ត្រឹមឆ្នាំ២០២១ កម្ពុជាមានរោងចក្រដំឡើងនិងគ្រឿងបង្គុំរថយន្តសរុប ៩កន្លែងទូទាំងប្រទេស

កម្ពុជាមានរោងចក្រដំឡើងរថយន្ត និងរោងចក្រគ្រឿងបង្គុំរថយន្តសរុបចំនួន ៩កន្លែង ទូទាំងប្រទេស ដែលបានចុះបញ្ជីផ្លូវការ បើគិតត្រឹមឆ្នាំ២០២១នេះ។ នេះបើយោងតាមទិន្នន័យពីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍។

រោងចក្រដំឡើងរថយន្ត និងគ្រឿងបង្គុំរថយន្តទាំងនេះ គឺជាការវិនិយោគមកពីប្រទេស ជប៉ុន ចិន ថៃ កូរ៉េខាងត្បូង រួមនឹងក្រុមហ៊ុនក្នុងស្រុកមួយចំនួន ក្រោមទុនវិនិយោគសរុបជាង ៦១លានដុល្លារ។

ក្នុងចំណោមក្រុមហ៊ុនចំនួន ៩ មានរោងចក្រ ២ គឺជារោងចក្រដំឡើងរថយន្ត ដែលមានទីតាំងនៅខេត្តស្វាយរៀង និងភ្នំពេញ ក្រោមទុនវិនិយោគសរុប ២០លានដុល្លារ។ ដោយឡែក រោងចក្រ ៧ផ្សេងទៀត គឺជារោងចក្រផលិតគ្រឿងបង្គុំរថយន្ត ដែលទុនវិនិយោគសរុប ៤១លានដុល្លារ។ ៤ នៃរោងចក្រទាំងនេះ ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈ ៣ទៀត ស្ថិតនៅក្រុងព្រះសីហនុ ស្វាយរៀង និងភ្នំពេញ។

ផលិតផលគ្រឿងបង្គុំរថយន្តទាំងអស់ ត្រូវបាននាំចេញទាំងស្រុងទៅក្រៅប្រទេស។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលក៏ទើបអនុម័តឱ្យក្រុមហ៊ុន RMA (Cambodia) Plc ដែលជាក្រុមហ៊ុនចែកចាយរថយន្ត ម៉ាក Ford នៅកម្ពុជា វិនិយោគ២១ លានដុល្លារ បង្កើតរោងចក្រដំឡើងរថយន្ត Ford ថ្មីមួយ នៅខេត្តពោធិ៍សាត់។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]