដោយគ្មានការតភ្ជាប់រវាងកំណែឌីជីថល និងសមភាគីរូបវន្តរបស់វា ពិតប្រាកដទេ វាគ្រាន់តែជារូបថតឌីជីថលនៃទ្រព្យសកម្មនៅចំណុចដែលបានកំណត់ក្នុងពេលនោះតែប៉ុណ្ណោះ។
នៅក្នុងសេណារីយ៉ូនេះ មិនថារូបថតនោះជាគំរូរបាយការណ៍ កំណត់ត្រាថែទាំ ឬសំណុំនៃសេចក្តីណែនាំប្រតិបត្តិការទេ អ្នកប្រើប្រាស់ព័ត៌មាននេះប្រឈមហានិភ័យនៃការមិនសាំងក្រូនចូលគ្នា ជាមួយព័ត៌មានផ្សេងទៀត ដែលបណ្តាលឱ្យទទួលព័ត៌មានខុស ដូចជាមានដំណើរការឡើងវិញ ការពន្យារពេល និង/ឬ ការចំណាយកើនឡើង។ លើសពីនេះ ពួកគេក៏បាត់បង់សមត្ថភាពក្នុងការមើលឃើញព័ត៌មានដែលនៅពីក្រោយការឌីហ្សាញទ្រព្យសកម្ម កាលវិភាគសាងសង់ ឬប្រវត្តិនៃការថែទាំ ហើយមិនអាចប្រើការយល់ដឹងដ៏មានតម្លៃនោះដើម្បីបើកការសម្រេចចិត្តបានប្រសើរជាងមុនទេ។
Bentley បានកំណត់និយមន័យឌីជីថលភ្លោះថាជាតំណាងឌីជីថលជាក់ស្តែង និងជាថាមវន្តនៃទ្រព្យសកម្ម ប្រតិបត្តិការ ឬប្រព័ន្ធមួយដែលបានសាងសង់ ឬបរិស្ថានធម្មជាតិ។ ដូច្នេះ កូនភ្លោះឌីជីថលបានភ្ជាប់ពិភពរូបវន្តជាមួយឌីជីថល ដូច្នេះឌីជីថលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៅក្នុងរូបវន្ត តំណាងឱ្យសមភាគីខាងរូបវន្ត ស្ថានភាពការងារ ឬទីតាំងក្នុងពេលវេលាជាក់ស្តែង។
រូបភាព៖ ឌីជីថលភ្លោះ ភ្ជាប់ពិភពរូបវន្ត និងឌីជីថល ដូច្នេះឌីជីថលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៅក្នុងរូបវន្ត (រូបភាពដោយ Bentley Systems)
ចលនាផ្លាស់ប្តូរនេះ គឺលើសពីលំហូរការងារ BIM និងបទដ្ឋានដែលបានក្លាយជាជារឿងធម្មតាក្នុងរយៈពេល 20 ឆ្នាំចុងក្រោយនេះ ហើយដោយសារតែចំនួននៃទ្រព្យសម្បត្តិ និងបែបបទដែលពាក់ព័ន្ធក្នុងរង្វង់វដ្តជីវិតនៃបរិវេណព្រលានយន្តហោះ វាគឺជាការតភ្ជាប់រវាងពិភពរូបវន្ត និងឌីជីថល ដែលអាចធ្វើទៅបានតាមរយៈបច្ចេកវិទ្យាឌីជីថលភ្លោះចុងក្រោយបំផុតរបស់ Bentley System ដែលពិតជាបង្ហាញឱ្យឃើញពីភាពខុសគ្នា។
ទស្សនអ្នកដឹកនាំ “បើកដំណើរការព្រលានយន្តហោះថ្ងៃអនាគត”
