ទីផ្សារខុនដូលំដាប់ខ្ពស់នៅរាជធានីភ្នំពេញកំពុងជួបការលំបាក
ខុនដូលំដាប់ខ្ពស់កំពុងកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងតំបន់ពិសេសៗនៃរាជធានីភ្នំពេញ ដែលក្នុងនោះមានតំបន់ពេញនិយមដូចជា បឹងកេងកង១ និងកោះពេជ្រជាដើម។
ទោះជាយ៉ាងណា និន្នាការនេះជួបនូវការបែងចែកទីផ្សារអចលនទ្រព្យជាពីរ។ ខណៈដែលទីផ្សារខុនដូតម្លៃទាបក្នុងរាជធានីភ្នំពេញនៅតែបន្តកើនឡើង ទីផ្សារខុនដូលំដាប់ខ្ពស់កំពុងជួបការលំបាក ដោយសារហានិភ័យនៃ ការផ្គត់ផ្គង់លើសតម្រូវការ។
សម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ វាជាការត្រឹមត្រូវដែលនិយាយថា តាមរយៈការផ្លាស់ប្តូរការផ្តោតអារម្មណ៍ទៅលើគម្រោងខុនដូលំដាប់ខ្ពស់ ពួកគេអាចប្រកួតប្រជែងជាមួយនឹងការកើនឡើងមិនឈប់នៃតម្លៃដី។ ទោះយ៉ាងណា អ្នកអភិវឌ្ឍន៍គួរតែដឹងថាតម្រូវការខុនដូប្រណីតនៅមានកម្រិត ដោយសារចំនួនអតិថិជនសក្តានុពលដែលអាចទិញខុនដូប្រភេទនេះបាននៅមានចំនួនតិចនៅឡើយ។
ប្រសិនបើអ្នកអភិវឌ្ឍន៍គម្រោងនៅបន្តដាក់លក់គម្រោងខុនដូលំដាប់ខ្ពស់ថ្មីនៅអត្រាតម្លៃដូចគ្នានឹងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តម្រូវការពិតជាត្រូវជួបការលំបាកព្រោះថាអនាគតអ្នកទិញគម្រោងខុនដូ ប្រណីតមានជម្រើសច្រើន។
លោក ឈួន ស៊ុនហេង មកពីមជ្ឈមណ្ឌលទីក្រុងភ្នំពេញ ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងជាច្រើននៅតំបន់បឹងកក់ ជឿថាការទិញខុនដូនៅក្នុងរាជធានីភ្នំពេញនៅតែមានតម្លៃថោក បើប្រៀបធៀបទៅនឹងបណ្តាទីក្រុងផ្សេងទៀតនៅក្នុងតំបន់។ នៅពេលជាមួយគ្នានេះ លោកបានផ្ដល់យោបល់ថា “តម្រូវការខុនដូបច្ចុប្បន្ននៅក្នុងទីផ្សារនៅមិនអាចស្រូបយកការផ្គត់ផ្គង់ទាំងអស់បាននោះទេ”។
នៅជាយរាជធានីភ្នំពេញ តម្លៃកើនឡើងយ៉ាងឆាប់រហ័ស ហើយអចលនទ្រព្យថ្មីៗកំពុងត្រូវបានដាក់លក់ក្នុងតម្លៃរហូតដល់ទៅ ២.០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ។ ឧទាហរណ៍ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយកំពុងផ្សព្វផ្សាយពីបន្ទប់ខុនដូជាន់លើបង្អស់ដែលមានបន្ទប់គេងចំនួន ៤ និងអាងហែលទឹកលើដំបូលនៅតំបន់ជ្រោយចង្វារ ក្នុងតម្លៃជាង ៥០០.០០០ ដុល្លារអាមេរិក។ ក្រុមហ៊ុនអភិវឌ្ឍន៍មួយទៀត បានដាក់លក់ក្នុងទីផ្សារនូវអាផាតមិនដែលមានបន្ទប់គេង៤ បន្ទប់ទឹក៤ បង្អួចចំហរទល់ពិដានអាចមើលឃើញទេសភាពរាជធានីភ្នំពេញនៅតំបន់ជ្រោយចង្វារ ជាមួយនិងតម្លៃជាង ៣៥០.០០០ដុល្លារ។ លោកស្រី ចាន់ ម្លប់សុខា មកពីការិយាល័យមេធាវីសុខាបានលើកឡើងថា ៖
“វិនិយោគិនគួរជ្រើសយកទីតាំងដែលនៅជិតផ្លូវធំ។ ការលក់នឹងទទួលបានជោគជ័យបើគម្រោងលំនៅដ្ឋាននោះ មានទីតាំងស្ថិតនៅលើផ្លូវធំ”។
សម្រាប់វិនិយោគិនមកពីហុងកុង ម៉ាឡេស៊ី សិង្ហបុរី និងតៃវ៉ាន់ រាជធានីភ្នំពេញគឺជាទីតាំងល្អដោយសារតែស្ថានភាពភូមិសាស្ត្រល្អ និងជាជម្រើសដែលមានតម្លៃទាបជាងទីក្រុងផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដោយសារផលពីការជួលក្នុងកម្រិតជាមធ្យមប្រហែល ៥ ទៅ ៧ ភាគរយ ពីការអភិវឌ្ឍខុនដូនៅរាជធានីភ្នំពេញ គឺជាកម្រិតមួយខ្ពស់។ ចំណែកឯ ប្រទេសវៀតណាម និងប្រទេសថៃ គឺនៅមិនទាន់ទទួលបានផលចំណេញកម្រិតនេះទេ។
ជនបរទេស និងអ្នកវិនិយោគិន ចង់រស់នៅក្នុងផ្ទះល្វែងនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែបទប្បញ្ញត្តិដាក់កម្រិតឲ្យជនបរទេសទាំងនេះទិញបានតែខុនដូ (ដោយសារតែជនបរទេសមិនត្រូវបានអនុញ្ញាតឲ្យមានកម្មសិទ្ធិលើដីធ្លី លើកលែងករណីការជួលរយៈពេល ៣០ឆ្នាំ ដោយមានជម្រើសអាចបន្តជាថ្មីបាន ប៉ុន្តែនេះមិនមែនជារឿងសាមញ្ញានោះទេនៅក្នុងរាជធានីភ្នំពេញ)។ បន្ថែមលើនេះទៀត នៅក្នុងអគារខុនដូ មានតែ ៧០ភាគរយនៃអគារទេ ដែលអាចលក់ទៅឲ្យអ្នកទិញជាជនបរទេសនេះបើយោងតាមច្បាប់។ នាពេលបច្ចុប្បន្ននេះ ជនបរទេសភាគច្រើនមកពីហុងកុង ម៉ាឡេស៊ី សឹិង្ហបុរី និងតៃវ៉ាន់ ដែលជាអ្នកទិញដោយប្រើសាច់ប្រាក់។ លុយដែលប្រើទិញអចលនទ្រព្យទាំងនេះភាគច្រើនជារូបិយបណ្ណបរទេសមកពីបរទេស ហើយក៏មានជនបរទេសខ្ចីប្រាក់ក្នុងស្រុកដើម្បីទិញផងដែរ។ បច្ចុប្បន្ននេះ អ្នកទិញដែលជាជនជាតិចិនដីគោក នៅមិនទាន់មានវត្តមាននៅឡើយទេ ដោយសារពួកគេចង់ធ្វើការវិនិយោគនៅក្នុងទីក្រុងអភិវឌ្ឍន៍ ឬទីក្រុងប្រទេសលោកខាងលិចជាង។
ប្រជាពលរដ្ឋកម្ពុជាដែលទិញខុនដូមានចំនួនតិចជាងពាក់កណ្តាលនៃចំនួនអ្នកទិញ។ ជាធម្មតា អ្នកមានក្នុងស្រុកចូលចិត្តទិញផ្ទះដែលនៅដាច់ពីគេ ផ្ទះពាណិជ្ជកម្ម និងវីឡា ដែលមិនមានអ្នកណានៅពីលើគេឡើយ។ សព្វថ្ងៃនេះអ្នកជំនាញវ័យក្មេងអាចហ៊ានចំណាយទិញខុនដូប្រណីតបែបនេះដើម្បីភាពងាយស្រួល។
ចំពោះប្រជាជនកម្ពុជាដែលមានប្រាក់ចំណូលទាប និងមធ្យម ឥឡូវនេះពួកគេអាចទិញខុនដូនៅក្នុងតំបន់ជាយក្រុងក្នុងតម្លៃមួយដែលសមរម្យបំផុត។
ផ្ទះពាណិជ្ជកម្ម និងវីឡានៅតំបន់ជាយក្រុង ផ្តល់ជូនកន្លែងរស់នៅសម្រាប់ក្រុមគ្រួសារកាន់តែប្រសើរឡើង ដោយសារតែគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីៗដែលគ្រោងអភិវឌ្ឍ និងកំពុងសាងសង់ ហើយខុនដូនៅតំបន់ជាយក្រុង ក៏អាចផ្ដល់សក្តានុពលសម្រាប់កំណើនមូលធនល្អជាងមុន និងភាពងាយស្រួលខាងភូមិសាស្ត្រកាន់តែច្រើនផងដែរ។
ជាការសន្និដ្ឋាន ការដាក់លក់ខុនដូប្រណីតនាពេលអនាគត អាចមានហានិភ័យខាតបង់ដោយសារតែទីផ្សារបច្ចុប្បន្នមានការផ្គត់ផ្គង់ច្រើន ដោយមិនមានការរចនាប្លែកពីគេ ឬចំណុចនៃកា រលក់ច្បាស់លាស់។
ហេតុផលដែលជនបរទេសទិញអចលនទ្រព្យនៅកម្ពុជា
– ជនបរទេសនៅក្នុងប្រទេសកម្ពុជាមិនអាចមានកម្មសិទ្ធិលើដីធ្លីនោះទេ
– សីតុណ្ហភាពនៅរាជធានីភ្នំពេញ ជាមធ្យមស្ថិតនៅចន្លោះពីកម្រិតទាបបំផុត ២១អង្សា នៅខែធ្នូ និងកម្រិតខ្ពស់បំផុត ៣៥អង្សា នៅខែមេសា ដោយមានរដូវមូសុងពីខែមិថុនា ដល់ខែតុលា
– ជនបរទេសដែលមានការអនុញ្ញាតធ្វើការងារនៅប្រទេសកម្ពុជាបានកើនឡើងដល់ជាង ៥០.០០០នាក់
- Video Advertisement -