តៃវ៉ាន់គ្រោងសម្រុកចូលទីផ្សារសំណង់កម្ពុជាឆ្នាំនេះ ខណៈបច្ចុប្បន្នកំពុងស្វែងរកដៃគូអាជីវកម្ម

វិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍពាណិជ្ជកម្ម នៃក្រសួងសេដ្ឋកិច្ចតៃវ៉ាន់ (CDRI) កាលពីថ្មីៗនេះ បានឱ្យដឹងថា ខ្លួននឹងមកផ្ដោតលើទីផ្សារសំណង់នៅកម្ពុជា ក្នុងឆ្នាំនេះ ដោយបច្ចុប្បន្នកំពុងប្រកាសស្វែករកដៃគូអាជីវកម្មក្នុងស្រុក។

កម្មវិធីនេះមានឈ្មោះថា ASEAN Market Development Project ដែលជាយុទ្ធនាការរបស់តៃវ៉ាន់ក្នុងការស្វែងរកឱកាសអាជីវកម្មជាមួយប្រទេសអាស៊ាន ដោយឆ្នាំនេះ កម្មវិធីនឹងមកផ្ដោតលើទីផ្សារកម្ពុជា។

យោងតាមប្រធានផ្នែកទីផ្សាររបស់ CDRI លោក Yu-Bin Chang កម្មវិធីនេះ មានគោលបំណងចង់ភ្ជាប់ទំនាក់ទំនងរវាងអ្នកជំនាញ និងអ្នកជំនួញក្នុងវិស័យសំណង់នៃប្រទេសកម្ពុជា និងដែនកោះតៃវ៉ាន់ ក៏ដូចជាផ្លាស់ប្តូរព័ត៌មានទីផ្សារ និងកំណត់ឱកាសអាជីវកម្មថ្មីៗផងដែរ។

លោកបន្តថា៖ «តាមរយៈកម្មវិធីនេះ យើងនឹងបើកឱ្យក្រុមហ៊ុនានានៅតៃវ៉ាន់ណែនាំអំពីសម្ភារៈសំណង់ និងផលិតផលរបស់ខ្លួនទៅឱ្យភាគីកម្ពុជា។ ដូចគ្នានេះដែរ ភាគីកម្ពុជាក៏អាចណែនាំផលិតផលរបស់ខ្លួនទៅខាងតៃវ៉ាន់ផងដែរ»។

«ប្រសិនបើភាគីណាមួយមានចំណាប់អារម្មណ៍ យើងនឹងបន្តធ្វើការសម្របសម្រួលដើម្បីឱ្យក្រុមហ៊ុនទាំងនោះ ពិភាក្សាគ្នាបន្ថែមទៀត ពោលគឺដើម្បីឈានទៅរកឱកាសវិនិយោគរួមនៅកម្ពុជា»។

លោក Yu-Bin Chang សង្ឈឹមថា កម្មវិធីនេះនឹងជួយជំរុញ និងបង្កើនការវិនិយោគថ្មីៗ ក្នុងវិស័យសំណង់នៅកម្ពុជា ក៏ដូចជាពង្រីកវិសាលភាពសេដ្ឋកិច្ចរបស់ប្រទេសទាំង ២ ផងដែរ។

ក្នុងដំណាក់កាលនេះ CDRI បានបើកចំហសម្រាប់ក្រុមហ៊ុនដែលពាក់ព័ន្ធនឹងវិស័យសំណង់នៅកម្ពុជាទាំងអស់ ដែលចាប់អារម្មណ៍ អាចចុះឈ្មោះចូលរួមបាន។

CDRI មិនទាន់បានផ្តល់ព័ត៌មានលម្អិតថាតើគម្រោងនេះនឹងត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញ ឬដោយផ្ទាល់នោះទេ ដោយសារភាពមិនច្បាស់នៃជំងឺកូវីដ១៩ ។

យ៉ាងណាក្ដី អ្នកចាប់អារម្មណ៍អាចទាក់ទង ទូរសព្ទលេខ +៨៥៥ ៧៧ ៨១១ ១៦៨ ឬ អ៊ីម៉ែល៖ charlie.wu@m-telligent.com / alexchang@cdri.org.tw ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]