ទីតាំងល្អ សម្រាប់អាជីវកម្មមួយកន្លែងក្នុងរាជធានីភ្នំពេញ ដែលអ្នកមិនគួរមើលរំលង

ក្នុងបរិបទបំរែបំរួលសេដ្ឋកិច្ចខ្លាំង ក្នុងរយៈពេលកន្លងទៅបានធ្វើឱ្យអ្នកដែលមានបំណងបើកអាជីវកម្មតូចធំ បានផ្អាក ការបើកដំណើរជាច្រើន។ ប៉ុន្តែយើងកត់សម្គាល់ឃើញថា មួយរយៈពេលចុងក្រោយនេះ សកម្មភាពអាជីវកម្មថ្មីៗ ក៏ចាប់ផ្ដើមកំរើកឡើងវិញបណ្ដើរៗ ហើយជាពិសេសនៅក្នុងតំបន់ផ្លូវ 60 ម៉ែត្រ។

ក្នុងតំបន់ផ្លូវ 60 ម៉ែត្រនេះយើងសង្កេតឃើញថាមានទីតាំងមួយកន្លែងដែលលោកអ្នកមិនគួរមើលរំលេងនោះគឺ ផ្ទះហ្សបហោស៍ នៃបុរី ប៉េង ហួត គម្រោងដឹស្ដា ដាយមិន។ ហេតុអ្វីបានជាផ្ទះហ្សបហោស៍នេះជាទីតាំងល្អសម្រាប់អាជីវកម្ម?

ផ្ទះហ្សបហោស៍ទាំងនោះជាទីតាំងដ៏ល្អ ដោយសារតែក្នុងគម្រោងដឹស្ដា ដាយមិន មួយនេះបានសាងសង់ផ្ទះសម្រាប់អាជីវកម្ម នៅតាមបណ្ដោយផ្លូវមេក្នុងគម្រោង ដែលអនុញ្ញាតឱ្យមានចរាចណ៍ជាសាធារណៈភ្ជាប់ពីផ្លូវ 60 ម៉ែត្រ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ ២ ត្រង់ចំណុចចអង្រែក្រោម។ លើសពីនេះទៅទៀតផ្ទះអាជីវម្មទាំងនេះបានសាងសង់នៅចន្លោះគម្រោងរស់នៅពីរសង់ខាងគឺ គម្រោងដឹស្ដា ដាយមិន I និង គម្រោងដឹស្ដា ដាយមិន II ដែលមានអ្នករស់នៅយ៉ាងច្រើនរួចមកហើយ។ បន្ថែមពីនោះ ផ្ទះបានសាងសង់រួច ១០០% ដោយលោកអ្នកអាចទិញភ្លាម បើកអាជីវកម្មបានភ្លាមៗ និងមានការផ្ដល់ជូនម៉ាស៊ីនត្រជាក់ និងវាំងនន មួយឈុតតែម្ដង។

ក្រៅពីសក្ដានុពលក្នុងគម្រោង យើងក្រឡេកទៅមើលអំពីសក្ដានុពលនៃតំបន់ជុំវិញនៃគម្រោងវិញម្ដង ឃើញថាមានប្រជាជនរស់នៅយ៉ាងច្រើនកុះករទាំងប្រជាជនចាស់ និងប្រជាជនថ្មីដែលទើបតែមករស់នៅ ហើយក៏មានអាជីវកម្មព្រោងព្រាតនៅជុំវិញនោះស្រាប់ផងដែរ។

សូមទស្សនាជាវីដេអូ (https://www.youtube.com/watch?v=JL4cYHL8Z4I)
គួរបញ្ជាក់ផងដែរថា គម្រោង ដឹស្តា ដាយមិន គឺជាគម្រោងដ៏មានសក្ដានុពលមួយរបស់បុរី ប៉េង ហួត អភិវឌ្ឍលើផ្ទៃដីប្រមាណ៤០ហិកតា មានផ្ទះជាច្រើនប្រភេទ រាប់ចាប់ពីផ្ទះសម្រាប់ប្រកបអាជីវម្ម វីឡាកូនកាត់ វីឡាភ្លោះ និងវីឡាទោលរាប់ពាន់ខ្នង ទៅតាមតម្រូវការទាំងតម្លៃ និងទំហំផ្ទះ ហើយគោលការណ៍បង់ប្រាក់កាន់តែមានភាពងាយស្រួល និងការផ្ដល់ជូនឱកាសចំណេញជាច្រើន។ រីឯបរិក្ខាទាំងក្នុងនិងក្រៅគម្រោង គឺមានគ្រប់ប្រភេទ ទាំងសួនច្បារសាធារណៈ ផ្សារទំនើប ទូរ ATM ចំណែកផ្លូវចេញចូលខ្វែងខ្វាត់រួមជាមួយការពារសុវត្ថិភាព២៤ម៉ោង។

សូមទស្សនាជាវីដេអូ (https://www.youtube.com/watch?v=XpSMTuMPCxw)
លោកអ្នកក៏អាចទៅមើលផ្ទះទាំងនេះផ្ទាល់បានដែរ ដោយគ្រាន់តែទាក់ទងទៅសហការីរបស់ក្រុមហ៊ុនបុរី ប៉េង ហួតតាមរយៈលេខទូរសព្ទ ០១៦/០១៧ ៥៩៦ ៧៨៩។ ទីតាំងគម្រោងនៅផ្លូវ 60 ម៉ែត្រ ចុះពីស្ពានអាកាសមរតកតេជោ ប្រហែល 1 គីឡូម៉ែត្រ ឬស្វែងរកទីតាំងតាមរយៈលីងនេះ https://bit.ly/TheStarDiamondMaps៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី៖ ការពង្រឹងសន្តិសុខទឹកស្អាត និងការទប់ទល់នឹងសម្ពាធនៃការប្រែប្រួលអាកាសធាតុ

វេទិកាសន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មទឹកស្អាតកម្ពុជាលើកទ […]

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាលើសេចក្តីព្រាងគោលនយោបាយសំខាន់ៗចំនួនបី

ភាពជាអ្នកដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មឧស […]

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានច […]

កូរ៉េសិក្សាសក្តានុពលវិនិយោគអភិវឌ្ឍឧស្សាហកម្មផលិតឧបករណ៍ហោះហើរគ្មានមនុស្សបើកនៅកម្ពុជា

វិនិយោគិនកូរ៉េ ដែលមកពីក្រុមហ៊ុន NEO Battery Materials K […]