ទិញភ្លាមចូលស្នាក់នៅភ្លាមជាមួយកម្ចីរហូតដល់ ២៥ឆ្នាំ ក្នុងអត្រាការប្រាក់ទាបត្រឹម ៦
ដើម្បីជួយសម្រួលដល់អតិថិជនដែលចង់បានលំនៅដ្ឋានក្នុងក្តីស្រមៃរបស់ខ្លួននៅក្នុងគម្រោងទីក្រុងអូឡាំព្យា ដែលមានទីតាំងខាងជើងឈៀងខាងកើតពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្រុមហ៊ុន អភិវឌ្ឍន៍បានសម្រេចផ្តល់ជូនគោលការណ៍ កម្ចីរយៈពេលវែងរហូតដល់ ២៥ឆ្នាំ ក្នុងអត្រាការប្រាក់ទាបត្រឹម ៦,៥% តែប៉ុណ្ណោះ ក្រោមកម្ចីផ្ទាល់ពីធនាគារកាណាឌីយ៉ា។
Oversea Cambodian Investment Corporation (OCIC) ដែលជាក្រុមហ៊ុន ឈានមុខគេ ផ្នែកអភិវឌ្ឍន៍អចលនទ្រព្យបានស្ថាបនាគម្រោងជាច្រើននៅកម្ពុជា។ ទីក្រុងអូឡាំព្យា ជាទីក្រុងដ៏ធំមួយ អភិវឌ្ឍន៍ដោយ OCIC មានចំនួន ១៣ អគារ សាងសង់លើផ្ទៃដីសរុប ៦ ហិចតា ស្ថិតនៅភាគខាងជើងពហុកីឡដ្ឋានជាតិអូឡាំពិក។ ទីក្រុងដែលបានទទួលជ័យលាភីអចលនទ្រព្យ នេះរួមមានអគារកម្ពស់ ២៥ជាន់ ចំនួន ៥អគារ កម្ពស់ ២០ជាន់ ចំនួន ៥អគារ កម្ពស់ ៦០ជាន់ ចំនួន ១អគារ រួមទាំងសណ្ឋាគារទំនើបផងដែរ។
ជាមួយនឹងកម្ចីថ្មី អតិថិជនគ្រាន់តែបង់ប្រាក់ដំបូង ៣.០០០ ដុល្លារអាមេរិកតែប៉ុណ្ណោះ ដើម្បីកក់ខុនដូដែលខ្លួនពេញចិត្ត។ សម្រាប់អគារខុនដូ នឹងទទួលបានកម្ចីពីធនាគារកាណាឌីយ៉ារហូតដល់ ៨៥% នៃតម្លៃផ្ទះ។ អតិថិជនអាចបង់រំលស់រហូតដល់ទៅ ២៥ឆ្នាំ ជាមួយនឹងអត្រាការប្រាក់ ៦,៥% ហើយបច្ចុប្បន្នអគារខុនដូទាំងនេះអាចឲ្យអតិថិជន ចូលស្នាក់នៅបានហើយ។

អត្រាកម្ចីពិសេសបានផ្តល់ជូនទៅអគារ C៧ ជាប្រភេទការិយាល័យ និងលំនៅដ្ឋានការិយាល័យ អាចទទួលបានកម្ចីរហូតដល់៩៥% នៃតម្លៃយូនីត ដែលអាចបង់រំលស់រហូតដល់ទៅ២៥ឆ្នាំ។ ខណៈដែលតម្លៃក្នុងមួយយូនីត ចាប់ពី ១០០.000 ដុល្លារអាមេរិក ដែលក្រុមហ៊ុនមានការធានាជួលត្រឡប់ពីអតិថិជនវិញ ក្នុងរយៈពេល ៣ឆ្នាំ ដែលមានតម្លៃស្នើ ២១% នៃតម្លៃផ្ទះ។

ដោយការសាងសង់កំពុងបន្តទៅមុខយ៉ាងលឿន អគារខុនដូរពីរនៅក្នុងទីក្រុងអូឡាំព្យាបានបើកដំណើរដល់ការស្នាក់នៅជូនអតិថិជន និងសម្រាប់ប្រកបអាជីវកម្មនានា ដែលអគារបន្តបន្ទាប់ទៀត នឹងបើកដំណើរការឆាប់ៗ។ ក្រុមហ៊ុន OCIC បានបញ្ជាក់ថា អគារខុនដូរ ទី១ (C1) និង អគារខុនដូរទី២ (C2) បច្ចុប្បន្នបានបើកឲ្យអតិថិជនចូលស្នាក់នៅហើយ។ ចំណែក ឯអគារខុនដូទី៣ (C3) និងខុនដូទី៤ (C4) នឹងបើកឲ្យចូលស្នាក់នៅ ចុងឆ្នាំ២០១៧ នេះ។ អគារខុនដូទាំងបួននេះ ស្ថិតនៅក្នុងចំណោមអគារកម្ពស់ ២០ជាន់ ទាំង ៥ ដែល ត្រូវបានសាងសង់ នៅក្នុងដំណាក់កាលដំបូងគេ។

