ទីស្តីការក្រសួងមហាផ្ទៃថ្មី តម្លៃជាង៦០លានដុល្លារ នឹងបុកគ្រឹះសាងសង់ នៅថ្ងៃទី១១ខែវិច្ឆិកានេះ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសឱ្យដឹងថា អគារទីស្តីការក្រសួងមហាផ្ទៃថ្មី តម្លៃជាង៦០លានដុល្លារ នឹងរៀបចំបុកគ្រឹះសាងសង់ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះហើយ។

ថ្លែងក្នុងពិធីបើកសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេច ហ៊ុន សែន បានឱ្យដឹងថា៖ «យើងមានថវិការួចទៅហើយ ដើម្បីសាងសង់ពីព្រោះដល់ពេលដែលយើងត្រូវមានកន្លែងធ្វើការសមរម្យហើយ»។

«ចំណុចនេះ យើងទាំងអស់គ្នាបានមើលឃើញ បានដឹងអំពីដំណើរវិវត្តន៍របស់ជាតិ នៅពេលដែលយើងចូលមកដល់ភ្នំពេញតើយើងមានអ្វីខ្លះ។ សម្រាប់ក្រសួង ដែលកាន់កាប់ក្រសួងចាស់ ក្នុងនោះ មានក្រសួងការពារជាតិ ក្រសួងការបរទេសជាដើម» សម្ដេចបានបន្ដ។

គួរបញ្ជាក់ថា អគារទីស្តីការថ្មីនេះ នឹងស្ថិតនៅក្នុងទីតាំងក្រសួងមហាផ្ទៃបច្ចុប្បន្ន ដែលស្ថិតនៅវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយប្រើប្រាស់ថិវការបស់ក្រសួងមហាផ្ទៃ។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី លេខ ៣៤១ សជណ.មយ ដែលចុះកាលថ្ងៃទី២៩ ខែមិថុនា៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]