ទីផ្សារប្រណីតីិនៅទីក្រុងហូជីមិញកំពុងតែរីកចម្រើនខ្លាំង

ទីផ្សារខុនដូប្រណីិតកំពុងតែរីកចម្រើនខ្លាំងនៅក្នុងទីក្រុងហូជីមិញ ដែលជាទីក្រុងធំបំផុតទីពីររបស់ប្រទេសវៀតណាម ហើយកំពុងតែបន្តនាំមុខជាចលករនៃវិស័យអចលនទ្រព្យនៅអាស៊ាន។

របាយការណ៍ថ្មីមួយរបស់ CBRE បានចាត់ទុកទីផ្សារដែលមានសុទិដ្ឋិនិយម ជាមួយនិងបន្ទប់ខុនដូចំនួន ៤៣.៨៦១ កំពុងដាក់លក់អនឡាញនៅឆ្នាំ ២០១៧ ដែលក្នុងនោះបន្ទប់ខុនដូចំនួន ១.៦២៧ ស្ថិតនៅក្នុងវិស័យទីផ្សារខុនដូប្រណីត។

នេះគឺបន្តពីភាពរឹងមាំនៅឆ្នាំ ២០១៦ នៅពេលដែលបន្ទប់ខុនដូចំនួន ៣៧.៤១៩ ត្រូវបានដាក់លក់។ ទោះបីជាចំនួនបន្ទប់ខុនដូដែលបានលក់ចេញនៅឆ្នាំ ២០១៦ សរុបមានចំនួនតែ ៣៥.០០៨ ធ្លាក់ចុះ ៤,៥ភាគរយ ពីឆ្នាំ ២០១៥ ក៏ដោយ ប៉ុន្តែថ្លៃបន្ទប់ខុនដូបានកើនឡើង ៤,៦ ភាគរយ ធៀបនឹងឆ្នាំមុនក្នុងរយៈពេលដូចគ្នា។

ភាគច្រើននៃកំណើននេះគឺត្រូវបានជម្រុញដោយទំនុកចិត្តរបស់វិនិយោគិននៅអាស៊ីលើសេដ្ឋកិច្ចរបស់វៀតណាម ដោយការវិនិយោគផ្ទាល់ពីបរទេស (FDI) មានកម្រិតខ្ពស់បំផុត ក្នុងរយៈពេលប្រាំបីឆ្នាំមកនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley Systems បន្ថែមសេវាកម្មគំរូពិតទៅក្នុង Cesium ដើម្បីពង្រឹងបរិបទភូមិសាស្ត្រក្នុងវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ

ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាទំនើបដើម្បីបង្កើតប្រព័ន្ធ […]

ក្រុមហ៊ុន OCIC គាំទ្រការប្រកួតប្រជែងស្នាដៃរចនាឧទ្យានកោះនរាក្រោមប្រធានបទ «បេះដូងរាជធានី»

ការលើកកម្ពស់សោភ័ណភាពស្ថាបត្យកម្ម និងការផ្តល់វេទិកាដល់ស្ […]

រដ្ឋសភា និងរាជរដ្ឋាភិបាលបើកសិក្ខាសាលាពិភាក្សាលើគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ

ការតាក់តែងថវិកាជាតិក្រោមស្មារតីបុរេសកម្មដើម្បីការពារអធិ […]

កម្ពុជា WB ឯកភាពគ្នាជាមួយអនុវត្តន៍គម្រោងធ្វើផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ ក្រោមទុន ២៧០លានដុល្លារ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែ និងធន […]

កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបាន ៤,៨% ក្នុងឆ្នាំ ២០២៧ គាំទ្រដោយវិស័យសំខាន់ចំនួន២

សេដ្ឋកិច្ចកម្ពុជាដោយប៉ាន់ស្មានថា នឹងសម្រេចបានកំណើនអត្រា […]

កម្ពុជា-ជប៉ុន ពិនិត្យលទ្ធភាពបង្កើតកិច្ចសហការក្នុងវិស័យបញ្ជូនថាមពលអគ្គិសនី និងថាមពលកកើតឡើងវិញ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនជប៉ុន […]