ត្រឹមខែមិថុនា ឆ្នាំ២០២២ សិង្ហបុរីបានបោះទុនជាង ១,៥៣ពាន់លានដុល្លារ នៅកម្ពុជា

គិតត្រឹមខែមិថុនា ឆ្នាំ២០២២ នេះសិង្ហបុរីបានដាក់ទុនវិនិយោគលើគម្រោងធំៗចំនួន១២៧ ក្នុងទំហំទឹក​ប្រាក់​សរុបប្រមាណ ១,៥៣ ពាន់លានដុល្លារអាមេរិក ក្នុងវិស័យដូចជា ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ កម្មន្តសាល និងវិស័យផ្សេងៗទៀត។  នេះបើតាមសិក្ខាសាលស្តីពីការយល់ដឹងពីកម្ពុជា៖ ការយល់ដឹងពីកាលានុវត្តភាព​ធុរកិច្ច​នៅកម្ពុជា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។

លោកជំទាវ តែវ ឡាយឆេង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា បានថ្លែងថា សិង្ហបុរីស្ថិតក្នុងចំណោមវិនិយោគ​បរទេស​ធំជាងគេទាំង៥ របស់កម្ពុជា ដែលគ្របដណ្តប់លើវិស័យដូចជា អចលនទ្រព្យ ថាមពល ពាណិជ្ជកម្ម​និងចែកចាយ ម្ហូបអាហារ/អ្នកប្រើប្រាស់ ការអប់រំ និងហិរញ្ញវត្ថុ។

ក្រៅពីនេះ ប្រទេសទាំងពីរ បានភ្ជាប់ជើងហោះហើរចំនួន ៣៥ជើង ក្នុងមួយសប្តាហ៍ផងដែរ។

ក្នុងសិក្ខាសាលានេះផងដែរ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា បាន​​ឱ្យ​ដឹងបន្ថែមថា បរិស្ថាននៅកម្ពុជាមានអំណោយផលដល់ការវិនិយោគជាខ្លាំង ដែលនេះជាមូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​សម្រាប់រង់ចាំ​ទទួល​​​​នូវការវិនិយោគរបស់សិង្ហបុរី ដើម្បីច្បាមយកកាលានុវត្តភាពដ៏លើសលុបក្នុងវិស័យកសិ-ចំណី​អាហារ សេវា​កម្ម និងកម្មន្តសាល។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]