ក្រុមហ៊ុននឹងបើកដំណើរការអគារផ្សេងៗ និងចលនទ្រព្យបន្តបន្ទាប់គ្នាចាប់ ពីចុងឆ្នាំនេះ តទៅ។ បន្ទាប់ពីការសាងសង់បញ្ចប់ជាស្ថាពរគម្រោងទីក្រុងអូឡាំព្យា នឹងរួមមានផ្សារទំនើប Olympic Plaza ផ្ទះអាជីវកម្ម (Shop House) ខុនដូ មជ្ឈមណ្ឌលពាណិជ្ជកម្ម ស្កាយបារនិង សួនទឹកកម្សាន្ត។ ម្យ៉ាងវិញទៀត លក្ខណៈ ពិសេសរបស់ទីក្រុងអូឡាំព្យា គឺជាការរួមបញ្ចូលគ្នាយ៉ាងល្អវិចិត្ររវាងអាជីវកម្ម និងបែបផែនជីវិតរស់នៅកន្លែងតែមួយ។
ពិសេសជាងនេះទៅទៀត ទីក្រុងអូឡំាព្យា ក៏មានកន្លែងបន្ទប់លំហែកាយ Club House សម្រាប់គ្រប់អគារ ដែលមានបន្ទប់កញ្ចក់ដាច់ដោយឡែកចេញពីបន្ទប់ហាត់ប្រាណ យូហ្គា (Yoga) មានបន្ទប់ហាត់ប្រាណកាយសម្ព័ន្ធ (Aerobic) និងមានបន្ទប់វាយកីឡាប៉េងប៉ុង (Tennis)។ ដោយមានលក្ខណៈខុសគ្នាពី Club House អាងហែលទឹកត្រូវបានរចនាឡើងយ៉ាងពិសេស ដោយតភ្ជាប់ពីអគារមួយ ទៅអគារមួយផ្សេងទៀត។ មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងស៊ីវិល័យនេះ ក៏មានផ្សារទំនើបផ្លាស្សា (Plaza) កម្ពស់ប្រាំពីរជាន់នឹងបើកដំណើរការនៅឆ្នាំ ២០១៨ រួមជាមួយនឹងគម្រោងសាងសង់ ស្ពានអាកាសថ្មើរជើងទីក្រុងអូឡាំព្យា ដើម្បីសម្រួលដល់អ្នកថ្មើរជើង ពីផ្លូវថ្នល់ និងអាច ដើរចូលផ្សារទំនើបនេះបានផងដែរ។
ផ្ទះល្វែងអាជីវកម្មដែលមានកម្ពស់ ៤ ជាន់ត្រូវបានរចនាឡើង សម្រាប់បម្រើឲ្យទាំងគោលបំណងអាជីវកម្ម និងការរស់នៅ ដែលអនុញ្ញាតឲ្យអតិថិជនអាចប្រកបរបរ អាជីកម្មផ្សេងៗ នៅជាន់ទី ១ និង ជាន់ទី ២ ហើយអាចរស់នៅនៅជាន់ទី ៣ និងទី ៤។ នៅពីលើផ្ទះល្វែងអាជីវកម្ម គឺជា អគារខុនដូរ ដែលត្រូវបានស្ថាបនាចាប់ពីជាន់ទី ៦ ទៅ រហូតដល់ជាន់ទី ២០ និងខ្ពស់ជាងនេះ។
ដោយសារតែការរចនាដ៏ល្អឆើតឆាយ និងការសាងសង់ប្រកបដោយគុណភាព និងសាងសង់ដោយក្រុមហ៊ុន OCIC ដែលមានកេរិ៍្តឈ្មោះ ល្បីរន្ទឺ ទីក្រុងអូឡាំព្យា បានទទួលពានរង្វាន់ជាច្រើន ពីកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា ឆ្នាំ ២០១៦ (Cambodia Property Awards ហើយកាលពីដើមឆ្នាំផងនោះ ក៏មានគម្រោង អចលនទ្រព្យជាច្រើន បានចូលរួមប្រកួតប្រជែង។
