ទីផ្សារខូនដូនៅជាប់គាំង ពិសេសខុនដូលំដាប់ខ្ពស់ដែលតម្លៃបន្ដធ្លាក់ចុះ

ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២២ នេះ ទីផ្សារខុនដូនៅកម្ពុជា នៅតែជាប់គាំង ដោយគ្មានគម្រោងថ្មីណាមួយបើកលក់នោះទេ ខណៈតម្លៃ ពិសេសខុនដូលំដាប់ខ្ពស់ ក៏បន្ដធ្លាក់ចុះ។ នេះបើយោងតាមរបាយការណ៍របស់ CBRE Cambodia ចេញផ្សាយថ្ងៃទី ៧មេសា នេះ។

ជាមួយនឹងភាពជាប់គាំងនេះ CBRE បានសង្កេតឃើញនិន្នការថ្មី៣ ដែលកំពុងកើតឡើង គឺទី១ អ្នកទិញមានអំណាច និងជម្រើសច្រើនជាងមុន ហើយនឹងអាចទិញបានខុនដូក្នុងទីតាំងល្អ ទំហំធំ ក្នុងតម្លៃសមរម្យ ដោយសារតែប្រូម៉ូសិនពីអ្នកអភិវឌ្ឍដើម្បីបញ្ចេញស្ដុកចាស់។

ទី២ អ្នកទិញភាគច្រើន នឹងងាកទៅទិញគម្រោងដែលសង់រួច ឬគម្រោងចាស់ ដែលសង់រួច ហើយមានមនុស្សរស់នៅស្រាប់ ជាជាងគម្រោងថ្មី ដើម្បីកាត់បន្ថយហានិភ័យគម្រោងថ្មីតែសាងសង់មិនចប់។

ទី៣ អ្នកអភិវឌ្ឍទំនងនឹងមិនបើកលក់គម្រោងថ្មីនោះទេក្នុងឆ្នាំ ២០២២ ព្រោះការផ្គត់ផ្គង់គឺលើសតម្រូវការខ្លាំង។

របាយការណ៍បានបន្តថា ក្នុងត្រីមាសនេះ មានគម្រោង ៣ ដែលបានបញ្ចប់ការសាងសង់ រួមមាន Picasso City Garden នៅបឹងកេងកង The Peninsular Private Residences នៅជ្រោយចង្វា និង M Residence នៅបឹងកេងកង។

ទាក់ទិននឹងតម្លៃលក់វិញ ខុនដូប្រភេទតម្លៃខ្ពស់ ធ្លាក់ចុះ ៤,១% បើធៀបនឹងត្រីមាសមុន។ ប៉ុន្តែ ខុនដូតម្លៃសមរម្យ កើន១,៦% ដោយសារតែប្រជាជនខ្លះចាប់ផ្ដើមងាកទៅរកទីផ្សារនេះ ដែលធ្វើឱ្យទីផ្សារងើបឡើងបន្ដិចបន្ដួច។

របាយការណ៍ដដែលបញ្ជាក់ថា ត្រឹមចុងឆ្នាំ ២០២២ ការផ្គត់ផ្គង់ខុនដូសរុបនឹងមានជិត ៥០ ០០០ យូនីត ហើយនឹងកើនដល់ជិត ៧០ ០០០ យូនីតត្រឹមចុងឆ្នាំ ២០២៣។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]