ទូតអាមេរិកសាទរលើគម្រោងបង្កើតរោងចក្រផលិតរថយន្ត Ford តម្លៃ ២១លានដុល្លារ នៅពោធិ៍សាត់

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ពីសក្តានុពលវិនិយោគក្នុងខេត្តពោធិ៍សាត់ ខណៈខេត្តនេះទើបទទួលគម្រោងវិនិយោគដ៏ធំមួយ គឺរោងចក្រផ្គុំនិងដំឡើងរថយន្ត Ford តម្លៃជាង ២១លានដុល្លារ។

ថ្លែងក្នុងឱកាស ចុះសិក្សាស្វែងយល់ និងពិភាក្សាការងារជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ កាលថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានលើកឡើងថា អាមេរិកពិតជាមានមោទនភាព និងចាប់អារម្មណ៍ខ្ពស់ អំពីសក្តានុពលរបស់ខេត្តពោធិ៍សាត់ ក្រោយខេត្តនេះទទួលបាននូវការវិនិយោគបង្កើតរោងចក្រដំឡើងរថយន្តដ៏ធំមួយនេះ។

ឯកឧត្តមបន្តថា អ្វីដែលគួរឱ្យកោតសរសើរមួយទៀតគឺ រដ្ឋបាលខេត្តពោធិ៍សាត់ល្បីល្បាញរឿងការដោះស្រាយបញ្ហាទំនាស់ដីធ្លី ក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាព ដែលសុទ្ធសឹងជាកត្តាបង្កើនទំនុកចិត្តដល់អ្នកវិនិយោគ។

គួររំឭកថា កាលពីថ្ងៃទី១៤ ខែកញ្ញា តំណាងក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) បានឱ្យដឹងថា ក្រុមហ៊ុមសម្រេចបោះទុនជាង ២១លានដុល្លារអាមេរិក វិនិយោគម្រោងរោងចក្រផលិតរថយន្តម៉ាកល្បី Ford នៅលើទឹកដីខេត្តពោធិ៍សាត់ ខណៈភាគីរដ្ឋ និងឯកជនបានសម្រេចព្រមព្រៀងគ្នារួចរាល់ហើយ។

រោងចក្រផលិតរថយន្ត Ford នេះ នឹងត្រូវសាងសង់ឡើងនៅលើដីដែលមានទំហំប្រមាណជាង ៤ហិកតា ស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានចម្ងាយពីភ្នំពេញ ១៥៩គីឡូម៉ែត។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]