តំបន់អង្គស្នួលកំពុងមានសក្ដានុពល ត្រឹម ៨ ខែដំបូង ទាក់ទាញរោងចក្រ១០គម្រោង តម្លៃជាង ៣៦លានដុល្លារ

ត្រឹមរយៈពេល៨ ខែដំបូង នៃឆ្នាំ២០២១ ស្រុកអង្គស្នួលនៃខេត្តកណ្ដាល បានទាក់ទាញគម្រោងវិនិយោគដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សរុបយ៉ាងហោច ១០ គម្រោង តម្លៃសរុបជាង ៣៦,៥ លានដុល្លារ។

គម្រោងថ្មីចុងក្រោយ ត្រូវបានអនុម័តកាលពីថ្ងៃទី ២០ ខែសីហា នេះ ដែលជាគម្រោងរោងចក្ររោងចក្រកាត់ដេរសម្លៀកបំពាក់ ១កន្លែង តម្លៃសរុប ២,៤ លានដុល្លារអាមេរិក ដែលវិនិយោគដោយក្រុមហ៊ុន AUSPICIOUS BAG & SHOES ACCESSORIES CO., LTD។

ដោយឡែកគម្រោងដែលអនុម័តនៅពេលមុនៗ រួមមាន៖

៥ កុម្ភៈ ២០២១ ក្រុមហ៊ុន SYSG GARMENT COMPANY LIMITED វិនិយោគ៤,៣ លានដុល្លារ សាងសង់រោងចក្រកាត់ដេរ នៅអគារលេខ A-០៧ ផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ស្រុកអង្គស្នួល ។

៥ មេសា ២០២១ ក្រុមហ៊ុន MCBAG CO., LTD វិនិយោគប្រមាណ ៣,៥ លានដុល្លារ បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ A-17 ផ្លូវជាតិលេខ៤ ភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល។

៥ ឧសភា ២០២១ ក្រុមហ៊ុន LESSO (CAMBODIA) TRADING CO., LTD វិនិយោគ ៩,៤ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតបំពង់ទីប ទុយោជ័រ និងបរិក្ខារបំពង់ជ័រ (PVC pipe fittings) គ្រប់ប្រភេទ ដែលមានទីតាំងនៅភូមិព្រៃរកានិងភូមិត្រពាំងជូន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល។

៣១ ឧសភា ២០២១ ក្រុមហ៊ុន SHENG HE LEISURE BAG (CAMBODIA) CO., LTD បោះទុន ២, ៦ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតកាបូប និងវ៉ាលិសគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិដំណាក់អំពិល ឃុំដំណាក់អំពិល។

៤ មិថុនា ២០២១ IMPAK (CAMBODIA) CO., LTD វិនិយោគ ៥លានដុល្លារអាមេរិក សាងសង់រោងចក្រផលិតវ៉ាលិស និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិដំណាក់កោះ ឃុំសំរោងលើ ស្រុកអង្គស្នួល។

២១ កក្កដា ២០២១ ក្រុមហ៊ុន HONG CEN MAX LEATHER PRODUCTS CO., LTD នឹងវិនិយោគប្រមាណ ២,៦ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងខ្សែក្រវាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល។

៣ សីហា ២០២១ ក្រុមហ៊ុន GIANNI VINCE BAGS (CAMBODIA) CO., LTD នឹងវិនិយោគ៤,៤ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្ទាប់បន្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល។

១៤ សីហា ២០២១ ក្រុមហ៊ុន COLLABORATION PACKAGING MATERIAL PRODUCTS CO., LTD នឹងវិនិយោគ ២,២ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតគ្រឿបន្សំកាបូប និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងនៅភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល។

បើតាមរបាយការណ៍ នៅក្នុងឆមាសទី១ ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ៨៧គម្រោង ឬស្មើនឹងទុនវិនិយោគចំនួនជិត ៣ពាន់លានដុល្លារអាមេរិក ដែលកើនប្រមាណ ១០% ឬ ៣១៥លានដុល្លារអាមេរិក

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]