ទីផ្សារខុនដូនៅកម្ពុជា … តើយើងឈរនៅត្រង់ចំណុចណា?

យើងទាំងអស់គ្នាអាចមើលឃើញថាទីក្រុងពោរពេញទៅដោយការដ្ឋានសំណង់ ដែលភាគច្រើនជាគម្រោងខុនដូ។ នេះបង្ហាញពីជំហានដ៏ធំមួយឆ្ពោះទៅមុខ និងការផ្លាស់ប្តូរដ៏ធំមួយសម្រាប់របៀបរស់នៅថ្មីនៅក្នុងប្រទេសកម្ពុជា។

មនុស្សជាច្រើននិយាយថាគេត្រូវការពេលវេលាសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដើម្បីទម្លាប់នឹងរបៀបរស់នៅថ្មីនេះ ហើយការព្រួយបារម្ភចម្បង គឺថាតើអ្នកណានឹងទិញខុនដូទាំងនេះ។ គម្រោងភាគច្រើនស្ថិតនៅក្នុងទីក្រុង ដែលប្រជាជនកម្ពុជាភាគច្រើនមិនមានលទ្ធភាពព្រោះតែតម្លៃខ្ពស់ពេក និងការផ្តល់ហិរញ្ញប្បទានដោយក្រុមហ៊ុនអភិវឌ្ឍន៍ ឬធនាគារ។ ការអភិវឌ្ឍទាំងនេះក៏ប្រឈមនឹងបញ្ហាកកស្ទះដែលនឹងកាន់តែអាក្រក់ទៅៗទៅតាមពេលវេលា ។

យើងមើលឃើញនិន្នាការមួយសម្រាប់អ្នកអភិវឌ្ឍន៍ជាច្រើន នោះគឺអ្នកធ្វើការវ័យក្មេងដែលមានប្រាក់ចំណូលកម្រិតមធ្យម និងកម្រិតទាប ច្រើនចង់រស់នៅឆ្ងាយពីទីប្រជុំជន ដែលមិនសូវមានចរាចរណ៍ចង្អៀត តម្លៃក្នុងមួយម៉ែត្រការ៉េទាប ខ្យល់អាកាសបរិសុទ្ធ និងអត្ថប្រយោជន៍ជាច្រើនទៀត។

តាមការពិត ទីផ្សារដឹងថាការសាងសង់ និងការលក់អគារខុនដូនៅទីក្រុងបានមកដល់ផ្លូវទាល់ហើយ ប៉ុន្តែក៏មិនមែនមានន័យថា មិនមានតម្រូវការអគារខុនដូថ្មីនោះទេ ។

ប្រជាជនកម្ពុជាច្រើនឡើងៗកំពុងសម្លឹងមើលទៅតំបន់ជាយក្រុង ដែលមានគម្រោងលំនៅដ្ឋាននិងពាណិជ្ជកម្មស្រស់ស្អាតកំពុងត្រូវបានអភិវឌ្ឍន៍ ដើម្បីឲ្យប្រជាជនមានឱកាសទទួលបានអត្ថប្រយោជន៍ពីការវិនិយោគលើទីផ្សារអចលនទ្រព្យ ក៏ដូចជាការចាប់ផ្ដើមផ្ទះថ្មីរបស់គ្រួសារនៅក្នុងតំបន់មួយដែលកំពុងផ្តល់នូវឱកាសជាច្រើន។

ក្រុមហ៊ុនអភិវឌ្ឍន៍ Star5 គឺជាក្រុមហ៊ុនអភិវឌ្ឍមួយក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍទាំងនេះដែលគិតពីគម្រោងនៅតំបន់ក្រៅក្រុង ដូចជាគម្រោង STARLAND ដ៏ជោគជ័យរបស់គេ នៅតាមបណ្តោយផ្លូវជាតិលេខ ៤ និងគម្រោង Sky Land Condos ដែលមានចំងាយតែ ១៥ គីឡូម៉ែត្រពីក្រុងវិហារសួគ៌ អរិយក្សត្រ ។

Sky Land Condos កំពុងត្រូវបានសាងសង់ដោយមានអគារចំនួន៥ កម្ពស់ ៨ជាន់ ក្នុងអគារនីមួយៗប្រកបដោយភាពអស្ចារ្យខាងស្ថាបត្យកម្ម ដែលមានយូនីតខុនដូចំនួន ២២៤ ហើយក្នុងនោះមានបន្ទប់ស្ទូឌីយោ យូនីតដែលមានបន្ទប់គេង១ និង២ យូនីតសម្រាប់ពាណិជ្ជកម្មនៅជាន់ផ្ទាល់ដី និងកន្លែងចំណតសម្រាប់រថយន្ត និងម៉ូតូនៅក្នុងអគារផងដែរ។

គម្រោងនេះក៏មានសួនច្បារលើដំបូលទំហំ ១.៦០០ ម៉ែត្រការ៉េដ៏អស្ចារ្យ Sky bar ក្លឹបរង្គសាល ក្លឹបហាត់ប្រាណ អាងហែលទឹក និងកន្លែងលេងកំសាន្តផងដែរ។ គម្រោងដែលមានតំលៃសមរម្យនេះហ៊ុមព័ទ្ធដោយតំបន់បៃតង និងសកម្មភាពខាងក្រៅដូចជា ផ្លូវប្រណាំងសេះ ការប្រណាំងឡាន ភោជនីយដ្ឋាន កន្លែងនេសាទ និងជាច្រើនទៀត។

អាគារទាំងមូលនឹងត្រូវគ្រប់គ្រងដោយក្រុមអ្នកជំនាញមានសមត្ថភាពខ្ពស់ ដើម្បីធានាថាអ្វីគ្រប់យ៉ាងដំណើរការយ៉ាងរលូន និងមានប្រសិទ្ធិភាព។

ក្រុមហ៊ុន STAR5 Developers Pvt Ltd កំពុងមានភាពលេចធ្លោក្នុងចំណោមក្រុមហ៊ុនជាច្រើន តាមរយៈការផ្តល់ឱកាសសម្រាប់មនុស្សគ្រប់ស្រទាប់នៅក្នុងសង្គមគ្រប់កម្រិតនៅក្នុងសង្គម និងការបង្កើតរបៀបរស់នៅថ្មីដែលមានតំលៃសមរម្យ និងមានគុណភាពខ្ពស់សម្រាប់ទាំងអស់គ្នា។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ក្រុមហ៊ុន 
ទូរស័ព្ទ: +855 (0) 23 6224 555
អាសយដ្ឋានៈផ្ទះលេខ១២៤ មហាវិថីសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]