ទុនវិនិយោគមួយចំនួនធំពីបរទេសផ្តោតខ្លាំងទៅលើវិស័យសំណង់

ទុនវិនិយោគផ្ទាល់ពីបរទេសមានកំណើនកើនឡើង ស្មើនឹង១៣,៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផសស) ក្នុងឆ្នាំ២០១៨ ហើយជាងពាក់កណ្តាលនៃទុនវិនិយោគផ្ទាល់ពីបរទេស មានប្រភពពីប្រទេសចិន។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក World Bank ដែលបានចេញផ្សាយនៅថ្ងៃ២៤ខែមេសា បង្ហាញថា ជាងពាក់កណ្តាលនៃការហូរចូលទុនពីក្រៅប្រទេស មានប្រភពមកពីប្រទេសចិន ហើយត្រូវបានតម្រង់ទិសទៅការរវិនិយោគលើវិស័យសំណង់ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អគារពាណិជ្ជកម្ម និងលំនៅឋាន វិស័យទេសចរណ៍ និងមួយផ្នែកតូចទៅលើវិស័យផលិតកម្ម និងកសិកម្ម។

របាយការណ៍បញ្ជាក់ថា៖ «ខេត្តព្រះសីហនុដែលជាប់ឆ្នេរសមុទ្រ នៅតែបន្តជាចំណុចក្តៅមួយនៃកំណើនគម្រោងសាងសង់តាមរយៈការវិនិយោគហិរញ្ញវត្ថុផ្ទាល់មួយភាគធំលើសលុបពីប្រទេសចិន»។

របាយការណ៍ដដែលបន្ថែមថា ក្នុងឆ្នាំ២០១៨កន្លងទៅនេះ ការផ្តល់ប្រាក់កម្ចីរបស់ធនាគារដល់វិស័យសំណង់ អចលនទ្រព្យ និងសម្រាប់ការទិញផ្ទះបង់រំលោះ នៅតែបន្តជំរុញធ្វើឲ្យឥណទានក្នុងស្រុកកាន់តែរីកទំហំ ដោយរួមចំណែកបានមួយភាគបីនៃកំណើនឥណទាន។ វិស័យលក់ដុំ និងលក់រាយ ក៏ជាផ្នែកបន្ទាប់មួយទៀតដែរ ដែលបានរួមចំណែកធ្វើឲ្យមានកំណើននៃការផ្តល់ឥណទាន ដោយវាមានទំហំ ១៩ភាគរយនៃទំហំឥណទានសរុប។

ជាមួយគ្នានេះ ស្របពេលកំណើនវិស័យសំណង់កើនឡើង ការនាំចូលដែក មានកំណើន ៤៨ភាគរយ។ នេះបើយោងតាមរបាយការណ៍ ប៉ុន្តែមិនមានតួលេខពីទំហំនៃការនាំចូលដែកភ្ជាប់ជាមួយឡើយ។

សម្រាប់ឆ្នាំ២០១៨ ធនាគារពិភពលោក ព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជាទទួលបានកំណើន ៧,៥ភាគរយ។ កំណើនផសស មានចំនួន ២៤,១ ពាន់លានដុល្លារ និងផសស សម្រាប់មនុស្សម្នាក់ ១.៤៧៧ដុល្លារ។

សម្រាប់ឆ្នាំ២០១៩ ធនាគារពិភពលោក បានព្យាករណ៍កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ៧ ភាគរយ ហើយកំណើននេះនឹងបន្តរហូតដល់ឆ្នាំ២០២១ខាងមុខ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]