ត្រីមាសទី១ ឆ្នាំ២០២២ មានបុរី (​ផ្ទះល្វែង) ៣១០គម្រោង និងអគារខ្ពស់ ១៦០៣អគារ ក្នុងរាជធានីភ្នំពេញ

ត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និងអគារ​ខ្ពស់​ៗ​​ ចំនួន ១៦០៣អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥អគារ។

នេះបើតាម​ការ​លើ​ក​​ឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុង​ពិធីសម្ពោធ​ជាផ្លូវការ​នៃ​ផ្សារ​ទំនើប ព្រីនស៍ថាមស៍សឃ្វែរ នាថ្ងៃទី០៧ ខែមិថុនា​ ឆ្នាំ២០២២។

ឯកឧត្តមអភិបាលបានបន្តថា បើទោះបីជាក្នុងឆ្នាំ២០២១ មានវិបត្តិជំងឺកូវីដ១៩ ក៏ដោយ ក៏រាជធានីភ្នំពេញ​នៅតែបន្ត​ទ​ទួ​លបាន​គម្រោងសាងសង់ថ្មីៗចំនួន ១០៥០ គម្រោង លើផ្ទៃ​ក្រឡា​សំណង់​សរុប​ប្រមាណ​ជា​ង ៤,៦៣លាន​ម៉ែត្រ​ក្រឡា ដែលមានទុនវិនិយោគប្រមាណជាង ២,២៦ ពាន់លាន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត​។​​

ឯកឧត្តមបានបន្ថែមថា បើយោងតាមកំណើនសេដ្ឋកិច្ច កម្ពុជានឹងបន្តងើបឡើងវិញ​នៅប៉ុន្មានឆ្នាំខាងមុខនេះ ស្របតាមការកើនឡើងនូវតម្រូវការសកល និងទំនុកចិត្តរបស់​វិនិយោ​គិនទាំង​ក្នុងស្រុក និងបរទេស ដែល​ជា​សក្តា​នុពលដ៏ធំសម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ជាពិសេស អគារ​ពាណិជ្ជ​​កម្ម សណ្ឋាគារ សំណង់បុរី អគារស្នាក់នៅរួម ខុនដូ និងផ្សារទំនើប។

ជាមួយគ្នានេះផងដែរ បើតាមរបាយការណ៍របស់ទីភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ចេញផ្សាយកាល​ពីថ្ងៃ​ទី ៧ មេសា កន្លងទៅ​បានឲ្យដឹងថា ចំនួនគម្រោងបូរីនៅកម្ពុជា នឹងបន្ដកើនឡើង ដោយព្យាករថានឹងមានដល់​ទៅ​ជាង ៣០០គម្រោង ត្រឹមចុងឆ្នាំនេះ ហើយនឹងកើនដល់ជិត ៤០០ គម្រោង នៅចុងឆ្នាំ ២០២៣។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]