ត្រឹមខែកក្កដា តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប នាំចេញបាន ៤៩២,៧ លានដុល្លារ កើន២៦%

គិតត្រឹម ខែកក្កដា ២០២២ តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញ បន្តកើនឡើងគួរ​ឱ្យកត់សម្គាល់ ដែលតម្លៃ​​​នាំចេញមានរហូតដល់ ៤៩២,៧លានដុល្លារ កើន ២៦ភាគរយ បើធៀប​នឹង​ការនាំចេញ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នេះបើតាមការចុះផ្សាយរបស់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ កាលពីថ្ងៃទី០៤ ខែសីហា ២០២២។

បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសនេះ មានផ្ទៃដីសរុប ៣៥៧ហិកតា និង​មាន​អ្នក​វិយោគ​សរុបចំនួន ១០២ក្រុមហ៊ុន ដែល​​ផ្តល់ការងារដល់កម្មករនិយោជិកចំនួន ៣៩,១០០នាក់ ចំនួន​នេះ​កើន​ឡើង ៤២.៩% ធៀបនឹង​ចំនួន​កម្មករ​និយោជិក ដែលមានសរុបក្នុង ខែកក្កដា ឆ្នាំ២០២១។

លោក UEMATSU Hiroshi នាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានថ្លែងថា «មូល​ហេតុចម្បងនៃការកើនឡើងនៃតម្លៃនាំចេញ គឺ​​ដោយសារតែការពង្រីកផលិតកម្មនៃរោងចក្រផលិតគ្រឿងបង្គុំរថយន្ត និងរោងចក្រផលិតគ្រឿង​បង្គុំ​អេឡិក​ត្រូ​និក ដែលបង្កើតឱកាសការងារកាន់តែច្រើនសម្រាប់កម្មករនិយោជិក។

លើសពីនេះទៀត មានការវិនិយោគដ៏ធំសម្បើមរបស់ក្រុមហ៊ុន ម៉ាវ៉ល ហ្កាមិន ឯ.ក ដែលជាក្រុមហ៊ុន​បុត្រសម្ព័ន្ធ​នៃ​ក្រុមហ៊ុន​ផលិតសម្លៀកបំពាក់ដ៏ធំមួយនៅក្នុងប្រទេសចិន ដែលជាប់លំដាប់ថ្នាក់ជាក្រុមហ៊ុនផលិត​សម្លៀកបំពាក់​ធំ​បំផុត ​បានពង្រីកសង្វាក់ផលិតកម្មតាមខ្សែឈរ (vertically integrated manufacturer) ពោលគឺ​មានការ​ផ្គត់ផ្គង់​​វត្ថុធាតុដើម និងបំពេញគ្រប់ខ្សែសង្វាក់ផលិតកម្មដោយខ្លួនឯង រហូតដល់ផលិតផលសម្រេច។»

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានប្តេជ្ញាបន្ត​គាំទ្រ​វិនិ​យោគិន ដើម្បីចូលរួមចំណែកក្នុងវិស័យឧស្សាហូបនីយកម្មរបស់ប្រទេសកម្ពុជា ក៏ដូចជាបង្កើតបរិយាកាស​វិនិ​យោ​​គ​ដែលមានភាពងាយស្រួល ស្របជាមួយនឹងបច្ចេកវិទ្យាទំនើបៗបែបច្នៃប្រឌិត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]