ហោះមើលកីឡដ្ឋានទាំង 16 ក្នុង World Cup 2026 បែបដូចពិតរស់រវើកជាមួយកម្មវិធីមួយនេះ

អ្នកគាំទ្រកីឡាបាល់ទាត់ឥឡូវនេះហោះមើលកីឡដ្ឋានទាំង 16 នៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2026 បែបដូចពិតរស់រវើក និងគ្រប់ជ្រុងជ្រោយទាំងអស់ដូចទៅទីតាំងជាក់ស្ដែង ដោយគ្រាន់តែប្រើកម្មវិធីឌីជីថល 3D ថ្មីមួយរបស់ក្រុមហ៊ុន Bentley។

បទពិសោធន៍នេះបង្កើតឡើងដោយក្រុមហ៊ុន Bentley Systems ដោយប្រើប្រាស់វេទិកាភូមិសាស្ត្រ Cesium របស់ក្រុមហ៊ុន ដើម្បីផ្ដល់នូវរូបភាពចម្លងបែបឌីជីថលយ៉ាងលម្អិតនៃកីឡដ្ឋានទាំង 16 ក្នុងប្រទេសម៉ិកស៊ិក កាណាដា និងសហរដ្ឋអាមេរិក។

អ្នកប្រើប្រាស់អាចហោះហើររវាងទីក្រុងនានាដែលជាម្ចាស់ផ្ទះ និងពិនិត្យមើលបរិវេណកីឡដ្ឋានពីឧបករណ៍ណាមួយក៏បាន។ ក្រៅពីផ្ដល់នូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អ្នកគាំទ្រ គម្រោងនេះក៏បានបង្ហាញពីបច្ចេកវិទ្យាដ៏ទំនើបដែល Bentley Systems ផ្ដល់ជូនដល់ឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធផងដែរ។

តាមរយៈការបំប្លែងទិន្នន័យជាក់ស្ដែងទៅជាម៉ូដែលឌីជីថលដ៏ត្រឹមត្រូវ ក្រុមហ៊ុនបានបង្ហាញពីសក្ដានុពលនៃកម្មវិធីរបស់ខ្លួនក្នុងការជួយដល់វិស្វករក្នុងការរចនា គ្រប់គ្រង និងវិភាគគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗក្នុងកម្រិតសកល។

យោងតាម Bentley Systems កម្មវិធី Cesium គឺកំពុងប្រើជាមូលដ្ឋានគ្រឹះ ដែលអាចឱ្យក្រុមការងារធ្វើសមាហរណកម្មទិន្នន័យផ្សេងៗពីកម្មវិធីវិស្វកម្ម និងប្រតិបត្តិការផ្សេងទៀត ឱ្យចូលក្នុងប្រព័ន្ធតែមួយ ខណ

ៈក៏ជួយធ្វើឱ្យការស្រមៃនៃរូបរាគគម្រោងធ្វើឡើងដោយងាយស្រួលជាងមុន។

សមត្ថភាពនេះត្រូវបានបង្ហាញពីមុនមកក្នុងអំឡុងពេលសាងសង់កន្លែងធំៗដូចជាកីឡដ្ឋាន AT&T ដែលវិស្វករបានប្រើកម្មវិធី PLAXIS 3D របស់ Bentley ដើម្បីផ្ទៀងផ្ទាត់ការរចនាគ្រឹះដ៏សំខាន់ ជាដើម។

ដើម្បីចង់ទទួលយកបទពិសោធន៍ទស្សនារូបភាព 3D សូមចុចទីនេះ

កីឡដ្ឋាន Estadio Monterrey ដែលជាកីឡដ្ឋានមួយក្នុងចំណោមកីឡដ្ឋានដែលទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦។
ពហុកីឡដ្ឋានញូវយ៉ក រដ្ឋញូវជើស៊ី ដែលត្រូវបានគេស្គាល់ផងដែរថាជាពហុកីឡដ្ឋាន MetLife ជាមួយនឹងទេសភាពដ៏ស្រស់ស្អាតនៃទីក្រុង Manhattan នៅផ្ទៃខាងក្រោយ។
- Video Advertisement -

ព័ត៌មានដែលទាក់ទង

អារ៉ាប៊ីសាអូឌីតឈ្នះពាន YII ដោយប្រើបច្ចេកវិទ្យាថ្មីសង្គ្រោះឃ្លាំងខ្នាតយក្សពីការរលំ

ក្រុមហ៊ុនអារ៉ាប៊ីសាអូឌីត GeoStruxer បានឈ្នះពានរង្វាន់ Y […]

មកស្វែងយល់ពីកម្មវិធី PLAXIS 3D និង RAM Concept! ជួយដោះស្រាយបញ្ហាជន់លិចបាន

ក្រុមហ៊ុន GeoStruXer ដែលជាក្រុមហ៊ុនសំណង់អារ៉ាប៊ីសាអូឌីត […]

គម្រោងសំណង់បន្ថយចំណាយរាប់លានដុល្លារ ដោយប្រើកម្មវិធីឆ្លាតវៃទាំងនេះ…

ក្រុមហ៊ុន Bentley Systems និងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែ […]