កម្មវិធី SACS របស់ក្រុមហ៊ុន Bentley ជួយសន្សំថវិការាប់លានដុល្លារក្នុងយក្សមួយនៅឥណ្ឌា

សាជីវកម្មប្រេង និងឧស្ម័នធម្មជាតិ (ONGC) បានប្រើប្រាស់កម្មវិធី SACS របស់ក្រុមហ៊ុន Bentley ដើម្បីវាយតម្លៃតាមបែបឌីជីថលលើការដ្ឋាអណ្តូងប្រេងដែលមិនប្រើមនុស្សចំនួន ១៨ នៅឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសឥណ្ឌា ។ គម្រោងនេះមានគោលបំណងសម្រេចឱ្យបាននូវឯករាជ្យភាពថាមពលរបស់ប្រទេសឥណ្ឌាតាមរយៈការធ្វើទំនើបកម្ម ។

សំណង់ដែលមានស្រាប់ទាំងនេះត្រូវការការកែសម្រួល ដូចជាការបន្ថែមទុយោដែកសម្រាប់ខួងយកប្រេង (clamp-on conductors) ដើម្បីបង្កើនផលិតកម្មប្រេង ។ ទោះជាយ៉ាងណាក៏ដោយ អណ្ដូងប្រេងទាំងនេះត្រូវតែធ្វើតេស្តជាមុនសិន ពោលធៀបនឹងក្រមរចនាទំនើបដែលមានភាពតឹងរ៉ឹងជាងមុន និងការកើនឡើងនៃបន្ទុកចរន្តទឹកដែលបង្កឡើងដោយកំណើនសារាយសមុទ្រ ។

តាមរយៈការប្រើប្រាស់ SACS ក្រុមហ៊ុន ONGC បានបង្កើតប្រព័ន្ធឌីជីថលដើម្បីបង្កើតគំរូសំណង់ និងដំណើរការការសាកល្បងសេណារីយ៉ូដែលមានភាពស្មុគស្មាញនានា ដូចជាឧទាហរណ៍បើមានព្យុះខ្លាំងក្នុងរយៈពេល ១០០ ឆ្នាំម្តង តើភាពរឹងមាំនៃរចនាសម្ព័ន្ធនឹងទៅជាយ៉ាងណា។

SACS របស់ក្រុមហ៊ុន Bentley គឺជាបច្ចេកវិទ្យាវិភាគ និងបង្កើតគំរូរចនាសម្ព័ន្ធនៅសមុទ្រ ដែលប្រើប្រាស់ដើម្បីវាយតម្លៃភាពរឹងមាំនៃរចនាសម្ព័ន្ធ និងភាពសមស្របសម្រាប់គោលបំណងនៃអណ្ដូងប្រេងក្នុងសមុទ្រ ។ កម្មវិធីនេះជួយឱ្យវិស្វករបង្កើតគំរូរចនាសម្ព័ន្ធដែលមានស្រាប់ទៅជាបែបឌីជីថល និងធ្វើការវាយតម្លៃលម្អិត រួមទាំងការវិភាគកម្លាំងអតិបរមាផងដែរ។

កម្មវិធីនេះក៏បានជួយឱ្យក្រុមការងារធ្វើការវិភាគកម្លាំងទាំងបែបលីនេអ៊ែរ និងមិនមែនលីនេអ៊ែរ ដែលជួយពួកគេឱ្យកំណត់រកចំណុចខ្សោយដែលអាចនាំឱ្យមានការបាក់ស្រុត និងសាកល្បងវិធានការពង្រឹងផ្សេងៗផងដែឬ។

វិធីសាស្ត្រឌីជីថលនេះបានបង្ហាញឱ្យឃើញពីប្រសិទ្ធភាពខ្ពស់ ដោយជួយក្រុមហ៊ុនសន្សំសំចៃពេលបានពី ៣០% ទៅ ៤០% ។

ក្រៅពីនេះ តាមរយៈការស្វែងរកមធ្យោបាយកែតម្រូវសំណង់ដែលមានស្រាប់ដោយសុវត្ថិភាព ជាជាងការសាងសង់អណ្ដូងថ្មី គឺជួយឱ្យក្រុមហ៊ុន ONGC សន្សំថវិកាប្រមាណពី ៣០ លានដុល្លារ ទៅ ៤០ លានដុល្លារក្នុងមួយអណ្ដូង ។

លើសពីនេះទៅទៀត ការវាយតម្លៃច្បាស់លាស់ដែលផ្តល់ដោយ SACS បានធានានូវសុវត្ថិភាពសម្រាប់បុគ្គលិក និងបរិស្ថានសមុទ្រ ដោយកាត់បន្ថយហានិភ័យនៃការបាក់ស្រុតរចនាសម្ព័ន្ធ ឬការកំពប់ប្រេង ។

ជាចុងក្រោយ កម្មវិធីរបស់ក្រុមហ៊ុន Bentley បានជួយឱ្យ ONGC រក្សាបាននូវគោលបំណងអណ្ដូងនេះ ពោលគឺការផ្គត់ផ្គង់ប្រេងក្នុងស្រុកឱ្យបានទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងតម្រូវការថាមពលរបស់ប្រទេសឥណ្ឌា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley SACS Wind Turbine៖ រចនា សង់ និងថែទាំរោងចក្រថាមពលក្នុងកម្មវិធីតែមួយ

គម្រោងសាងសង់រោងចក្រថាមពេលដើរដោយខ្យល់ខ្នាតយក្សនៅអាមេរិក […]