ក្រៅពីឈ្នះពានរង្វាន់ «ការអភិវឌ្ឍន៍ចម្រុះ ដ៏ល្អជាងគេ» ទីក្រុងអូឡាំព្យា បានឈ្នះតំណែង «គម្រោងដែលត្រូវបានផ្តល់អនុសាសន៍ខ្ពស់» សម្រាប់ ‹‹ការរចនាស្ថាបត្យកម្ម បែបលំនៅដ្ឋានដ៏ល្អបំផុតលំដាប់អគារកម្ពស់ទាប›› និងការកត់សម្គាល់ពិសេស សម្រាប់ទំនួលខុសត្រូវសង្គម និងការអភិវឌ្ឍន៍អគារ ខុនដូដ៏ល្អ បំផុត។ ក្រុមហ៊ុនអភិវឌ្ឍន៍ OCIC ក៏បានឈ្នះតំណែងអនុសាសន៍ខ្ពស់ សម្រាប់អ្នកអភិវឌ្ឍន៍ដ៏ល្អបំផុតដែរ ពីកម្មវិធីពានរង្វាន់ អចលនទ្រព្យលំដាប់ខ្ពស់មួយនេះ។
បន្ទាប់ពីទទួលបានការអនុញ្ញាតសាងសង់ពីរដ្ឋាភិបាល កាលពីឆ្នាំ ២០១១ ក្រុមហ៊ុន OCIC បានចាប់ផ្តើមសាងសង់គម្រោងនេះ នៅក្នុងឆ្នាំ ២០១២ នឹង រំពឹង ថា នឹងបញ្ចប់ទាំងស្រុង នៅឆ្នាំ ២០១៨ លោក ងួន ហាន់រិទិ្ធ ប្រធានការដ្ឋាននៃទីក្រុង អូឡាំព្យាបានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កាលពីឆ្នាំ ២០១៣។ លោក ហាន់រិទិ្ធ បានពន្យល់ថា ការសាងសង់គម្រោងនេះ ត្រូវបានបែងចែកជាបីដំណាក់កាលមុននឹងបើកដំណើការសាងសង់ សណ្ឋាគារដែលមានរហូតដល់ ៥០០បន្ទប់។
នៅក្នុងដំណាក់កាលទី១ ដែលត្រូវបានសាងសង់ចាប់ពីឆ្នាំ ២០១២ ទៅឆ្នាំ ២០១៤ បានផ្តោតលើការងារគ្រឹះ និងការសាងសង់ផ្ទះអាជីវកម្ម និងអគារខុនដូរកម្ពស់ ២០ជាន់។ នៅដំណាក់កាលទី២ ចាប់ពីឆ្នាំ ២០១៤ ទៅឆ្នាំ ២០១៦ ផ្តោតលើការសាងសង់អគារ កម្ពស់មធ្យមនានា និងដំណាក់កាលទីបី ចាប់ពីឆ្នាំ ២០១៦ រហូតដល់ឆ្នាំ ២០១៨ នឹងផ្តោតលើការសាងសង់អគារកម្ពស់ ៦០ជាន់ និងផ្សារទំនើប។
«ប្រជាជនភាគច្រើន តែងតែឃើញទីក្រុង ទំនើបៗនៅបរទេស ដូចជាប្រទេសថៃ ហើយ សាធារណៈជនភាគច្រើនស្គាល់តែការ អភិវឌ្ឍន៍ប្រណិតៗ មួយចំនួនប៉ុណ្ណោះនៅភ្នំពេញ ប៉ុន្តែទីក្រុងអូឡាំព្យា នឹងបង្ហាញជូនសាធារណៈជននូវទីក្រុងដ៏ប្រណីតបំផុត ផុសនៅកណ្តាល ទីក្រុងភ្នំពេញដែលនៅក្បែរពួកគេ»។ លោក ហាន់រិទិ្ធ បានថ្លែងយ៉ាងដូច្នេះ។
ក្រុមហ៊ុនអភិវឌ្ឍន៍ OCIC មានការរំពឹងខ្ពស់សម្រាប់គម្រោងនេះ ដោយជឿជាក់ថាវា នឹងក្លាយជាទីក្រុងដ៏ប្រណីតបំផុតនៅកម្ពុជាដែលអាចប្រៀបធៀបជាមួយនឹងទីក្រុងនានានៅប្រទេសជិតខាងបាន៕

- Video Advertisement -