តំបន់សេដ្ឋកិច្ចតម្លៃ៦៦ លានដុល្លារ លើផ្លូវជាតិ៤៤ ខេត្តកំពង់ស្ពឺ កំពុងបង្ហាញខ្លួនបណ្ដើរៗហើយ

ក្រុមហ៊ុនចិន បោះទុនប្រមាណ ៦៦ លានដុល្លារ សាងសង់តំបន់សេដ្ឋកិច្ចពិសេសមួយកន្លែងលើផ្ទៃដីជាង ៦៧ ហិចតាតាមបណ្ដោយផ្លូវជាតិ៤៤ ខេត្តកំពង់ស្ពឺ ។ នេះបើយោងតាម អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង។

ឯកឧត្តម វ៉ី សំណាង បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យកាលពីថ្ងៃទី ៣១ កក្កដា នេះថា៖ «គម្រោងនេះគឺការវិនិយោគដោយក្រុមហ៊ុនចិន បច្ចុប្បន្នកំពុងសាងសង់បណ្ដើរៗ ដោយសម្រេចបានប្រមាណ ៤ ឬ ៥ អគារហើយ»។

ឯកឧត្តមបន្តថា៖ «ក្រោយបញ្ចប់ការសាងសង់ តំបន់សេដ្ឋកិច្ចពិសេសនេះ នឹងមានរោងចក្រចំនួន ២០ នៅក្នុងហ្នឹង។ រោងចក្រទាំងអស់នេះ គឺផលិតដូចជាគ្រឿងបង្គុំអេឡិចត្រូនិច ដំឡើងរថយន្ត ធ្វើខ្សែភ្លើង និងធ្វើអាគុយជាដើម»។

ប្រភពដដែល បានឱ្យដឹងថា គម្រោងតំបន់សេដ្ឋកិច្ចពិសេសនេះ នឹងជួយបង្កើតការងារដល់ប្រជាជនក្នុងតំបន់ដល់ទៅ ១១០០០ នាក់។

គួរបញ្ជាក់ផងដែរថា ខេត្តកំពង់ស្ពីជាខេត្តដែលមានសក្ដានុពលមួយ ដោយគិតមកទល់បច្ចុប្បន្នខេត្តនេះ បានស្រូបយកគម្រោងវិនិយោគទុនធំៗ ជាច្រើនរាប់រយគម្រោង ជាមួយនឹងទុនវិនិយោគជាង ២០០លានដុល្លារ។ (អានបន្ថែម)

ជាមួយនេះគ្នាដែរ អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្មីៗនេះ ក៏បានបង្ហើបថាក្រុមហ៊ុនវិនិយោគនៅហុងកុង ក៏គ្រោងនឹងមកបង្កើតទីក្រុងរណប នៅខេត្តកំពង់ស្ពឺផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]