ជាការពិតណាស់ គ្មាននរណាម្នាក់ក្នុងចំណោមពួកយើង “ដឹងពីអ្វីដែលយើងមិនដឹង” នោះទេ ដូច្នេះជាមួយនឹងប្រភេទ និងចំនួនទិន្នន័យផ្សេងៗគ្នា បូករួមទាំងបច្ចេកវិទ្យាដែលមានការវិវត្តន៍យ៉ាងលឿន វាពិតជាលំបាកណាស់ក្នុងការទស្សន៍ទាយថា តើព្រលានភ្លោះឌីជីថលមួយណានឹងធ្វើសមាហរណកម្ម ឬអាចបើកដំណើរការនៅពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំគិតថា យើងអាចជ្រើសរើសដំណាក់កាលសំខាន់ៗមួយចំនួននៃវដ្តជីវិតរបស់វា ហើយមើលបទពិសោធន៍នៃឧស្សាហកម្មផ្សេងទៀត ដើម្បីប្រៀបធៀប និងធ្វើដំណើរឆ្ពោះទៅមុខ។
ជាឧទាហរណ៍ យើងស្រមៃមើលថា ក្នុងនាមជាអ្នករៀបចំគម្រោងព្រលានយន្តហោះ អ្នកអាចប៉ាន់គំរូលំហូរចរាចរណ៍នាពេលអនាគត និង/ឬចលនាអ្នកដំណើរថ្មើរជើង លើឧបករណ៍/គ្រឿងយន្តដឹកជញ្ជូនរបស់យើង ឬនៅក្នុងក្របខណ្ឌស្ថានីយដែលយើងចង់វិភាគ ដើម្បីជូនដំណឹង និងធ្វើឱ្យទីតាំង និងការឌីហ្សាញគ្រឿងបរិក្ខារថ្មីបានប្រសើរឡើង។
រូបភាព៖ ការធ្វើគំរូចលនាអ្នកថ្មើរជើងដោយប្រើ LEGION Simulator (រូបថតដោយ Bentley Systems)
ប្រសិនបើក្រុមអ្នកឌីហ្សាញ និងវិស្វកម្មពហុជំនាញរបស់អ្នកអាចសហការគ្នាបានយ៉ាងរលូននៅគ្រប់ទីកន្លែងដែលពួកគេស្ថិតនៅ ពួកគេអាចផ្លាស់ប្តូរទិន្នន័យដើម្បីស្វែងរកជម្រើសផ្សេងៗ ត្រាប់ធ្វើគំរូចលនាជាក់ស្តែង និងបង្កើនប្រសិទ្ធភាពប្រតិទិនសាងសង់ ហើយបន្ទាប់មកប្រគល់ទិន្នន័យទៅកាន់អ្នកម៉ៅការនៅការដ្ឋាន “ការសាងសង់អាចចាប់ផ្តើម”។
បោះជំហានមួយជំហានទៀត កូនភ្លោះឌីជីថលក៏បានជួយតាមដានការចែកចាយសម្រាប់គម្រោងផ្លូវ និងផ្លូវដែកផងដែរ ដូច្នេះវាមិនមែនជាការលោតផ្លោះដ៏ធំមួយដើម្បីរំពឹងថាអ្នកគ្រប់គ្រងគម្រោងនឹងប្រើប្រាស់ពួកគេដើម្បីតាមដានវឌ្ឍនភាពនៅលើទីតាំងនៅទូទាំងអាកាសយានដ្ឋាននោះទេ តែគឺដើម្បីធានាថាការងារដែលកំពុងដំណើរការមិនប៉ះពាល់អវិជ្ជមានដល់ប្រតិបត្តិការផ្សេងឡើយ ឬធ្វើឱ្យអ្នកដំណើរក្នុងអាកាសយានដ្ឋានមានហានិភ័យ។
ការផ្លាស់ប្តូរទៅកាន់ប្រតិបត្តិការអាកាសយានដ្ឋានជាពិសេស!!! សូមស្រមៃមើលថាតើវិស្វករថែទាំអាចត្រួតពិនិត្យពីចម្ងាយនូវការខូចទ្រង់ទ្រាយផ្លូវរត់ រួមទាំងការមើលការប្រែប្រួលនៃទិន្នន័យ និងការប្រើប្រាស់ដោយការសិក្សាវិភាគដោយម៉ាស៊ីន (machine learning) ដើម្បីមើលស្ថានភាពខូចខាតនៃផ្លូវរត់របស់យន្តហោះដែលមានហានិភ័យ ដែលមិនមានសុវត្ថិភាពបានទេ? ហើយបន្ទាប់មកប្រើប្រាស់ទិន្នន័យនោះដើម្បីកំណត់គោលដៅការងារជួសជុលឡើងវិញ ទៅតាមកន្លែង និងពេលវេលាត្រឹមត្រូវ។
ស្រមៃមើលថា បើយើងអាចប្រើឧបករណ៍ចាប់សញ្ញា (sensor) ដែលភ្ជាប់ IoT ទៅលើទ្រព្យសកម្ម (វត្ថុមួយ) នៅក្នុងអគារស្ថានីយរបស់យើង ហើយកំពុងផ្តល់ទិន្នន័យអំពីពេលវេលាជាក់ស្តែង នៃការប្រើប្រាស់ថាមពល ឬលក្ខខណ្ឌបរិស្ថានដល់អ្នកគ្រប់គ្រងអាកាសយានដ្ឋាន ដែលអនុញ្ញាតឱ្យពួកគេព្យាករណ៍ ឬឆ្លើយតបទៅនឹងការប្រែប្រួលសីតុណ្ហភាព ឬសំណើមធ្ងន់ធ្ងរ ឬស្ថានភាពដែលមិនបានរំពឹងទុក ហើយធ្វើការកែតម្រូវកម្រិតផាសុកភាពសម្រាប់អ្នកដំណើរ និងបុគ្គលិកក្នុងស្ថានីយនោះ តើវានឹងប្រសើរកម្រិតណា?
ខណៈពេលដែលសេណារីយ៉ូទាំងនេះហាក់បីដូចជាពួកគេកំពុងប្រើប្រាស់ឌីជីថលភ្លោះសម្រាប់ការរៀបចំអាកាសយានដ្ឋាននៅថ្ងៃអនាគត ឬនៅក្នុងប៉ុន្មានឆ្នាំខាងមុខ ការពិតគឺថា ពួកគេអាចធ្វើបានទាំងអស់នៅថ្ងៃនេះ។ ដើម្បីដឹងពីសក្ដានុពលពេញលេញនៃកូនភ្លោះឌីជីថលនៅក្នុងសេណារីយ៉ូអាកាសយានដ្ឋាន យើងក៏គួរតែមើលទៅហួសពីព្រំដែននៃអាកាសយានដ្ឋាន នៅឯទ្រព្យសម្បត្តិ ឬសំណង់ហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធ—ឧទាហរណ៍ នៅប្រព័ន្ធដឹកជញ្ជូនល្បឿនលឿន និងធំ ដែលបម្រើដល់អាកាសយានដ្ឋាន។
នៅទីនេះ កូនភ្លោះឌីជីថលប្រហែលជាកំពុងជួយតាមដានវិស្វករថែទាំ ដើម្បីបង្កើនប្រសិទ្ធភាពថវិកា និងធនធាន ដើម្បីពង្រឹងសេវាកម្ម សុវត្ថិភាព និងភាពជឿជាក់។ ទោះបីជាយ៉ាងណាក៏ដោយ ជាផ្នែកមួយនៃប្រព័ន្ធអេកូដែលតភ្ជាប់គ្នានៃឌីជីថលភ្លោះ ភាពមើលឃើញនៃទិន្នន័យនៅក្នុងផ្លូវរថភ្លើង ឌីជីថលភ្លោះ អាចជូនដំណឹងដល់អ្នកគ្រប់គ្រងប្រតិបត្តិការអាកាសយានដ្ឋាន នៅពេលដែលបណ្តាញកំពុងកកស្ទះ ឬមិនអាចផ្តល់សេវាដល់អ្នកដំណើរទាន់ពេលវេលា និងការចាកចេញរបស់ជើងហោះហើរ នៅខណៈពេលមានហានិភ័យ។
