ទីផ្សារបូរីនៅតែមានសន្ទុះ ខណៈ៦ ខែចុងក្រោយ មានគម្រោងថ្មីបើកលក់សរុប ៣៩ គម្រោង

ទោះជាវិបត្តិកូវីដនៅតែបន្ដក្ដី ទីផ្សារបូរីនៅតែមានភាពរឹងមាំជាងគេ បើធៀបនឹងប្រភេទអលចនទ្រព្យផ្សេងទៀត ពិសេសសម្រាប់គម្រោងតម្លៃទាប ទៅមធ្យម ខណៈ ៦ ខែ ចុងក្រោយនេះ ឃើញថាមានគម្រោងប្រកាសលក់ថ្មីដល់ទៅ ៣៩ គម្រោង។

នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ចេញផ្សាយកាលពីថ្ងៃទី ៧ មេសា នេះ។

របាយការណ៍ដដែលបន្ដថា ចំនួនគម្រោងបូរីនៅកម្ពុជា នឹងបន្ដកើនឡើង ដោយព្យាករថានឹងមានដល់ទៅជាង ៣០០ គម្រោង ត្រឹមចុងឆ្នាំនេះ ហើយនឹងកើនដល់ជិត ៤០០ គម្រោង នៅចុងឆ្នាំ ២០២៣។

ដោយឡែក ទាក់ទងនឹងតម្លៃ មានការធ្លាក់ចុះបន្ដិចបន្ដួចសម្រាប់ផ្ទះប្រភេទល្វែង និង វីឡាភ្លោះ ប៉ុន្តែឃើញថាតម្លៃលក់ផ្ទះអាជីវកម្មមានការកើនឡើង ៤% ក្នុងអំឡុងពេល ៦ ខែនេះ។

របាយការណ៍បញ្ជាក់ទៀតថា មូលហេតុដែលធ្វើឱ្យទីផ្សារនេះពេញនិយម និងនៅមានភាពរឹងមាំគឺ ដោយសារតែកត្ដាហានិភ័យទាបក្នុងការអភិវឌ្ឍ។
ជាក់ស្ដែង ការសង់បូរី អ្នកអភិវឌ្ឍគឺអាចសង់បានជាដំណាក់កាលៗ តាមទុនដែលប្រមូលបានពីអ្នកទិញ ដែលធ្វើឱ្យលំហូរសាច់ប្រាក់អ្នកអភិវឌ្ឍមិនគាំងស្ទះ។ ខុសពីខុនដូ ដែលម្ចាស់គម្រោងត្រូវសាងសង់គម្រោងឱ្យរួចរាល់ម្ដងទាំងអស់ ទើបអាចលក់ចេញបាន។

ដូច្នេះ ជិតពាក់កណ្ដាលនៃអ្នកអភិវឌ្ឍបូរីថ្មីៗ ខាងលើ សុទ្ធតែជាអ្នកប្រឡូកក្នុងទីផ្សារថ្មី ព្រោះពួកគាត់ងាយស្រួលក្នុងការជ្រាតចូលក្នុងទីផ្សារ។

លើសពីនេះ កត្តាតម្រូវការខ្ពស់ ក៏ជាមូលហេតុដែលធ្វើឱ្យទីផ្សាររឹងមាំដែរ ពិសេសគម្រោងដែលស្ថិតនៅជាយក្រុង ដែលតម្លៃមធ្យម ឬទាប។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]