ទុនវិនិយោគបរទេសបាននិងកំពុងជំរុញទីផ្សារអចលនទ្រព្យនៅវៀតណាមយ៉ាងខ្លាំង

ប្រតិបត្តិការលក់ធំៗក្នុងឆ្នាំ២០១៨ពីទីផ្សារអចលនទ្រព្យលំនៅដ្ឋានដែលកំពុងមានការរីកចម្រើននៅប្រទេសវៀតណាមនោះគឺភាគច្រើនធ្វើ់ឡើងដោយវិនិយោគិនបរទេស នេះបើយោងតាមក្រុមហ៊ុនអន្តរជាតិផ្នែកអចលនទ្រព្យ CBRE។

នៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវៀតណាម mediaVNA លោក Vikram Kohli នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ CBRE បានពន្យល់ឲ្យដឹងថា ៥០ ភាគរយនៃកិច្ចព្រមព្រៀងលក់លំនៅដ្ឋានទាំងអស់ នៅវៀតណាមក្នុងឆ្នាំ២០១៨គឺបានមកពីវិនិយោគិនអាស៊ី។

វិនិយោគិនសិង្ហបុរី ហុងកុង និងតៃវ៉ាន់គឺជាអ្នកទិញអចលនទ្រព្យ អាផាតមិនមានសេវាកម្មថែទាំ (service apartment) និងខុនដូ ច្រើនជាងគេក្នុងអត្រារហូតដល់ទៅ ៧៥ ភាគរយនៃទីផ្សារទិញហើយដាក់ជួល។

លោក Kohli ក៏បានចង្អុលបង្ហាញផងដែរថានិន្នាការនេះគឺកើតឡើងដោយសារការកើនឡើងនៃតម្លៃអចលនទ្រព្យរហូតដល់ទៅ ១៥ ភាគរយក្នុងទីក្រុងហូជីមិញចាប់តាំងពីឆ្នាំ ២០១៦ មក នៅប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ច ៦,៨ ភាគរយក្នុងមួយឆ្នាំៗ។

អ្នកវិនិយោគទុនបរទេសមិនមែនគ្រាន់តែចូលមកវៀតណាមដើម្បីបង្កើតប្រតិបត្តិការប៉ុណ្ណោះទេប៉ុន្តែពួកគេថែមទាំងបានប្តេជ្ញារក្សាទុនរបស់ពួកគេនៅទីនេះទៀតពោលគឺពួកគេមានបំណងនៅទីនេះសម្រាប់រយៈពេលវែង លោក Kohli យល់ដូច្នេះ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]