កម្មវិធី EasyPower ជាអ្វី? ការពារហានិភ័យផ្ទុះប្រព័ន្ធភ្លើងដូចម្ដេច?

សម្រាប់រោងចក្រឧស្សាហកម្មដែលមានហានិភ័យខ្ពស់ ការសម្រេចចិត្តខុស ឬមិនបានប្រយ័ត្នត្រឹមតែមួយប៉ប្រិចភ្នែកគឺអាចបង្កឱ្យមានគ្រោះថ្នាក់ដ៏មហន្តរាយ ដូចជាការផ្ទុះប្រព័ន្ធអគ្គិសនីជាដើម។ ចុះបើមានកម្មវិធីឌីជីថលមួយដែលអាចបញ្ឈប់ហានិភ័យនេះបានវិញ តើវានឹងងាយស្រួលយ៉ាង? ក្រុមហ៊ុន Bentley System ថ្មីៗ បានបង្ហើបពីកម្មវិធីថ្មីមួយឈ្មោះថា EasyPower

EasyPower គឺជាកម្មវិធីជំនាញសម្រាប់គ្រប់គ្រងប្រព័ន្ធថាមពលខ្នាតធំ ដែលត្រូវបានប្រើប្រាស់សម្រាប់បង្កើតគំរូឌីជីថល វិភាគ និងតាមដានហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី។

កម្មវិធីនេះជួយធ្វើស្វ័យប្រវត្តិកម្មលើការសិក្សាផ្នែកសុវត្ថិភាពដ៏ស្មុគស្មាញ ដូចជាការវិភាគលើការផ្ទុះចរន្ត (Arc Flash) និងការឆ្លងចរន្តអគ្គិសនី ដើម្បីការពារកម្មករ និងធានាថារោងចក្រសហគ្រាសអនុវត្តតាមស្តង់ដារសុវត្ថិភាពអគ្គិសនីយ៉ាងម៉ឺងម៉ាត់។

ជាទូទៅ ការត្រួតពិនិត្យជាប្រចាំនៅរោងចក្រផលិតជាការងារលំបាក ដោយបច្ចេកទេសត្រូវបើកទូបញ្ជាអគ្គិសនីមើល ខណៈហានិភ័យការផ្ទុះសេក៏ខ្ពស់ ដែលបានបង្កឱ្យមានរបួសធ្ងន់ធ្ងរ និងធ្វើឱ្យដាច់ចរន្តអគ្គិសនីទូទាំងរោងចក្រភ្លាមៗ។

បើមានបញ្ហាកើតឡើង ក្រុមហ៊ុនបានប្រឈមមុខនឹងការបញ្ឈប់ផលិតកម្មទាំងស្រុង ការយឺតយ៉ាវក្នុងការដឹកជញ្ជូន និងការខូចខាតកេរ្តិ៍ឈ្មោះ។

ដូច្នេ EasyPower គឺមានប្រយោជន៍ណាស់ ពោលគឺវាជួយធ្វើស្វ័យប្រវត្តិកម្មលើការគណនាដ៏ស្មុគស្មាញ ដែលតម្រូវដោយស្តង់ដារសុវត្ថិភាពដូចជា NFPA 70E ជាដើម។

កម្មវិធីនេះជួយលើចំណុច​ ៣ ធំៗ។ ទីមួយ វិស្វករអាចបង្កើត “គំរូឌីជីថល (Digital Twin)” នៃរោងចក្ររបស់ពួកគេបានទាំងស្រុង ដូច្នេះគ្រប់យ៉ាងគឺអាចមើលបានតាមប្រព័ន្ធកុំព្យូទ័រ។

ទីពីរ ប្រព័ន្ធនេះធ្វើការសាកល្បងបង្កើតសេណារីយ៉ូគ្រោះថ្នាក់នានាទុកមុន និងរបៀបប្រើប្រាស់ថាមពលក្នុងគ្រាអាសន្ន ដែលភាគច្រើនត្រូវបានមើលរំលង។

ជាចុងក្រោយ កម្មវិធីនេះបង្កើតស្លាកសញ្ញាសម្គាល់លើឧបករណ៍ និងលិខិតអនុញ្ញាតការងារតាមស្តង់ដារដោយស្វ័យប្រវត្តិ ដើម្បីធានាថាអ្នកបច្ចេកទេសនៅការដ្ឋានដឹងច្បាស់ពីប្រភេទឧបករណ៍ការពារខ្លួន (PPE) ដែលចាំបាច់ត្រូវប្រើប្រាស់ មុនពេលពួកគេប៉ះពាល់ខ្សែភ្លើង។

គំរូឌីជីថលទាំងនេះមិនត្រឹមតែជួយសង្គ្រោះជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសន្សំសំចៃថវិកាទៀតផង។

តាមរយៈការពិសោធលើលំហូរថាមពល និងស្ថានភាព “ឆ្លងចរន្ត (Short Circuit)” រោងចក្រអាចកំណត់អត្តសញ្ញាណឧបករណ៍ដែលខ្សោយមុនពេលវាខូច ដែលជួយបង្ការការដាច់ភ្លើងទ្រង់ទ្រាយធំ និងបង្កើនប្រសិទ្ធភាពសមត្ថភាពប្រព័ន្ធ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សហភាពអ៊ឺរុបត្រៀមធ្វើទំនើបកម្មបណ្ដាញអគ្គិសនីមុនឆ្នាំ ២០២៣ ដោយប្រើឌីជីថលភ្លោះ

សហភាពអឺរ៉ុបកំពុងងាកទៅរកយុទ្ធសាស្ត្រឌីជីថល ដើម្បីធ្វើទំន […]