ត្រឹមជាង១០ម៉ោង បេតុងលាយស្រេចជីប ម៉ុង ផ្គត់ផ្គង់បាន ៦ពាន់ម៉ែត្រគូប ដល់គម្រោង Naga III

កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣  ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍  បានផ្គត់ផ្គង់ បេតុងលាយស្រេច  ចំនួន ៦ពាន់ម៉ែត្រគូប សម្រាប់ការចាក់ជើងតាង (Raft Foundation) របស់គម្រោង Naga III ដែលស្ថិតក្រោមការសាងសង់របស់ក្រុមហ៊ុន GLOBAL PILING SOLUTIONS CO., LTD.។

ក្នុងប្រតិបត្តការចាក់បេតុងដ៏សម្បើមនេះ ក្រុមហ៊ុនបាន ប្រើប្រាស់រថយន្តបាញ់បេតុង និងរថយន្តក្រឡុកបេតុងជាច្រើនរយគ្រឿង  ដែលត្រូវបានចាក់រូចរាល់ជាស្ថាពរក្នុងរយៈពេលត្រឹមជាង ១០ ម៉ោងតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍បានផ្គត់ផ្គង់បេតុងលាយស្រេចទៅគម្រោង Naga III តាំងពីដំណាក់កាលចាប់ផ្ដើមចាក់សសរគ្រឹះខួងនឹងជញ្ជាំងទប់ដីមកម្ល៉េះ។ រាល់ដំណាក់កាលនៃការផ្គត់ផ្គង់ បេតុងត្រូវបាន ធ្វើតេស្តនិងត្រួតពិនិត្យគុណភាពយ៉ាងហ្មត់ចត់ជាមុន រួមជាមួយនឹងវត្ថុធាតុដើមយ៉ាងល្អបំផុត ដែលជ្រើសរើសឡើងដោយអ្នកជំនាញមានបទពិសោធន៍ជាង  ២ទសវត្សរ៍។

បេតុងលាយស្រេច ជីប ម៉ុង ត្រូវបានផលិតឡើងដោយបច្ចេកវិទ្យាស្តង់ដាអន្តរជាតិ ដែលមានបទដ្ឋាន ស្របតាម ISO 9001:2015 និងតែងតែប្រើប្រាស់ស៊ីម៉ងត៍អូដ្ឋប្រកបដោយគុណភាពខ្ពស់ ដើម្បីធានាបាននូវបេតុងដែលមានគុណភាព និងភាពរឹងមាំយូរអង្វែង។

បច្ចុប្បន្ន ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ មានរោងចក្របេតុងចំនួន ១៥ទីតាំង ដែលផ្តល់ភាពងាយស្រួលដល់អតិថិជន ជាពិសេសគម្រោងសាងសង់ ខ្នាតយក្ស ដែលត្រូវការក្រុមហ៊ុនលំដាប់ស្តង់ដារអន្តរជាតិ និងពោរពេញដោយទំនួលខុសត្រូវខ្ពស់។

បេតុងលាយស្រេច ជីប ម៉ុង ជម្រើសអ្នកសាងសង់ដ៏ឆ្លាតវៃ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]