ការប្រើប្រាស់បច្ចេកវិទ្យាក្នុងភាពច្បាស់លាស់ ជាមួយនឹងទិន្នន័យដែលមានរួចហើយ ក៏ដូចជាការប្រើប្រាស់លំហូរការងារដែលគេពឹងផ្អែកលើ ដើម្បីផ្តល់កម្រិតសេវាកម្មប្រកបដោយគុណភាពក្នុងពេលបច្ចុប្បន្ន ចំពោះមាននៅក្នុង ឌីជីថលភ្លោះ មានន័យថាគ្រប់ពេលវេលា គ្រប់ទីកន្លែង អ្នកប្រើប្រាស់របស់ពួកគេអាចមើល តាមដាន និងគិតឃើញពីអ្វីដែលគេត្រូវការ ដើម្បីអនុញ្ញាតឱ្យទិន្នន័យអាចជំរុញការសម្រេចចិត្តកាន់តែប្រសើរឡើង។ ការសម្រេចចិត្តដែលអាចនាំឱ្យមានប្រសិទ្ធភាព ភាពជឿជាក់ សុវត្ថិភាព និងនិរន្តរភាពកាន់មានកម្រិតខ្ពស់ ក៏ដូចជាការបង្កើនបទពិសោធន៍របស់អតិថិជនក្នុងការប្រើប្រាស់សេវាកម្មក្នុងបរិវេណព្រលានយន្តហោះ។
សារៈសំខាន់ Digital Twins សម្រាប់ប្រតិបត្តិការ និងពង្រីកព្រលានយន្តហោះ
ដូចដែលបានបង្ហាញតាមរយៈកម្មវិធី Going Digital Awards របស់យើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភស្តុតាងដែលថាអត្ថប្រយោជន៍នៃកូនភ្លោះឌីជីថលមានលើសពីការវិនិយោគរបស់ពួកគេ – ជាពិសេសនៅពេលគណនាពេញមួយជីវិតរបស់ទ្រព្យសកម្ម – កាន់តែច្បាស់គ្រប់ពេលវេលា និងគ្រប់ដំណាក់កាលនៃប្រតិបត្តិការសេវាកម្មក្នុងព្រលានយន្តហោះ។
ក្នុងឆ្នាំនេះ អាកាសយានដ្ឋានស៊ីដនីគឺជាអ្នកឈ្នះចុងក្រោយជាមួយ Maps@SYD ក្នុងពានរង្វាន់ផ្នែក Facilities, Campus and Cities ដែលពិពណ៌នាអំពីករណីជាច្រើនដែលបានប្រើប្រាស់បច្ចេកវិទ្យាឌីជីថលភ្លោះក្នុងការសន្សំពេលវេលា និងធនធានមនុស្សគិតជាម៉ោង ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវផលិតភាព ប្រសិទ្ធភាពនៃការឌីហ្សាញ និងគុណភាពនៃការចែកចាយ ក៏ដូចជាកាត់បន្ថយការចំណាយ។
ព្រលានយន្តហោះចំណាស់បំផុតមួយក្នុងពិភពលោក និងមមាញឹកបំផុតរបស់អូស្ត្រាលី គឺអាកាសយានដ្ឋានស៊ីដនី ស្ថិតនៅលើផ្ទៃដីទំហំ 906 ហិកតា នៅឈូងសមុទ្របូតានី។ អគារសម្រាប់ផ្លូវរត់ចំនួនបី ស្ថានីយចំនួនបី និងក្រុមអគារជាង 400 នៅអាកាសយានដ្ឋានស៊ីដនីបានចាប់ផ្តើមដំណើរឆ្ពោះទៅរកការអភិវឌ្ឍន៍ជាឌីជីថលភ្លោះ ដោយប្រើ OpenCities របស់ Bentley ដែលត្រូវបានគេដាក់ឈ្មោះថា Maps@SYD ។
