ជប៉ុន ចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ

គណៈកម្មាធិការបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុជប៉ុន (Japan’s regulator sandbox committee) បានមកជួបពិភាក្សាជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីស្វែងរកលទ្ធភាពថ្មីៗក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពិសេសលើបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។

ជំនួបពិភាក្សានេះ ធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ រវាងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Takeshi Kito សហស្ថាបនិក និងនាយកប្រតិបត្តិស្ថាប័ន Global Finance & Technology Network (GFTN) នៃប្រទេសជប៉ុន។

ក្នុងជំនួបនេះ លោក Takeshi Kito ដែលជាសមាជិកនៃគណៈកម្មាធិការបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុជប៉ុន បានបញ្ជាក់ពីគោលបំណងចម្បងនៃដំណើរទស្សនកិច្ចរបស់ប្រតិភូជប៉ុននៅកម្ពុជា គឺដើម្បីបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងយល់ពីដំណើរវិវត្តនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងស្វែងរកលទ្ធភាពថ្មីៗក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត។ ​

ជាការឆ្លើយតប លោកជំទាវ ទេសាភិបាលធនាគារជាតិ ក៏បានប្រាប់ពីវឌ្ឍនភាពនៃការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនាពេលកន្លងមក ជាពិសេសប្រព័ន្ធទូទាត់បាគង ដែលបានក្លាយជាគំរូសិក្សាសម្រាប់អភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសជាច្រើន។ បន្ថែមលើនេះ លោកជំទាវ ក៏បានរំលេចពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងជប៉ុន លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថល និងបានលើកទឹកចិត្តឱ្យស្វែងរកលទ្ធភាពក្នុងការពង្រីកកិច្ចសហការថែមទៀតផងដែរ។

ពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុនេះដែរ កាលពីដើមខែសីហា ឆ្នាំ២០២៥ ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក ក៏បានបង្ហាញពីចេតនាចង់វិនិយោគលើវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ បានមកជួបពិភាក្សាជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងពិភាក្សាលើរឿងនេះរួចរាល់ហើយដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្មវិធី EasyPower ជាអ្វី? ការពារហានិភ័យផ្ទុះប្រព័ន្ធភ្លើងដូចម្ដេច?

សម្រាប់រោងចក្រឧស្សាហកម្មដែលមានហានិភ័យខ្ពស់ ការសម្រេចចិត […]

កម្មវិធី SACS របស់ក្រុមហ៊ុន Bentley ជួយសន្សំថវិការាប់លានដុល្លារក្នុងយក្សមួយនៅឥណ្ឌា

សាជីវកម្មប្រេង និងឧស្ម័នធម្មជាតិ (ONGC) បានប្រើប្រាស់កម […]

កម្ពុជា-ចិនរួមគ្នាពង្រឹងសមត្ថភាពបច្ចេកវិទ្យារូបភាពផ្កាយរណបដើម្បីទំនើបកម្មវិស័យបរិស្ថាន

អនុស្សរណៈនៃការយោគយល់គ្នាជាយុទ្ធសាស្ត្រមានគោលបំណងកសាងសុវ […]

បច្ចេកវិទ្យា Digital Twins និងដ្រូន អាចជួយពន្លឿនការស្ដារហេដ្ឋារចនាសម្ព័ន្ធបានដូចម្ដេច?

រដ្ឋ Kentucky នៃសហរដ្ឋអាមេរិក បានជួសជុលហេដ្ឋារចនាសម្ព័ន […]

Bentley បានដាក់សម្ពោធជាផ្លូវការនូវ OpenRail Designer 2025! តើមានអ្វីថ្មីខ្លះ?

ក្រុមហ៊ុន Bentley Systems បានដាក់សម្ពោធជាផ្លូវការនូវ Op […]

តើព័រទុយហ្គាល់ប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីគ្រប់គ្រងបណ្តាញទឹកនៅពេលអាកាសធាតុក្ដៅខ្លាំង?

ខណៈដែលសីតុណ្ហភាពរដូវក្តៅនៅភាគខាងជើងនៃប្រទេសព័រទុយហ្គាល់ […]