ត្រីមាសទី១ ឆ្នាំ២០២២ កម្ចីក្នុងវិស័យសំណង់កើន២១,៥% ខណៈអចលនទ្រព្យ៣៧,២% ធៀបនឹងឆ្នាំ២០២១

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ នេះ ឥណទានផ្តល់ដោយធនាគារពាណិជ្ជសម្រាប់វិស័យសំណង់​គិតជាទឹកប្រាក់ប្រមាណ ១៥៩​៦៧​,៩១​ ប៊ីលានរៀល កើនឡើងចំនួន២១,៥ %  ខណៈកម្ចីសម្រាប់ការជួញដូរអចលនទ្រព្យវិញមានទឹកប្រាក់ប្រមាណ​ ១៥ ៨៦៧,០៣ ប៊ីលានរៀល កើនឡើង៣៧,២% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១។ នេះបើតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា។

ចំពោះកម្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ធនាគារពាណិជ្ជក៏បានបង្ហាញថាមានការកើនឡើងដែរ ដោយមានទឹកប្រាក់សរុបប្រមាណ ២៣ ៥៦៤,៦៦ ប៊ីលានរៀល កើនបាន២៩,៩ %។

ដោយឡែក ឥណទានផ្តល់ដោយមីក្រូហិរញ្ញវត្ថុក្នុងវិស័យសំណង់មានចំនួនទឹកប្រាក់សរុបប្រមាណ១ ៥០៣,៨៧ ប៊ីលានរៀល កើនឡើងប្រមាណ៣៩,៨ % ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១។

ក្នុងរបាយការណ៍ដដែលនេះ បានលើកឡើងទៀតថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ការនាំចូលបរិក្ខារសំណ​ង់​មានទឹកប្រាក់សរុបប្រមាណ ៤៧១,៩២ លានដុល្លារអាមេរិក កើនឡើង១៨,១% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]