ទម្រង់វិនិយោគជាសមូហភាព នៅកម្ពុជា

ទម្រង់វិនិយោគសមូហភាព ឬហៅកាត់ថា CIS ដែលបានកំណត់ដោយច្បាប់នៃប្រទេសកម្ពុជា គឺជារចនាសម្ព័ន្ធវិនិយោគ ដែលបុគ្គលផ្សេងៗ ដាក់លុយវិនិយោគរួមគ្នា លើទ្រព្យសម្បត្តិជាក់លាក់ណាមួយ ជាទម្រង់នៃការប្រមូលមូលនិធិ ផលប្រយោជន៍ត្រឡប់ ឬប្រាក់ចំណេញដែលរកបាន តាមកិច្ចព្រមព្រៀងសមាមាត្រនៃការវិនិយោគ ឬតាមសមាមាត្រភាគហ៊ុន ពីវិនិយោគិនដែលបានបណ្តាក់ទុនរួម។ នៅឆ្នាំ ២០១៨ ប្រទេសកម្ពុជា បានអនុម័តលើប្រកាសស្តីពី “អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មលើគម្រោងវិនិយោគសមូហភាព” ដែលបានផ្តល់សិទ្ធិអំណាចដល់គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) ក្នុងការគ្រប់គ្រងធ្វើប្រតិបត្តិការ និងគ្រប់គ្រងគម្រោងវិនិយោគសមូហភាពនៅក្នុងប្រទេស។ បទប្បញ្ញត្តិនេះ កំណត់ទម្រង់អង្គភាពដែលចាំបាច់ សម្រាប់ការបង្កើត ឬសម្រាប់អនុវត្តសកម្មភាពស៊ីអាយអេស នៅកម្ពុជា បានយ៉ាងទូលំទូលាយ។

ស៊ីអាយអេស សំដៅទៅលើគម្រោងវិនិយោគ ដែលអាជ្ញាបណ្ណពាក់ព័ន្ធត្រូវបានផ្តល់ដោយ គ.ម.ក និង / ឬមានលក្ខណៈដូចខាងក្រោម៖
– ការប្រមូលប្រាក់ ឬរបស់មានតម្លៃតាមរយៈការចេញអង្គភាពមូលនិធិ ឬប្រព័ន្ធអេឡិចត្រូនិក រួមទាំងការកៀរគរមូលនិធិ ឬទម្រង់ផ្សេងៗទៀត ដែលត្រូវបានអនុម័តដោយ គ.ម.ក ដើម្បីបង្កើតមូលនិធិសាធារណៈ មូលនិធិឯកជន ឬការវិនិយោគលើអចលនទ្រព្យ
– រាល់ប្រាក់ដែលប្រមូលបាន និងរបស់មានតម្លៃ ដែលបានប្រើ និងគ្រប់គ្រងដោយក្រុមហ៊ុនគ្រប់គ្រងមូលនិធិស៊ីអាយអេស ដើម្បីបង្កើនអត្ថប្រយោជន៍ហិរញ្ញវត្ថុ ឬទទួលបានពីសិទ្ធិ ឬអត្ថប្រយោជន៍លើទ្រព្យសម្បត្តិសម្រាប់សមាជិករបស់ខ្លួន ទោះបីពួកគេមិនបានគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃរបស់ស៊ីអាយអេស ក៏ដោយ
– ក្រុមហ៊ុនបរធនបាល ទទួលបានទ្រព្យសម្បត្តិរបស់ស៊ីអាយអេស ក្នុងនាមក្រុមហ៊ុនស៊ីអាយអេស
– ស៊ីអាយអេស អាចជាមូលនិធិបើក ឬមូលនិធិបិទ និង
– ស៊ីអាយអេស អាចជាទម្រង់នៃកិច្ចសន្យា ឬក្រុមហ៊ុន។

