កម្ពុជា-អាមេរិក ចុះ MOU រួមគ្នាជំរុញគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនបៃតងនៅកម្ពុជា

ក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនអាមេរិក បានសម្រេចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីរួមគ្នាជំរុញគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនបៃតងនៅកម្ពុជា សំដោឈានទៅលើកកម្ពស់ការធ្វើដំណើរប្រកបដោយចីរភាពនៅកម្ពុជា។ ពិធីចុះហត្ថលេខាលើ (MOU) រវាង ក្រុមហ៊ុនរបស់កូនខ្មែរ GENRICH Investment និង ក្រុមហ៊ុនអាមេរិក GRAPHION Energy Solution បានធ្វើឡើងកាលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

MoU រវាងក្រុមហ៊ុនទាំងពីរ ធ្វើឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យយានជំនិះអគ្គិសនី និងលើកកម្ពស់ការធ្វើដំណើរប្រកបដោយចីរភាពនៅកម្ពុជា និងការប្តេជ្ញាចិត្តរួមគ្នារបស់ក្រុមហ៊ុនទាំងពីរក្នុងការគាំទ្រការអភិវឌ្ឍថាមពលស្អាត និងប្រព័ន្ធដឹកជញ្ជូនបៃតងនៅកម្ពុជា។

នាឱកាសនោះ លោក Ki Young Nam ស្ថាបនិកនៃ Graphion Energy Solutions បានបញ្ជាក់ថា កិច្ចសហការនេះ មានចក្ខុវិស័យ និងទិសដៅផ្តោតលើការពន្លឿនការប្រើប្រាស់យានយន្តអគ្គិសនី ការអភិវឌ្ឍបណ្តាញស្ថានីយសាកថ្ម និងការកសាងប្រព័ន្ធអេកូឡូស៊ីដែលគាំទ្រដល់ការផ្លាស់ប្តូរទៅកាន់ថាមពលស្អាត។

ជាមួយគ្នានេះ លោក Lim Lork Johnson អគ្គនាយកក្រុមហ៊ុន GenRich Investment បានស្វាគមន៍ ដោយលើកឡើងពីសារៈសំខាន់នៃកិច្ចសហការរវាងវិស័យរដ្ឋ និងឯកជន ក្នុងការទាក់ទាញការវិនិយោគ ការនាំចូលបច្ចេកវិទ្យាទំនើប និងបង្កើតឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។

តាមរយៈ MOU ខាងលើនេះ ក្រុមហ៊ុនទាំងពីរ អះអាងថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការអនុវត្តគម្រោងដែលនឹងរួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនបៃតងរបស់ប្រទេស។ ក្នុងពិធីនេះផងដែរ ក៏បានបង្ហាញអំពីម៉ូតូអគ្គិសនី និងបច្ចេកវិទ្យាពាក់ព័ន្ធ ដែលបង្ហាញពីសមត្ថភាព និងនវានុវត្តន៍ក្នុងវិស័យយានយន្តអគ្គិសនី ព្រមទាំងការតភ្ជាប់ជាមួយដំណោះស្រាយថាមពលស្អាតដែលអាចគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងការងារ និងក្រុមហ៊ុនជប៉ុន ចុះ MoU រួមគ្នាជំរុញការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី

ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ដែលជាក្រុមហ៊ុនធំមួយ […]

រដ្ឋនិងក្រុមហ៊ុនឯកជន ចុះ MoU រួមគ្នាលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា

ក្រសួងបរិស្ថាន និងក្រុមហ៊ុន វ័នរ៉ូដ អ៊ិនដាសស្រ្ទីល ចុះហ […]

ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានការចុះបញ្ជីយានយន្តអគ្គីសនី ជាង ៧ពាន់គ្រឿង

ក្នុងឆ្នាំ ២០២៥ ប្រទេសកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គា […]

រដ្ឋាភិបាលកម្ពុជាប្រកាសបញ្ចេញថវិកាទ្រង់ទ្រាយធំ ដើម្បីពង្រាយស្ថានីយ៍សាកអាគុយរថយន្តអគ្គិសនីនៅទូទាំងប្រទេស

រដ្ឋាភិបាលកម្ពុជា ប្រកាសបញ្ចេញថវិកាទ្រង់ទ្រាយ​បប​ធំ ដើម […]

រយៈពេល ៩ខែ កម្ពុជាចុះបញ្ជីយានយន្តអគ្គិសនីបានជាង ១ម៉ឺនគ្រឿង, ខណៈការប្រើប្រាស់កំពុងកើន

គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជា ចុះបញ្ជីយា […]

រោងចក្រដំឡើងរថយន្តអគ្គិសនីដំបូងគេរបស់ចិននៅកម្ពុជា បើកការដ្ឋានសាងសង់នៅព្រះសីហនុហើយ

ក្រុមហ៊ុន BYD Cambodia Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ […]