ទីផ្សារខុនដូរនៅថៃកំពុងប្រឈមការជាប់គាំងជាមួយនឹងយូនីតជាង ៤៥ម៊ឺន លក់មិនចេញ

ទីផ្សារខុនដូរនៅប្រទេសថៃកំពុងប្រឈមនឹងការផ្គត់ផ្គង់ហួសតម្រូវការជាមួយនឹងខុនដូរចំនួនជាង ៤៥០ ០០០ យូនីតនៅទូទាំងប្រទេសលក់មិនចេញក្នុងឆ្នាំ២០១៨ នេះបើយោងតាមសារព័ត៌មានអន្តរជាតិផ្នែកសេដ្ឋកិច្ច Bloomberg ។

កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៩ សារព័ត៌មានខាងលើបានចុះផ្សាយថា អាផាតមិនចំនួនប្រមាណជា ៦៥០០០យូនីតត្រូវបានផ្គត់ផ្គង់ចូលទៅក្នុងទីក្រុងបាងកក ខណៈដែល លំនៅដ្ឋានប្រមាណជា ៤៥៤ ៨១៤ យូនីត នៅទូទាំងប្រទេសថៃ ជាប់គាំងលក់មិនចេញក្នុងឆ្នាំដូចគ្នា ដែលនេះគឺមានតម្លៃប្រមាណជា ៤១ ពាន់លានដុល្លារអាមេរិក។

«ទីផ្សារខុនដូរជារួមនឹងមានល្បឿនយឺតនៅឆ្នាំនេះ ប៉ុន្តែ នៅតែមានឱកាសក្នុងទីតាំងមួយចំនួនដែលមានផលិតផលត្រឹមត្រូវចំគោលដៅក្នុងតម្លៃសមរម្យ» អ្នកនាង Aliwassa Pathnadabutr នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Thailand CBRE បានប្រាប់សារព័ត៌មានខាងលើយ៉ាងដូច្នេះ ។

ការធ្លាក់ចុះនៃទីផ្សារនេះ គឺបានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលថៃបានរឹតបណ្តឹងលក្ខខណ្ឌផ្តល់ប្រាក់កម្ចីទិញផ្ទះសម្រាប់អ្នកទិញផ្ទះទីពីរដែលត្រូវបានអនុវត្តនៅក្នុងខែមេសាកន្លងទៅនេះ។ ការរឹតបណ្តឹងនេះ មានគោលបំណងដើម្បីកែលម្អស្តង់ដារឥណទាន និងដើម្បីរារាំងសកម្មភាពការទិញអលនចទ្រព្យដោយប្រថុយប្រថាន។

ការប៉ះទង្គិចខាងលើនេះ គឺក៏កើតឡើងដោយសារប្រទេសថៃពឹងផ្អែកខ្លាំងលើអ្នកទិញបរទេសដែលភាគច្រើនគឺជាជនជាតិចិន។

ប្រភពខាងលើបានដកស្រងរបាយការណ៍ CBRE ថា៖ «ភាគច្រើននៃអ្នកទិញបរទេសនាពេលថ្មីៗនេះគឺវិនិយោគិន ហើយ CBRE មានការសង្ស័យថាពួកគេនឹងមិនរស់នៅក្នុងលំនៅដ្ឋានដែលពួកគេបានទិញ។ ការលក់ឲ្យជនបរទេស គឺរសើបខ្លាំងណាស់ចំពោះស្ថានភាពសេដ្ឋកិច្ចនៃប្រទេសកំណើតរបស់អ្នកទិញ»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]