ការបង្កើតក្រុមហ៊ុនស៊ីអាយអេស

ពាក្យ “ក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណ” សំដៅចំពោះក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ក្រុមហ៊ុនចែកចាយ ឬមូលនិធិរដ្ឋបាល សម្រាប់ធ្វើអាជីវកម្មពាក់ព័ន្ធនឹងគម្រោងវិនិយោគសមូហភាព។ អ្នកគ្រប់គ្រងមូលនិធិ ឬតំណាងមូលនិធិហ្វូងមនុស្ស ដែលចូលរួមក្នុងគម្រោងវិនិយោគសមូហភាព ត្រូវតែទទួលបានការយល់ព្រមពីគ.ម.ក។ ក្រុមហ៊ុនណា ដែលមានបំណងចែកចាយលក់ឬទិញ ឬទិញមកវិញ ឬធ្វើការទូទាត់នៃអង្គភាពមូលនិធិ ដែលប្រមូលបាន ដើម្បីវិនិយោគលើទ្រព្យសម្បត្តិណាមួយ ត្រូវចុះឈ្មោះខ្លួនជាមួយគ.ម.ក ជាក្រុមហ៊ុនចែកចាយ។ រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមិនអនុញ្ញាតឱ្យអង្គភាព “បរធនបាល” អនុវត្តសកម្មភាពស៊ីអាយអេសទេ បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត ដែលច្បាប់បានចែងថា មានតែអ្នកដែលបានចុះឈ្មោះជាក្រុមហ៊ុនពាណិជ្ជកម្មមូលបត្រ ឬក្រុមហ៊ុនគ្រប់គ្រងមូលធនចុះបញ្ជីដែលគ្រប់គ្រងដោយគ.ម.ក ប៉ុណ្ណោះ ដែលធ្វើសកម្មភាពនេះបាន។

ការយកពន្ធរបស់ស៊ីអាយអេស

ដើម្បីអនុវត្តរាល់សកម្មភាពវិនិយោគទាក់ទងនឹងការកៀរគរមូលនិធិ ឬការប្រមូលផ្តុំវិនិយោគ រាល់ CIS ដែលបានចុះឈ្មោះរួច ចាំបាច់ត្រូវបង្ហាញម្ចាស់ភាគហ៊ុនរបស់ខ្លួន ជាកំហិត។ លើសពីនេះ ស៊ីអាយអេស មិនត្រូវធ្វើសកម្មភាពណាមួយក្រៅពីការគ្រប់គ្រងគម្រោងវិនិយោគសមូហភាព ឬធ្វើសកម្មភាពសម្រាប់គម្រោងវិនិយោគសមូហភាពណាមួយឡើយ លើកលែងតែមានការអនុញ្ញាតឱ្យធ្វើដោយ គ.ម.ក

រហូតមកដល់សព្វថ្ងៃនេះ មិនមានបទប្បញ្ញត្តិជាក់លាក់ទាក់ទងនឹងការយកពន្ធនៃគម្រោងវិនិយោគសមូហភាពទេ ដូច្នេះអង្គភាពណាមួយដែលប្រកបរបរអាជីវកម្មប្រភេទនេះ ដែលពាក់ព័ន្ធនឹងការវិនិយោគសមូហភាព គឺជាពន្ធដែលត្រូវគ្នានឹងសហគ្រាសដទៃទៀតដែរ ពោលគឺ ត្រូវបង់ពន្ធអប្បបរមាពន្ធលើប្រាក់ចំណេញ និងអាករផ្សេងទៀត តាមភាពជាក់ស្តែង។

មានករណីលើកលែងតែមួយគត់ ដែលអង្គភាពស៊ីអាយអេស អាចទទួលបាន គឺស្ថិតក្រោមអនុក្រឹត្យស្តីពី “ការលើកទឹកចិត្តពន្ធសម្រាប់វិស័យមូលបត្រ”។ តាមរយៈការអនុគ្រោះយោងអនុក្រឹត្យនេះ វិនិយោគិនបានចុះបញ្ជីនៅ គ.ម.ក ត្រូវបានផ្តល់ការកាត់ពន្ធចំនួន ៥០ % នៃពន្ធកាត់ទុកលើភាគលាភ និង / ឬ ការប្រាក់សម្រាប់រយៈពេលបីឆ្នាំ។ ចំណុចនេះ រួមបញ្ចូលទាំងការលើកលែងពន្ធទូទាត់ជាមុន ពន្ធកាត់ទុក អាករវ៉ាត់ (VAT)  អាករពន្ធពិសេស ពន្ធកន្លែងស្នាក់នៅ និងភ្លើងបំភ្លឺសាធារណៈរយៈពេលបីឆ្នាំ បន្ទាប់ពីដាក់ឯកសារពាក់ព័ន្ធទាំងអស់ មុនដំណាច់ឆ្នាំសារពើពន្ធ ដូចដែលបានកំណត់ ជូនទៅអគ្គនាយកដ្ឋានពន្ធដាររួច។

