ត្រីមាសទី២-២០២២ ចំនួនការិយាល័យ និងផ្សារលក់រាយមានការកើនឡើង ខណៈអត្រាជួលធ្លាក់ចុះខ្លាំង

គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២២ នេះ ចំនួនការិយាល័យ និងផ្សារលក់រាយ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយឡែក​អត្រា​​​តម្លៃជួលនៅបន្តធ្លាក់ចុះ បើធៀបទៅនឹងត្រីមាសទី១ឆ្នាំដដែល។ នេះបើតាមរបាយការណ៍របស់ CBRE Cambodia ចុះផ្សាយ​កាល​ពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។

ក្នុងត្រីមាសទី២នេះ ចំនួនបន្ទប់ការិយាល័យ​ បានកើនឡើងប្រមាណ ៦៦,៩% នៃចំនួនសរុប ៤០០០០ ម៉ែត្រក្រឡា ដែល​រំពឹង​ថានឹងសាងសង់រួចរាល់ក្នុងឆ្នាំ២០២២នេះ។

សម្រាប់អត្រាជួលការិយាល័យវិញ មានការធ្លាក់ចុះ -៨,៧%, -៣,១% រៀងគ្នាចំពោះការិយាល័យប្រភេទ B (NCBD) និងប្រភេទ C (NCBD) តែការិយាល័យប្រភេទ A ប្រភេទ B (CBD) និងប្រភេទ C (CBD) ស្ថិតក្នុងអត្រាថេរ ០.០% បើធៀបទៅនឹងត្រីមាសទី១។

ដោយឡែកចំនួនផ្សារលក់រាយ ត្រូវបានគេមើលឃើញថាកើនឡើងចំនួន ៦៨,៤% ដែលនៅសល់ប្រមាណជាង ១៩០០០០ ម៉ែត្រក្រឡានៃការផ្គត់ផ្គង់ រំពឹងថានឹងសម្រេចបានត្រឹម ឆ្នាំ២០២២ នេះផងដែរ។

រីឯអត្រាជួលវិញ មានការធ្លាក់ចុះចំនួន -១,៤% -៤,៨% និង -១,៦% រៀងគ្នាចំពោះផ្សារប្រភេទ Prime Shopping Mall, Prime Retail Podium និងCommunity Mall តែប្រភេទផ្សារ Prime High Street នៅរក្សាបាននូវតម្លៃជួលថេរ ០,០% បើធៀបនឹងត្រីមាសទី១។

ក្នុងត្រីមាសទី២នេះ ប្រភេទផ្សារ Community Mall មានការសន្ទុះឡើង ដែលថ្មីៗនេះផ្សារជីបម៉ុង៥៩៨ ក្នុងខណ្ឌឬស្សីកែវ បានសាង​សង់​រួចរាល់​ជាស្ថាពរហើយ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]