ការដាក់បង្ហាញជា “ផែនទី Google” នៃអាកាសយានដ្ឋានស៊ីដនី Maps@SYD គឺជាច្រកចូលទៅកាន់ទិន្នន័យជាប្រវត្តិសាស្រ្ត និងពេលវេលាជាក់ស្តែងពីប្រភពជាច្រើន ដោយផ្តល់ឱ្យអ្នកប្រើប្រាស់បច្ចុប្បន្នជាង 200 នាក់ជាមួយនឹងរូបភាពដ៏ទូលំទូលាយនៃបរិវេណព្រលានយន្តហោះ ដោយមិនចាំបាច់មានកម្មវិធីឯកទេសនៅលើកុំព្យូទ័រនីមួយៗឡើយ។
ដោយប្រើ Maps@SYD អ្នកគ្រប់គ្រងគម្រោងមានសិទ្ធិចូលដំណើរការភ្លាមៗចំពោះការអភិវឌ្ឍន៍ទាំងអស់ ទាំងបច្ចុប្បន្ន និងសម្រាប់ពេលអនាគត រួមជាមួយនឹងសមត្ថភាពក្នុងការត្រួតលើអំពីស្ថានភាពជន់លិចក្នុងករណីមានទឹកជំនន់ ការគ្រប់គ្រងបរិស្ថាននៅតំបន់សំខាន់ៗ និងតំបន់បេតិកភណ្ឌ ដោយជួយពួកគេឱ្យយល់អំពីផលប៉ះពាល់ដែលអាចកើតមានឡើងចំពោះការងារដែលគេគ្រោងអនុវត្ត និងសន្សំពេលសម្រាប់ក្រុមការងារអាកាសយាន្តដ្ឋានប្រហែល 65 ម៉ោង ក្នុងមួយសប្តាហ៍។
Maps@SYD ក៏អាចត្រួតលើទិន្នន័យពីកម្មវិធីហិរញ្ញវត្ថុនៅលើទិន្នន័យ GIS ផងដែរ ដោយផ្តល់ឱ្យក្រុមអ្នកជួលអាជីវកម្មក្នុងព្រលានយន្តហោះមើលឃើញជាគំនិត និងទាន់សម័យក្នុងការចូលទៅចុះឈ្មោះជាអ្នកជួល កាលបរិច្ឆេទផុតកំណត់នៃការជួល ការលក់ក្នុងមួយម៉ែត្រការ៉េ និងព័ត៌មានលម្អិតអំពីអាជ្ញាប័ណ្ណដូចជាការលក់ភេសជ្ជៈសុរាជាដើម ដោយលុបបំបាត់តម្រូវការក្នុងការទស្សនាបន្ទប់តុបតែងជាក់ស្តែង ឬស្នើសុំទិន្នន័យពីក្រុមអាកាសយានដ្ឋាន។
Maps@SYD ក៏បានបង្កើន និងលើកកម្ពស់ការត្រួតពិនិត្យទៀងទាត់នៃឧបករណ៍ពន្លត់អគ្គីភ័យ អេក្រង់ព័ត៌មានជើងហោះហើរ និងកន្លែងបង្ការផងដែរ។ ពីមុនអ្នកម៉ៅការបានកត់ត្រាព័ត៌មាននៅលើក្រដាសកំឡុងពេលណែនាំ និងបញ្ចូលឯកសារទាំងនេះទៅក្នុងឯកសារ CAD ដែលវាអាចកើតមាននូវកំហុសច្រើន ចំពោះការធ្វើដោយដៃ។ សព្វថ្ងៃនេះ ការត្រួតពិនិត្យត្រូវបានធ្វើឡើងដោយប្រើថេប្លេត ជាមួយនឹងព័ត៌មានដែលបានធ្វើបច្ចុប្បន្នភាពដោយផ្ទាល់នៅក្នុងប្រព័ន្ធព័ត៌មានដែលគេកាន់កាប់ ដោយកាត់បន្ថយពេលវេលាដែលត្រូវការសម្រាប់ត្រួតពិនិត្យស្តង់ដារពី 133 ម៉ោង មកនៅត្រឹម 56 ម៉ោង។