រាល់ការផ្ទេរប្រតិបត្តិការ រវាងអង្គភាពដែលបានចុះបញ្ជីត្រូវស្ថិតនៅក្រោមពន្ធកាត់ទុក និងអាករលើតម្លៃបន្ថែម ព្រោះថាប្រទេសកម្ពុជាមិនផ្តល់ការលើកលែង ឬការលើកទឹកចិត្តសម្រាប់អង្គភាពស៊ីអាយអេទេ ជាពិសេសការលើកលែងពីពន្ធដែលបានបង់ពន្ធពន្ធកាត់ទុកអាករ ឬអាករពិសេស។ ដូច្នេះ រាល់ការបង់ប្រាក់ដោយអង្គភាពស៊ីអាយអេស ដែលមាននិវាសនជនចំពោះនិវាសនជនត្រូវជាប់ពន្ធកាត់ទុក ១៥ ភាគរយ ចំពោះប្រាក់ចំណូលណាមួយដែលបានមកពីសេវាកម្មរបស់ខ្លួន ឬ ១០ ភាគរយ សម្រាប់ប្រាក់ចំណូលដែលបានមកពីអចលនវត្ថុ និង ១០ ភាគរយ សម្រាប់វ៉ាត់ (VAT)។ ខណៈពេលដែលអ្នកជាប់ពន្ធជានិវាសនជនដែលបានចុះឈ្មោះ ធ្វើការទូទាត់ប្រាក់ទៅឱ្យអ្នកជាប់ពន្ធមិនមែនជានិវាសនជន នោះគេត្រូវជាប់ពន្ធកាត់ទុក ១៤% លើចំនួនទឹកប្រាក់ដែលបានបង់ការប្រាក់ ឬប្រាក់ចំណូលណាមួយ ដែលបានមកពីប្រភពផ្សេងទៀត រួមទាំងប្រាក់ចំណូលដែលជាប់ទាក់ទងនឹងការប្រើប្រាស់ទ្រព្យសម្បត្តិ។

ចំពោះវិនិយោគិននិវាសនជនដែលចូលរួមក្នុងស៊ីអាយអេស (មិនថាដោយផ្ទាល់ ឬដោយប្រយោលជាម្ចាស់អត្ថប្រយោជន៍នៃប្រាក់ចំណូលបែបនេះ) ដែលទទួលបានប្រាក់ចំណូល ឬទទួលភាគលាភ ក្នុងនាមជានិវាសនជននៅក្នុងប្រទេសកម្ពុជា មិនត្រូវជាប់ពន្ធកាត់ទុកឡើយ។ ទោះយ៉ាងណាក៏ដោយ បើករណីដូច្នេះកើតឡើងចំពោះវិនិយោគិនជាអនិវាសនជនវិញ នោះគេតម្រូវឱ្យជាប់ពន្ធ ១៤% លើពន្ធលើភាគលាភ។

រហូតមកដល់ពេលនេះ គេពុំទាន់ឃើញមាននិវាសនជនជាបុគ្គលណាម្នាក់នៅក្នុងប្រទេសកម្ពុជា មានជាប់ពន្ធលើប្រាក់ចំណូលនៅក្នុងប្រទេសកម្ពុជាចំពោះប្រាក់ចំណូលណាមួយ ដែលបានមកពីការផ្ទេរប្រតិបត្តិការមូលនិធិណាមួយ នៅឡើយទេ។ ទោះយ៉ាងណាក៏ដោយ គេរំពឹងថានឹងផ្លាស់ប្តូរ នៅពេលខាងមុខ។

