ថៃនឹងផ្តល់រ៉ៃរថភ្លើងប្រវែងជាង ១០០គម ដល់កម្ពុជា នៅខែសីហានេះដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូន

រដ្ឋាភិបាលថៃ គ្រោងនឹងចាប់ផ្តើមបញ្ជូនរ៉ៃរថភ្លើងដែលប្រើរួច ប្រវែងជាង ១០០ គីឡូម៉ែត្រ ដល់កម្ពុជា នៅខែសីហាខាងមុខនេះ ដើម្បីយកមកជួសជុលបង្កើនសមត្ថភាពដឹកជញ្ជូនតាមផ្លូវដែក។

ការប្រគល់រ៉ៃរថភ្លើងនេះ គឺធ្វើឡើងតាមការសន្យារបស់ប្រទេសថៃសន្យា នៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្នស្ពានមិត្តភាពឆ្លងកាត់ព្រំដែន ស្ទឹងបត់-បានណុងអៀន កាលពីឆ្នាំ២០១៩ កន្លងទៅនេះ។

លោក វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី៣០ កក្កដានេះថា៖ «រដ្ឋាភិបាលថៃនឹងប្រគល់ដែករ៉ៃដែលប្រើរួចមកឲ្យកម្ពុជា ដែលមានប្រវែងជាង ១០០ គីឡូម៉ែត្រ ហើយនឹងចាប់ផ្តើមប្រគល់ចាប់ពីខែសីហានេះ ដើម្បីយកមកជួសជុលបង្កើនសមត្ថភាពដឹក ដោយទីមួយ គឺបង្កើនល្បឿនរថភ្លើង និងទីពីរ បង្កើតសមត្ថភាពដឹក ពី១៥តោន ទៅ២០តោន»។

លោកបន្ថែមថា នៅពេលទទួលបានដែករ៉ៃរួចហើយ ការជួសជុលបង្កើនសមត្ថភាពផ្លូវរថភ្លើង នៅមិនទាន់ចាប់ផ្តើមភ្លាមៗ នោះទេ។

លោកថ្លែងថា៖ “ដំបូង យើងនឹងបង្កើនសមត្ថភាពខ្សែខាងជើង ប៉ុន្តែយើងអត់ទាន់មានថវិកានៅឡើយទេ ក្នុងការអនុវត្ត គឺយើងយកមកទុកសិន”។

ប្រទេសកម្ពុជា និងប្រទេសថៃ បានភ្ជាប់ជាផ្លូវការផ្លូវរថភ្លើងឆ្លងកាត់ព្រំដែន នៅចុងឆ្នាំ២០១៩ ប៉ុន្តែមិនទាន់មានការដឹកទំនិញ ឬអ្នកដំណើរតាមរយៈរថភ្លើងនេះនៅឡើយទេ ដោយសារការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រមួយចំនួន ដូចជាស្ថានីយ៍អ្នកដំណើររថភ្លើង មិនទាន់បានស្ថាបនាចប់។ (អានបន្ថែម)

លោក វ៉ាស៊ីម សុរិយា បញ្ជាក់ថា៖ “យើងនៅតែបន្តការងារជាបន្តបន្ទាប់ទៀត ហើយកាតព្វកិច្ចយើងច្រើន ដូចជារៀបចំស្ថានីយ៍អន្តរជាតិ រៀបចំនីតិវិធីអីផ្សេងទៀត កន្លែងឃ្លាំង កន្លែងស្ថានីយ៍អីច្រើន”។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]