តោះ! មកដឹងថ្ងៃបើកលក់ និង ប្រម៉ូសិនពិសេសៗ ពីខុនដូដ៏ថ្មីស្រឡាង របស់ ជីប ម៉ុង លែន

ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៏អចលនទ្រព្យដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា នឹងប្រកាសបើកលក់ ខុនដូ ដ៏ថ្មីទំនើបរបស់ខ្លួនជាមួយនឹងការបញ្ចុះតម្លៃពិសេសចាប់ពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ វេលាម៉ោង ១០ ព្រឹកតទៅ។ ផាក លែន ខុនដូ ធីខេ (Park Land Condo TK) ស្ថិតនៅ ក្នុងគម្រោងលំនៅដ្ឋាន Park Land TK ដែលស្ថិតនៅលើផ្លូវឧកញ៉ាម៉ុងរិទ្ឋី ជិតតំបន់ សែន សុខ ដែលកំពុងអភិវឌ្ឍន៏ខ្លាំង ជាពិសេសស្ថិតនៅជិតផ្សារ Chip Mong Sen Sok Mall, Makro, Global House, និង ផ្សារ AEON ផងដែរ។

ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការ នាំយកបទពិសោធន៏ថ្មីៗក្នុងការរស់នៅបែបទាន់សម័យ និង ជឿជាក់ក្នុងការរស់នៅ ជីប ម៉ុង លែនបានបន្ថែមគម្រោងលំនៅដ្ឋានបែបប្រណីតទាន់សម័យ ថ្មីមួយទៀតរបស់ខ្លួនគឺ គម្រោង ផាក លែន ខុនដូ ធីខេ។ ផាក លែន ខុនដូ ធីខេ មានកំពស់២៦ជាន់ រួមជាមួយនឹងកន្លែងចតយានយន្តដ៏ធំទូលាយ អាងហែលទឹក សួនលើអាកាស ក្លឹបហាត់ប្រាណ កន្លែងធ្វើការរួម(Co-Working Space) ស្កាយបារ(Sky Pavilion)។ ផាក លែន ខុនដូ ធីខេ ជាខុនដូទីមួយនៅក្នុងប្រទេសកម្ពុជា ដែលមានផ្លូវសម្រាប់រត់ហាត់ប្រាណ (Jogging Track) លើសួនច្បារអាកាស ក៏ដូចជាលំហែកាយជាមួយនឹងធម្មជាតិបៃតងជារៀងរាល់ថ្ងៃ។

កាន់តែពិសេសជាងនេះទៅទៀត ជាមួយនឹងការបង់រំលោះមិនដល់$500 ក្នុងមួយខែផង លោកអ្នកនឹងអាចក្លាយជាម្ចាស់ខុនដូដ៏ស្រស់ស្អាតនេះបានភ្លាមៗ។ សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៏លើគម្រោងថ្មីនេះ អាចអញ្ជើញមកសាកសួរព័ត៌មាននៅក្នុងថ្ងៃបើកលក់ផ្ទាល់ ជាមួយនឹងការបញ្ចុះតម្លៃពិសេសរហូតដល់ ៥% ក៏ដូចជាការបង់រំលស់ឥតការប្រាក់រហូតដល់ ២ ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅលេខ 061 997 888 ។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុមហ៊ុន ជីប ម៉ុង លែន មានគម្រោងអភិវឌ្ឍន៏លំនៅឋានធំៗចំនួន៧ រួមមានLandmark 271, Landmark 60M, Park Land Sen Sok, Park Land 598, Park Land TK, Park Land 6A និង Landriche Chomkadong ដែលសុទ្ឋតែស្ថិតនៅក្នុងតំបន់ដែលមានសក្តានុពលខ្ពស់ ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]