ឧទាហរណ៍មួយទៀត គឺកាលពីឆ្នាំមុន នៅពេលដែលក្រុមហ៊ុនសំណង់ Clark គឺជាអ្នកឈ្នះទទួលបានការងាររបស់យើងនៅក្នុងប្រភេទ Digital Construction នៅ Sea Tac Airport International នៃកន្លែងរបស់អ្នកដំណើរមកដល់ Arrivals Facility ដែលជាគម្រោងអភិវឌ្ឍន៍ត្រូវចំណាយដើមទុនដ៏ស្មុគស្មាញបំផុតក្នុងប្រវត្តិសាស្ត្រនៃអាកាសយានដ្ឋាន Seattle ដែលមានអាយុកាល 69 ឆ្នាំ។
មានទីតាំងនៅក្នុងអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយនៅតំបន់ប៉ាស៊ីហ្វិកភាគពាយ័ព្យ គម្រោងនេះរួមមានការសាងសង់អគារបីជាន់ លើកកម្ពស់ច្រកផ្លូវដើរដែលអាចសម្លាប់មេរោគ និងផ្លូវដើរសម្រាប់ថ្មើរជើងវែងបំផុតលើពិភពលោកលើផ្លូវរត់អាកាសយានដ្ឋានដ៏មមាញឹក។ ទិដ្ឋភាពដ៏ស្មុគស្មាញបំផុតនៃគម្រោងនេះ រួមមានការផ្គុំពីចម្ងាយនូវស្ពានថ្មើរជើងទម្ងន់ 3 លានផោន ប្រវែង 320 ហ្វីត និងបន្ទាប់មកត្រូវដឹកជញ្ជូនវាទៅកាន់ទីតាំងគម្រោង។
តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាគំរូ BIM និងបច្ចេកវិទ្យាគំរូពិត SYNCHRO 4D របស់ Bentley បានធ្វើឱ្យក្រុមហ៊ុនសំណង់ Clark អាចភ្ជាប់ម៉ូដែលជាមួយនឹងប្រតិទិនសាងសង់ ដូចនេះការអភិវឌ្ឍ ឌីជីថលភ្លោះ មុនគេអាចមើលឃើញយ៉ាងពេញលេញនូវលំដាប់លំដោយការងារមុននឹងចាប់ផ្តើមសាងសង់។
ឌីជីថលភ្លោះបានជួយក្រុមការងារសម្របសម្រួលក្នុងការធ្វើផែនការ ហើយអាចសម្របខ្លួនបានយ៉ាងងាយស្រួលនៅពេលដែលផែនការបានផ្លាស់ប្តូរកំឡុងពេលពិភាក្សា។ ពួកគេបានប្រើកម្មវិធីដើម្បីពិនិត្យនិងសន្និដ្ឋានការដឹកជញ្ជូនស្ពានឆ្លងកាត់ចម្ងាយ 3 ម៉ាយ តាមរយៈអាកាសយានដ្ឋានដែលកំពុងមមាញឹក ដែលវាអនុញ្ញាតឱ្យគេអាចធ្វើផែនការ និងការអនុវត្តច្បាស់លាស់ប្រកបដោយសុវត្ថិភាព និងចំណេញពេលវេលា។
ជាក់ស្តែង ទោះបីជាការដឹកជញ្ជូនដ៏សំខាន់មួយនេះ ត្រូវធ្វើឡើងឱ្យរួចរាល់ក្នុងរយៈពេលមួយយប់ និងក្នុងអាកាសធាតុមិនល្អក៏ដោយ ក្រុមការងារបានបញ្ជូនស្ពានដោយសុវត្ថិភាព ដោយដំឡើង និងបំពាក់ផ្លូវដើរដោយជោគជ័យ ដោយមិនបង្កការរំខានដល់អាកាសយានដ្ឋាន។ នេះជាដំណើរឆ្ពោះទៅមុខ របស់ឌីជីថលភ្លោះ ដែលបានប្រើប្រាស់ដោយក្រុមការងារព្រលានយន្តហោះ Seattle សម្រាប់គោលបំណងគ្រប់គ្រងAirport’s facilities នាពេលអនាគត។