ក្របខណ្ឌគម្រោងវិនិយោគរួមអាស៊ាន

នៅឆ្នាំ ២០១៤ ប្រទេសម៉ាឡេស៊ី សិង្ហបុរី និងថៃ បានចូលរួមក្នុង “ក្របខណ្ឌអាស៊ាន សម្រាប់ការផ្តល់ជូនគម្រោងវិនិយោគរួមគ្នាឆ្លងព្រំដែន” ដែលអនុញ្ញាតឱ្យអ្នកគ្រប់គ្រងមូលនិធិដែលកំពុងប្រតិបត្តិការក្នុងយុត្តាធិការនៃដែនដីប្រទេសជាសមាជិក (ឧទាហរណ៍ ប្រតិបត្តិការក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ) អាចផ្តល់ការវិនិយោគសមូហភាពបាន។ ពោលគឺ អាចប្រតិបត្តិការជាមូលនិធិបរធនបាល (Trust Funds) ដែលបានចុះបញ្ជីជាអង្គភាព នៅក្នុងដែនយុត្តាធិការរបស់ពួកគេ ដើម្បីវិនិយោគិនលក់រាយ នៅក្នុងយុត្តាធិការរបស់សមាជិកនីមួយៗបាន។ រហូតមកដល់ពេលនេះ នៅមិនទាន់មានការចង្អុលបង្ហាញណាមួយដែលបង្ហាញថា ប្រទេសកម្ពុជានឹងចូលរួមក្នុងក្របខណ្ឌវិនិយោគសមូហភាពថ្នាក់តំបន់នេះ នៅឡើយទេ។


រក្សាសិទ្ធិ ២០២០

ក្រុមហ៊ុន Sciaroni & Associates ដែលជាក្រុមហ៊ុនផ្តល់សេវាប្រឹក្សា និងវិនិយោគជំនាញឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានផ្តល់ប្រឹក្សា និងជំនាញអាជីវកម្មប្រកបដោយពុទ្ធិ អស់រយៈពេលជាងពីរទសវត្សមកហើយ។ មានមូលដ្ឋាននៅប្រទេសកម្ពុជា និងមានការិយាល័យច្បាប់នៅប្រទេសឡាវ និងមីយ៉ាន់ម៉ា ក្រុមអ្នកប្រឹក្សាយោបល់ដែលមានបទពិសោធន៍របស់យើង នាំមកនូវជំនាញច្បាប់ទូទៅ និងជំនាញច្បាប់ពិសេស ពាក់ព័ន្ធនឹងបញ្ហាប្រឈមនានា ដែលក្រុមហ៊ុន ធ្វើជំនួញនៅក្នុងទីផ្សារថ្មីៗ។ យើងមានមោទនភាព ដែលអតិថិជនរបស់យើង សុទ្ធតែជា          ស្ថាប័នឆ្នើម មានដូចជា៖ ក្រុមហ៊ុនធំៗ ធនាគារ ស្ថាប័នហិរញ្ញវត្ថុ រដ្ឋាភិបាល និងអង្គការអភិវឌ្ឍន៍ពិភពលោកជាច្រើន។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.sa-asia.com ឬទំនាក់ទំនងមកយើងខ្ញុំតាមរយៈ info@sa-asia.com ។


Sujeet S. Karkala,
ស៊ូជេត ស. ការកាឡៈ

ទីប្រឹក្សា​ច្បាប់

ស៊ូជេត គឺជាមេធាវីជនជាតិឥណ្ឌាដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ ដែលបានចុះបញ្ជីជាមួយគណៈមេធាវីឥណ្ឌា។ គាត់បានបញ្ចប់អនុបណ្ឌិតផ្នែកច្បាប់ (LLM) ពីសាលាច្បាប់នៃសាកលវិទ្យាល័យឌូក ទីក្រុងឌរហាំ រដ្ឋខារ៉ូលីណាខាងជើង និងទទួលបានសញ្ញាប័ត្របរិញ្ញាបត្រផ្នែកច្បាប់ពីមហាវិទ្យាល័យច្បាប់រដ្ឋាភិបាលទីក្រុងបុមបៃប្រទេសឥណ្ឌា។ ជំនាញរបស់ស៊ូជេ រួមមានច្បាប់សាជីវកម្ម រចនាសម្ព័ន្ធសាជីវកម្ម ពន្ធអន្តរជាតិ និងក្រុមហ៊ុនឯករូបកម្ម (Mergers) និងលទ្ធកម្មស្ថាប័ន (Acquisitions)។ ជេត ក៏មានបទពិសោធន៍ក្នុងការរៀបចំរចនាសម្ព័ន្ធពន្ធ ប្រតិបត្តិការធនាគារ និងការបណ្តាក់ទុនរួមគ្នា និងមានជំនាញក្នុងការផ្តល់ប្រឹក្សាដល់អតិថិជនអន្តរជាតិ ក្នុងការចូល និងប្រតិបត្តិការនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនថែមទៀតផង។ ស៊ូជេត ស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាអង់គ្លេស និងហិណ្ឌូ៕

 

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]