ត្រឹមឆមាសទី១ ឆ្នាំ២០២៥ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបានកើនដល់ $៩៧ពាន់លាន

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៥នេះ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានកើនឡើងដល់ជាង ៩៧ពាន់លានដុល្លារ ដែលនេះជាការឆ្លុះបញ្ជាំាងពីកំណើន ៧%។ នេះបើយោងតាមរបាយការណ៍របស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញក្នុងកម្មវិធីបណ្តុះបណ្តាលអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា នៅថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៥។

នាឱកាសនោះ លោក ឌិត សុចល តំណាងសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៥នេះ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានប្រមាណជា ៩៧ពាន់លានដុល្លារ កើនឡើង ៧%។ ក្នុងនោះឥណទានអតិថិជនមានជាង ៦២ ពាន់លានដុល្លារ កើនឡើង ៤,៥%។ ចំពោះប្រាក់បញ្ញើអតិថិជនមានប្រមាណជាង ៦១,៤ពាន់លានដុល្លារកើនឡើង ១៤%  និងដើមទុនមានប្រមាណ ១០.៤ពាន់លានដុល្លារ កើនឡើង ៥.៥%  បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

គួរបញ្ជាក់ថា គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៥នេះដែរ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានសមាជិកសរុបចំនួន ២០៩គ្រឹះស្ថាន ដែលទទួលបានអាជ្ញាប័ណ្ណដំណើការអាជីវកម្មពីធនាគារជាតិនៃកម្ពុជា។

គ្រឹះស្ថានសមាជិករបស់សមាគមធនាគារនៅកម្ពុជាមានចំនួន ៧៧ ក្នុងនោះរួមមាន៖ ធនាគារពាណិជ្ជមានចំនួន ៦០, ធនាគារឯកទេសមានចំនួន ៨, តំណាងការិយាល័យធនាគារបរទេសមានចំនួន ៥ និងសមាជិកចំនួន ៤ទៀត រួមមាន៖ សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា, សមាគមមីក្រូ ហិរញ្ញវត្ថុកម្ពុជា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងសាជីវកម្មធានាឥណទានកម្ពុជា។

ដោយឡែក សមាជិកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាមានចំនួនសរុប ១៣២ ដែលរួមមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមានចំនួន ៤, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើមានចំនួន ៨២, គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុមានចំនួន ១២, គ្រឹះស្ថានឥណទានជនបទមានចំនួន ៣២ និងធនាគារពាណិជ្ជមានចំនួន២។ បច្ចុប្បន្ន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជាសមាជិកទាំងអស់នេះ មានបុគ្គលិកកំពុងបម្រើការងារសរុបប្រមាណជាង ៨ម៉ឺននាក់នៅទូទាំងប្រទេស។

ជាមួយនឹងទស្សនវិស័យកំណើនជាប់លាប់ វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជាបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ស្ថិរភាពសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ក្នុងប្រទេស៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៩ខែឆ្នាំ២០២៥៖ ការវិនិយោគបរទេសនៅកម្ពុជាមានទ្រព្យសកម្មជាង ១៧៦ទ្រីលានរៀល

ធនាគារជាតិនៃកម្ពុជារាយការណ៍ពីការកើនឡើង ៧% នៃទ្រព្យសកម្ម […]

មូលនិធិ $៥០ លានដុល្លាររបស់ ADB នឹងជួយកម្ពុជាបង្កើនស្ថិរភាពហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តវិធីសាស្រ្តកម្មវិធី […]

ជប៉ុន ចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ

គណៈកម្មាធិការបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុជប៉ុ […]

ធនាគារជាតិណែនាំឱ្យធនាគារលុបចោលកម្ចីរបស់យោធិន ដែលបានពលីក្នុងសមរភូមិប្រយុទ្ធរវាងកម្ពុជា-ថៃ

ធនាគារជាតិនៃកម្ពុជា បានណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ […]

ថៃ​បន្ធូរបន្ថយ​ច្បាប់កម្ចី​ ដើម្បីស្តារឡើងវិញនូវវិស័យអចលនទ្រព្យ ដែលកំពុងជួបលំបាកខ្លាំង

ធនាគារកណ្តាលរបស់ប្រទេសថៃ បានប្រកាសពីការបន្ធូរបន្ថយលក្ខខ […]

ឥណទានក្នុងប្រព័ន្ធធនាគារបន្តមានកំណើនទាប មានត្រឹមតែ ៣%ប៉ុណ្ណោះ ក្នុងឆ្នាំ២០២៤

នៅឆ្នាំ២០២៤ ឥណទានក្នុងប្រព័ន្ធធនាគារបន្តមានកំណើនទាបត្រឹ […]