ទទួលយកកូនភ្លោះឌីជីថលនៅថ្ងៃនេះ ដើម្បីថ្ងៃអនាគត់កាន់តែប្រសើរ
ការទាញយកទិន្នន័យ និងបច្ចេកវិទ្យាតាមរយៈឌីជីថលភ្លោះ ដើម្បីកែលម្អរបៀបការងារដែលយើងធ្វើការ និងអ្វីដែលយើងចែកចាយនៅគ្រប់ដំណាក់កាលនៃវដ្តជីវិតរបស់ទ្រព្យសកម្ម វាមិនមែនជាដំណើរការដ៏សាមញ្ញនោះទេ។
ឌីជីថលភ្លោះ គឺជាជំហានបន្ទាប់នៃឌីជីថលដែលមិនត្រូវមើលរំលងនៅក្នុងគ្រប់ឧស្សាហកម្ម ហើយភាពសំខាន់របស់វាកំពុងកើតឡើងនៅពេលនេះ គឺសម្រាប់ម្ចាស់ព្រលានយន្តហោះ និងបណ្តាញផ្គត់ផ្គង់របស់ពួកគេនៅជុំវិញពិភពលោក។
ប្រសិនបើកូនភ្លោះឌីជីថល ដែលយើង និងអ្នកផ្សេងទៀតកំពុងប្រើ យើងជឿថាពួកគេនឹងត្រូវផ្លាស់ប្តូរជាផ្នែកមួយបរិបទធម្មតាថ្មី “new normal” នោះគឺគ្រប់ស្ថាប័នទាំងអស់ត្រូវតែវិនិយោគ ក៏ដូចជាមានយុទ្ធសាស្ត្រច្បាស់លាស់សម្រាប់ការទទួលយក និងការដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ។ ដូចឧទាហរណ៍ដែលបានលើកពីខាងដើម ការរំខានដោយបច្ចេកវិទ្យា សម្រាប់អ្នកដែលមិនវិនិយោគក្នុងការបង្កើត និងគ្រប់គ្រងការបំប្លែងឌីជីថលនេះ នឹងប្រឈមការប្រកួតប្រជែងក្នុងលក្ខខណ្ឌបរាជ័យ។
ប្រតិបត្តិការដែលគេចង់បង្កើតជាឌីជីថលភ្លោះ ត្រូវតែទទួលយកដើម្បីទទួលបានលទ្ធផលអាជីវកម្មដែលប្រសើរឡើង និងចាំបាច់ក្នុងពិភពផ្លាស់ប្តូរ ហើយខណៈពេលដែលខ្ញុំទទួលស្គាល់ថា វាជាថ្ងៃដំបូងសម្រាប់មនុស្សជាច្រើនដែលមិនទាន់យល់អំពីវា។ ច្បាស់ណាស់នៅក្នុងចិត្តរបស់ខ្ញុំ នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតជាមួយនឹងអ្នកប្រើប្រាស់របស់យើង នឹងដឹកនាំពួកគេគិតគូឡើងវិញនូវវិធីដែលយើងគ្រោង រចនា សាងសង់ និងប្រតិបត្តិ សម្រាប់ព្រលានយន្តហោះនៅថ្ងៃអនាគត់។
អ្នកនិពន្ធ៖ Steve Cockerell គឺជានាយកទីផ្សារឧស្សាហកម្មផ្នែក cities and campuses នៅ Bentley Systems
- Video Advertisement -