ត្រឹមខែមិថុនា ២០២៣ កម្ចីទិញផ្ទះ មានប្រមាណជា ៦,៦ពាន់លានដុល្លារ កើន១៧%

កម្ចីពីគ្រឹះស្ថានធនាគារដល់អតិថិជនសម្រាប់ទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន មានប្រមាណ ជាង៦,៦ពាន់លានដុល្លារ គិតត្រឹមខែមិថុនាឆ្នាំ២០២៣ កើនឡើង១៧,៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។​

របាយការណ៍ពីធនាគារជាតិនៃកម្ពុជាចេញផ្សាយកាលពីថ្ងៃចន្ទសប្តាហ៍នេះ​បង្ហាញថា ទំហំកម្ចីពីគ្រឹះស្ថានធនាគារដល់អតិថិជនសម្រាប់ទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ស្មើនឹង១៤,៥ភាគរយ នៃទំហំឥណទានសរុបប្រមាណ ៤៥,៨ពាន់លានដុល្លារ ។

របាយការណ៍ដដែល លើកឡើងថា កម្ចីដោយគ្រឹះស្ថានធនាគារ សម្រាប់ការជួញដូរអចលនទ្រព្យ មានទំហំឥណទាន ប្រមាណជាង ៤,៣ពាន់លានដុល្លារ កើនឡើង ១៣,៦ភាគរយ និងសំណង់ មានទំហំជាង ៤,១ ពាន់លានដុល្លារ កើនឡើង ៨,៩ភាគរយ។​

ដោយឡែក កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្រាប់វិស័យសំណង់ មានទឹកប្រាក់ទំហំប្រមាណ ៤២៦លានដុល្លារ កើនឡើង ១៤ភាគរយ ឬស្មើនឹង៤,៤ភាគរយ នៃទំហំឥណទានសរុប ៩,៧ ពាន់លានដុល្លារ ផ្តល់ដល់អតិថិជន។​

ជាមួយគ្នានេះដែរ លោកស្រី អាន ធីតា ដែលអ្នកជំនាញក្នុងវិស័យអចនលទ្រព្យបានលើកឡើងថា បើទោះជា​ទីផ្សារ​អចលន​ទ្រព្យ​​ក្នុង​ប្រទេស​កម្ពុជា កំពុងមាន​ការ​ធ្លាក់​ចុះ ប៉ុន្តែវាជាឱកាសមាសដ៏​ពិសេស​មួយសម្រាប់អ្នកទិញ ដោយសារតម្លៃ​អចលនទ្រព្យ​ត្រូវ​បាន​គេ​ផ្តល់​ជូន​ក្នុង​តម្លៃពិសេស​ក្រោម​តម្លៃ​ទីផ្សារ។ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]