តំបន់ឆ្នេរក្នុងប្រទេសអាស៊ានកំពុងទាក់ទាញចំណាប់អារម្មណ៍ពីវិនិយោគិនបរទេស

ខណៈពេលដែលទីផ្សារនៅអាស៊ានមានការរីកចំរើនយ៉ាងខ្លាំងផ្នែកអចលនទ្រព្យ ដោយសារមានការកើនឡើងនូវការវិនិយោគដោយផ្ទាល់ពីបរទេសនោះ អ្នកទិញអចលនទ្រព្យកំពុងសម្លឹងមើលទីក្រុងធំៗដែលពីមុនជាតំបន់ឆ្នេរសមុទ្រដែលមិនទាន់មានការអភិវឌ្ឍ។

ទីក្រុងឆ្នេរសមុទ្រនៃខេត្តព្រះសីហនុ ប្រទេសកម្ពុជា និងទីក្រុងដាណាង ប្រទេសវៀតណាមកំពុងទទួលបានចំណាប់អារម្មណ៍កាន់តែច្រើនឡើង ជាពិសេសពីវិនិយោគិនចិន ខណៈពេលដែលហេដ្ឋារចនាសម្ព័ន្ធមានភាពប្រសើរឡើង ហើយទីផ្សារសេដ្ឋកិច្ច និងទេសចរណ៍នៃប្រទេសទាំងពីរកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ស្របពេលដែលទីផ្សារអចលនទ្រព្យក្នុងរាជធានីកំពុងធ្លាក់ចុះ។

ទីក្រុងដាណាង ប្រទេសវៀតណាម មានកំណើនសេដ្ឋកិច្ចគួរឲ្យចាប់អារម្មណ៍ដោយមានខុនដូនិងវីឡាថ្មីៗ និងមានឧស្សាហកម្មទេសចរណ៍ដ៏រឹងមាំដោយមានភ្ញៀវទេសចរណ៍ ១,៧ប៊ីលាននាក់ក្នុងរយៈពេល៩ខែដំបូងក្នុងឆ្នាំនេះ ពោលគឺកើនឡើង ៤៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នៅកម្ពុជា «តម្លៃដីធ្លីនៅក្រុងព្រះសីហនុបានឡើងថ្លៃយ៉ាងឆាប់រហ័សក្នុងអំឡុងពេល ១២ខែកន្លងមកនេះ ហើយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ តម្លៃវិនិយោគបានកើនឡើងដល់ ៣១០លានដុល្លារ» នេះបើយោងតាមការត្រួតពិនិត្យពាក់កណ្តាលឆ្នាំរបស់ CBRE កម្ពុជា។

ស្របពេលជាមួយគ្នា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ការចូលទៅកាន់តំបន់ឆ្នេរសមុទ្រដែលមិនទាន់មានការអភិវឌ្ឍប្រវែង ២.០០០គីឡូម៉ែត្រ របស់ប្រទេស និងកង្វះហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានដែលចាំបាច់ដើម្បីចាប់ផ្តើមការរីកចំរើននៃវិស័យទេសចរណ៍នៅតែជាឧបសគ្គចម្បងក្នុងការទាក់ទាញការវិនិយោគ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]