តើចិនប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីសង់រោងចក្រថាមពលខ្យល់លើសមុទ្រជ្រៅបំផុតលើលោក?

ក្រុមហ៊ុន Fujian Yongfu Power Engineering បានទទួលជោគជ័យក្នុងការសាងសង់រោងចក្រថាមពលដើរខ្យល់នៅលើសមុទ្រដែលជ្រៅបំផុតមួយក្នុងពិភពលោក ដោយប្រើប្រាស់បច្ចេកវិទ្យាសំខាន់ ២ របស់ក្រុមហ៊ុន Bentley Systems។

គម្រោងនេះត្រូវប្រឈមនឹងការលំបាកក្នុងការសាងសង់ទួរប៊ីនចំនួន ៦២ ក្នុងទឹកដែលមានជម្រៅរហូតដល់ ៤៥ ម៉ែត្រ។ ក្រុមវិស្វករត្រូវជម្នះលើបញ្ហាគ្រោះធម្មជាតិ និងបរិស្ថានយ៉ាងខ្លាំងៗ ពិសេសព្យុះទីហ្វុង ដីបាតសមុទ្រមិនមានស្ថេរភាព និងគ្រោះរញ្ជួយដីកម្រិតធ្ងន់។

ជាមួយនឹងបញ្ហាទាំងនេះ វិធីសាស្ត្រសាងសង់ធម្មតាគឺមិនប្រសិទ្ធភាពគ្រប់គ្រាន់ឡើយ ដែលធ្វើឱ្យមានការចំណាយខ្ពស់ ខណៈគំរូប្លង់ដែលមិនស៊ីសង្វាក់គ្នាក៏នឹងធ្វើគ្រឹះទួរប៊ីនមានបញ្ហានៅបាតសមុទ្រ។

ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុន Fujian Yongfu បានប្រើប្រាស់កម្មវិធី PLAXIS និង SACS Wind Turbine របស់ Bentley។ កម្មវិធីទាំងនេះបានបង្កើតប្រព័ន្ធឌីជីថលរួមតែមួយ ដែលជួយឱ្យវិស្វកររចនាប្លង់សំណង់ និងវិភាគផលប៉ះពាល់ដីក្នុងពេលដំណាលគ្នា។

ការរួមបញ្ចូលគ្នាយ៉ាងរលូននេះ ក៏បានជួយឱ្យក្រុមការងារធ្វើឱ្យប្រសើរឡើងនូវគ្រោងបង្គោលthree-pile suction conduit frame ដែលជាការរចនាមានស្ថិរភាពជាងមុន និងងាយស្រួលក្នុងការដំឡើងជាងគ្រឹះបែបធម្មតា ។

ការប្រើប្រាស់កម្មវិធីទាំងនេះនេះបានជួយកែលម្អប្លង់ឱ្យប្រសើរជាងមុន ដែលបានកាត់បន្ថយចំណាយគម្រោងចំនួន ៣០% ដោយសន្សំថវិកាបានជាង ៤០០ លានយន់។

ក្រៅពីអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ កម្មវិធីទាំងនេះក៏បានជួយពន្លឿនការសាងសង់ និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានរបស់គម្រោងផងដែរ។

នៅពេលដែលដំណើរការពេញលេញ ស្ថានីយថាមពលខ្យល់នេះត្រូវបានរំពឹងថានឹងលុបបំបាត់ការប្រើប្រាស់ធ្យូងថ្មចំនួន ៥៣៥,០០០ តោន និងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ១.៥ លានតោនក្នុងមួយឆ្នាំ ដែលនេះជាជោគជ័យដ៏សំខាន់សម្រាប់ទាំងការច្នៃប្រឌិតផ្នែកវិស្វកម្ម និងនិរន្តរភាពសកល។

រូបភាពក្រុមហ៊ុន Fujian Yongfu Power Engineering កំពុងសាងសង់កសិដ្ឋានថាមពលខ្យល់ដ៏ធំមួយនៅក្នុងតំបន់ដែលងាយនឹងរងគ្រោះដោយព្យុះទីហ្វុង ការរញ្ជួយដី និងការប្រែប្រួលក្នុងស្រទាប់ដី។
កសិដ្ឋាន​ថាមពល​ខ្យល់​នេះ​លុបបំបាត់​ការប្រើប្រាស់​ធ្យូងថ្ម​ចំនួន 535,000 តោន​ជា​រៀងរាល់ឆ្នាំ និង​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ពី​ប្រភព​ផលិត​ថាមពល​ផ្សេងៗ​ចំនួន 1,462,600 តោន។
- Video Advertisement -

ព័ត៌មានដែលទាក់ទង

អារ៉ាប៊ីសាអូឌីតឈ្នះពាន YII ដោយប្រើបច្ចេកវិទ្យាថ្មីសង្គ្រោះឃ្លាំងខ្នាតយក្សពីការរលំ

ក្រុមហ៊ុនអារ៉ាប៊ីសាអូឌីត GeoStruxer បានឈ្នះពានរង្វាន់ Y […]

មកស្វែងយល់ពីកម្មវិធី PLAXIS 3D និង RAM Concept! ជួយដោះស្រាយបញ្ហាជន់លិចបាន

ក្រុមហ៊ុន GeoStruXer ដែលជាក្រុមហ៊ុនសំណង់អារ៉ាប៊ីសាអូឌីត […]

គម្រោងសំណង់បន្ថយចំណាយរាប់លានដុល្លារ ដោយប្រើកម្មវិធីឆ្លាតវៃទាំងនេះ…

ក្រុមហ៊ុន Bentley Systems និងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែ […]